ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ បុគ្គលិក​សុខា ភិបាល​ជាង​២​ម៉ឺន​នាក់​ត្រូវ​ផ្ទេរ​ទៅ​រដ្ឋបាល​រាជធានី​ខេត្ត​គ្រប់គ្រង​ផ្ទាល់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​សុខាភិបាល​ជាង​២​ម៉ឺន ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​សុខាភិបាល​ជាង​២​ម៉ឺន ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី ខេត្ត​ជា​អ្នកគ្រប់គ្រង​ផ្ទាល់ ។

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ និង​ដាក់​ឱ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ខេត្ត នា​ព្រឹក ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង សម្តេច ស ខេ​ង បាន​បញ្ជាក់​ថា​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​សូម​ផ្តល់​គោលការណ៍​ណែនាំ​មួយ​ចំនួន​ដែល​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​អនុវត្ត ដើម្បី​ធានា​ឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត​អាច​ចាប់ផ្តើម​គ្រប់គ្រង​ចាត់ចែង​មុខងារ​ផ្តល់​សេវា​សុខាភិបាល​ដែល​បាន​ផ្ទេរ​ឱ្យ​នេះ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ស្រប​តាម​ស្មារតី​នៃ​អនុក្រឹត្យ​» ។

សេចក្តីណែនាំ​របស់​សម្តេច ស ខេ​ង រួម​មាន​ទី​១៖ ការ​ផ្សព្វផ្សាយ​បន្ត​នៅ​ថ្នាក់​រាជធានី ខេត្ត រដ្ឋបាល​រាជធានី ខេត្ត​នីមួយ​ៗ​ត្រូវ​រៀបចំ​ពិធី​ផ្សព្វផ្សាយ និង​ដាក់​ឱ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ខេត្ត​សាមី​នីមួយ​ៗ ឱ្យ​បាន​ទូលំទូលាយ​ជូន​ដល់​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ជំនាញ​រាជធានី​ខេត្ត ។

ក្នុង​ការ​រៀបចំ​ពិធី​ផ្សព្វផ្សាយ​នេះ​ត្រូវ​អនុវត្ត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ដើម្បី​ធានា​ដល់​ការ​ការពារ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ ទី​២៖ ការ​គ្រប់គ្រង​បុគ្គលិក​ដែល​បាន​ផ្ទេរ​ទៅ​ឱ្យ​ជា​រួម​បុគ្គលិក​សុខាភិបាល​ប្រមាណ​ជាង​២​ម៉ឺន​នាក់​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត​សាមី​នីមួយ​ៗ​។

ទោះបី​បុគ្គលិក​ទាំងនេះ​នៅ​តែ​បន្ត​ស្ថិត​ក្នុង​អង្គភាព​សុខាភិបាល​ក៏​ដោយ ក៏​ប៉ុន្តែ​បុគ្គលិក​ទាំងនេះ​ត្រូវ​បាន​ផ្ទេរ​ទៅ​ស្ថិត ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​រដ្ឋបាល​រាជធានី ខេត្ត​សាមី​នីមួយ​ៗ ដែល​ត្រូវ​អនុវត្ត​តាម​គោលការណ៍​បែបបទ និង​នីតិវិធី​នៃ​ការ​គ្រប់គ្រង​បុគ្គលិក ស្រប​តាម​លក្ខន្តិកៈ​ដោយឡែក​សម្រាប់​បុគ្គលិក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ។

ការ​គ្រប់គ្រង​បុគ្គលិក ជា​ពិសេស​ការ​តែងតាំង​ការ​ផ្លាស់​ប្តូរ​បុគ្គលិក គឺជា​កិច្ចការ​រសើប ។ អាស្រ័យ​ហេតុនេះ ក្រុមប្រឹក្សា និង​គណៈ​អភិបាល​នៃ​រដ្ឋបាល​រាជធានី​ខេត្ត​ត្រូវ​គ្រប់គ្រង ចាត់ចែង និង​ប្រើប្រាស់​បុគ្គលិក​ទាំងនេះ​ប្រកបដោយ​តម្លាភាព ស្រប​តាម​គោលការណ៍ បែបបទ និង​នីតិវិធី​ដែល​បាន​កំណត់ ។ ទី​៣៖ ការ​គ្រប់គ្រង ការ​ចាត់ចែង និង​ការ​ប្រើប្រាស់​ថវិកា ថវិកា​ដែល​ត្រូវ​ផ្ទេរ​ទៅ​ឱ្យ រដ្ឋបាល​រាជធានី ខេត្ត​សម្រាប់​អនុវត្ត​មុខងារ​ផ្តល់​សេវា​សុខាភិបាល គឺជា​ថវិកា​ផ្ទេរ​ដោយ​មាន​ភ្ជាប់​លក្ខខណ្ឌ ។

អាស្រ័យ​ហេតុនេះ ក្រុមប្រឹក្សា និង​គណៈ​អភិបាល​រដ្ឋបាល រាជធានី ខេត្ត​ត្រូវ​មានការ​យល់​ដឹង​ឱ្យ​បាន​ច្បាស់​អំពី​គោលការណ៍​បែបបទ និង​នីតិវិធី​នៃ​ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ថវិកា​ផ្ទេរ​មាន​ភ្ជាប់​លក្ខខណ្ឌ​នេះ ។ ជា​រួម​រដ្ឋបាល​រាជធានី​ខេត្ត​នីមួយ​ៗ​មិន​អាច​យក​ថវិកា​មាន​ភ្ជាប់​លក្ខខណ្ឌ​នេះ​ទៅ​ប្រើប្រាស់​សម្រាប់​អនុវត្ត​មុខងារ​ផ្សេង​ទៀត ក្រៅពី​មុខងារ​សុខាភិបាល​ដែល​បាន​ប្រគល់​ឱ្យ​នេះ​បាន​ឡើយ ។

ផ្ទុយ​មក​វិញ​រដ្ឋបាល​រាជធានី ខេត្ត​អាច​សម្រេច​យក​ថវិកា​ដែល​កៀរគរ​បាន​ពី​ប្រភព​ស្របច្បាប់​នានា មក​ប្រើប្រាស់​លើ​ការ​អនុវត្ត​មុខងារ​ផ្តល់​សេវា​សុខាភិបាល ដើម្បី​ធានា​ដល់​ការ​លើកកម្ពស់​ទាំង​គុណភាព និង​បរិមាណ​នៃ​ការ​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។

ទី​៤ ៖ ការ​ផ្ទេរ​ទ្រព្យសម្បត្តិ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ( គ​.​ជ​.​អ​.​ប​.) ត្រូវ​បន្ត​សម្របសម្រួល​ជាមួយ ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ព​ន្លឿ​ន​ការ​ផ្ទេរ​ទ្រព្យសម្បត្តិ​នានា​ពាក់ព័ន្ធ​នឹង​មុខងារ​សេវា​សុខាភិបាល​ដែល​បាន​ប្រគល់​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត​ឱ្យ​បាន​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ