ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! ប្រទះឃើញ​សត្វប្រើសមួយក្បាលរបួសពេញខ្លួនមិនអាចសង្គ្រោះ​បាន​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​សត្វ​ប្រើ​ស​ឈ្មោល​មួយ​ក្បាល ត្រូវ​បាន​មន្ត្រី​បរិស្ថាន​នៅ​ក្នុង​ឧទ្យាន​ជាតិ​រាម​ប្រទះ​ឃើញ​ដេក​មាន​របួស​ពេញ​ខ្លួន នៅ​ចំណុច​ខាងក្រោយ​ស្នាក់​ការ​ឧទ្យាន​ជាតិ​រាម ​​ស្ថិត​ក្នុងភូមិ​ថ្ម​ធំ​ ឃុំ​រាម ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ កាលពី​ល្ងាច​ថ្ងៃ​ទី២២…

ខេត្តព្រះសីហនុ ៖ ​សត្វ​ប្រើ​ស​ឈ្មោល​មួយ​ក្បាល ត្រូវ​បាន​មន្ត្រី​បរិស្ថាន​នៅ​ក្នុង​ឧទ្យាន​ជាតិ​រាម​ប្រទះ​ឃើញ​ដេក​មាន​របួស​ពេញ​ខ្លួន នៅ​ចំណុច​ខាងក្រោយ​ស្នាក់​ការ​ឧទ្យាន​ជាតិ​រាម ​​ស្ថិត​ក្នុងភូមិ​ថ្ម​ធំ​ ឃុំ​រាម ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ កាលពី​ល្ងាច​ថ្ងៃ​ទី២២ មិថុនា ឆ្នាំ​២០២០​ ​ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ សត្វប្រើស​មួយក្បាល​នេះ​បាន​ងាប់ ដោយសារតែ​របួសធ្ងន់ធ្ងរពេក​ មិនអាចជួយ​សង្គ្រោះបាន ។​

តាម​ប្រភព​​ព័ត៌មានបាន​ឲ្យ​ដឹង​ថា សត្វ​ប្រើ​ស​ឈ្មោល​មួយ​ក្បាល​នេះ​មាន​ទម្ងន់​ប្រមាណ​ជា​ជាង​១០០ គីឡូក្រាម ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​នៅ​នឹង​កន្លែង​ដោយ​មាន​ស្នាម​របួស​ស្ទើរតែ​ពេញ​ខ្លួន ។​ តាម​ប្រភព​​ព័ត៌​មាន​បាន​បន្ត​ថា សត្វ​ប្រើស​មួយ​ក្បាល​នេះ​បាន​មក​រក​ចំណី​នៅ​ក្បែរ​ភូមិ​ប្រជាពលរដ្ឋ​ ហើយ​ក៏​មាន​សត្វ​ឆ្កែ​ជា​ច្រើន​ក្បាល​រត់​ដេញ​ខាំ​ បណ្ដាល​ឲ្យ​សត្វព្រៃ​នោះ​មានការ​ភ័យ​ខ្លាច​រត់​សំដៅ​ទៅ​លើ​ភ្នំ​ តែ​ជា​អកុសល​ក៏​បាន​រមៀល​ធ្លាក់​មក​ បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ។​

ក្រោយ​ពី​ឃើញ​ដូច្នេះ​ មន្ត្រី​បរិស្ថាន​ក្នុង​ឧទ្យាន​ជាតិ​រាម​ក៏​បាន​ហៅ​មន្ត្រី​ពេទ្យសត្វ​ដើម្បី​ទៅ​ជួយ​សង្គ្រោះ​នា​យប់​នោះ​ភ្លាម​ៗ​ផង​ដែរ ​ប៉ុន្តែ​ជា​អកុសល​ដោយ​សារ​​របួស​ធ្ងន់ធ្ងរ​ពេក ​ទោះបីជា​មានមន្ត្រី​​ពេទ្យសត្វ​ខំ​ជួយ​សង្គ្រោះ​ទាំង​យប់​អធ្រា​ត្រ​បែបណាក៏ដោយ ក៏​មិន​អាច​សង្គ្រោះ​បានដែរ ហើយ​​សត្វ​ប្រើស​នោះ​ក៏​បាន​ងាប់​​បន្ទាប់​មក​ត្រូវ​ក្រុមមន្ត្រីបរិស្ថាន​បាន​យក​ទៅ​កប់​តែ​ម្ដង​។​

ទាំងប្រជា​​ពលរដ្ឋ​ ទាំង​មន្ត្រី​បរិស្ថាន​ រួម​ទាំង​មន្ត្រី​ពេទ្យសត្វ​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ក្នុង​ខណៈ​ពេល​ដែល​សត្វ​ប្រើ​ស​មួយ​ក្បាល​នេះ​បាន​ងាប់ ធ្វើ​ឲ្យ​ពួក​គាត់​ស្ដាយស្រណោះ​ដល់​ប្រភេទ​សត្វ​​កម្រ​នេះ ។​

សូម​បញ្ជាក់​ថា​ នេះ​ជា​សត្វ​កម្រ​មួយ​ប្រភេទ​ទៀត​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចុះ​មក​ដល់​ភូមិឋាន​​ប្រជា​ពលរដ្ឋ បន្ទាប់​ពី​សត្វ​ស្ទី​ង​មួយ​ក្បាល​បាន​ចុះ​មក​ស៊ី​ចំណី​ក្នុង​ឃុំ​ទឹកថ្ លា​ស្រុក​ព្រៃ​នប់ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ សត្វ​ខ្ទីង​មួយ​ក្បាល​នេះ​បាន​ចុះ​មក​ពី​ភ្នំ​កំចាយ​ ឬ​ភ្នំ​បូកគោ​មក​រក​ចំណី​ជា​ច្រើន​ថ្ងៃ​ច្រើន​ដង​ តែ​ជា​អកុសល​ក៏​បាន​ងាប់​​ដូច​សត្វ​ប្រើ​សមួយក្បាល​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ