ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពេល​យន្តហោះ​ចុះ​ចត​ ព្រោះតែ​​លាក់បាំង​​រោគ​សញ្ញា​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង បាន​យល់ព្រម​លើ​ការ​ចាប់ខ្លួន​ស្ត្រី​ម្នាក់ ដែល​លាក់បាំង​រោគ​សញ្ញា​ជំងឺ​កូ​វី​ដ​១៩ ដើម្បី​ហោះហើរ​ទៅ​កាន់​ប្រទេស​ចិន​វិញ នៅ​កាលពី​ខែមីនា…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង បាន​យល់ព្រម​លើ​ការ​ចាប់ខ្លួន​ស្ត្រី​ម្នាក់ ដែល​លាក់បាំង​រោគ​សញ្ញា​ជំងឺ​កូ​វី​ដ​១៩ ដើម្បី​ហោះហើរ​ទៅ​កាន់​ប្រទេស​ចិន​វិញ នៅ​កាលពី​ខែមីនា ហើយ​បង្ក​ឱ្យ​មានការ​ឆ្លង​ទៅ​កាន់​អ្នកដំណើរ​ផ្សេង​ទៀត​នៅ​លើ​យន្តហោះ​ជាមួយនឹង​នាង​។

Jie Li អាយុ​៣៧​ឆ្នាំ បាន​វិវត្តន៍​រោគ​សញ្ញា​ជំងឺ​កូ​វី​ដ​១៩ ពេល​នាង​រស់នៅ​ក្នុង​រដ្ឋ Massachusetts សហរដ្ឋអាមេរិក​។ មិន​ដល់​ពី​រស​ប្តា​ហ៍​ក្រោយមក នាង​បាន​ជិះ​យន្តហោះ​ពី​ទីក្រុង Los Angeles ទៅ​ទីក្រុង​ប៉េ​កាំ​ង​ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​។

មុន​ពេល​ឡើង​លើ​យន្តហោះ Li បាន​លេបថ្នាំ​ដើម្បី​កុំឱ្យ​នាង​ក្តៅខ្លួន​។ នាង​មិន​បាន​ជូនដំណឹង​ដល់​អ្នកបម្រើ​តាម​យន្តហោះ​អំពី​រោគ​សញ្ញា​របស់​នាង រហូត​ដល់​ពួក​គេ​ជិត​ចុះ​ចត​។ ពេល​មក​ដល់​នាង​ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​នៅ​ឯ​មន្ទីរពេទ្យ ជាមួយនឹង​អ្នកដំណើរ​ផ្សេង​ទៀត​ជាង​៦០​នាក់​។ បី​ថ្ងៃ​ក្រោយមក​ប្តី​របស់​នាង​បាន​ធ្វើតេស្ត​ឃើញ​មេរោគ​កូ​វី​ដ​១៩​។

ដំបូង​ឡើយ​នាង​បាន​អះអាង​ថា នាង​ត្រូវ​បាន​បង្ខំ​ឱ្យ​ភៀសខ្លួន​ចេញពី​សហរដ្ឋអាមេរិក ពីព្រោះ​នាង​មិន​អាច​ទទួល​បានការ​ធ្វើតេស្ត​កូ​វី​ដ​១៩​នៅ​ទីនោះ​។ ទោះ​យ៉ាងណា សារព័ត៌មាន​ក្នុងស្រុក​នៅ​អា​មេ​រិ​ក បាន​រាយការណ៍​ថា តាម​ពិត​នាង​ត្រូវ​បាន​គេ​ធ្វើតេស្ត ប៉ុន្តែ​នៅ​តែ​លួច​មក​ប្រទេស​ចិន។

ទីក្រុង​ប៉េ​កាំ​ង​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រ៍ថា ខ្លួន​បាន​យល់ព្រម​លើ​ការ​ចាប់ខ្លួន​របស់​ស្ត្រី​ឈ្មោះ Li ពី​បទ​ប្រឆាំង​នឹង​ការ​ការពារ​ជំងឺឆ្លង​។ យោង​ទៅ​តាម​ច្បាប់​របស់​ប្រទេស​ចិន នាង​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ ឬ​អាច​ជាប់​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ប្រសិនបើ​ទ​ង្វើ​របស់​នាង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghai (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ