ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រច័ណ្ឌ​គឺជា​ជំងឺ​ធ្ងន់​បំផុត​មិន​អាច​ព្យាបាល​បាន

3 ឆ្នាំ មុន

ការ​ហួងហែង​ថែរក្សា​ភរិយា​គឺជា​ការ​ប្រពៃ​ណាស់​សម្រាប់​ស្វាមី​គ្រប់​រូប ដែល​ចេះ​បំពេញ​តួ​នា​ទី​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​គ្រួសារ​ឲ្យ​បាន​ល្អ តែ​សូមកុំ​ហួងហែង​ហួសហេតុ​ដល់​ថ្នាក់​ប្រ​ច័ណ្ឌ​ផ្កា​ប់​មុខ បិទ​សិទ្ធិ​សេរីភាព​ភរិយា​មិន​ឲ្យ​ធ្វើ​អ្វី​បាន​សោះ​នោះ​ក៏​មិនល្អ​ដែរ ព្រោះ​បច្ចុប្បន្ន​ស្ត្រី​គឺ​មាន​សិទ្ធិ​ស្មើនឹង​បុរស កិច្ចការ​អ្វី​ដែល​បុរស​ធ្វើ​បាន ស្ត្រី​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា ។ រវាង​ស្វាមី​និង​ភរិយា បើ​អ្នក​ទាំង​ពីរ​ស្គាល់​តួនាទី​រៀងខ្លួន…

ការ​ហួងហែង​ថែរក្សា​ភរិយា​គឺជា​ការ​ប្រពៃ​ណាស់​សម្រាប់​ស្វាមី​គ្រប់​រូប ដែល​ចេះ​បំពេញ​តួ​នា​ទី​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​គ្រួសារ​ឲ្យ​បាន​ល្អ តែ​សូមកុំ​ហួងហែង​ហួសហេតុ​ដល់​ថ្នាក់​ប្រ​ច័ណ្ឌ​ផ្កា​ប់​មុខ បិទ​សិទ្ធិ​សេរីភាព​ភរិយា​មិន​ឲ្យ​ធ្វើ​អ្វី​បាន​សោះ​នោះ​ក៏​មិនល្អ​ដែរ ព្រោះ​បច្ចុប្បន្ន​ស្ត្រី​គឺ​មាន​សិទ្ធិ​ស្មើនឹង​បុរស កិច្ចការ​អ្វី​ដែល​បុរស​ធ្វើ​បាន ស្ត្រី​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា ។

រវាង​ស្វាមី​និង​ភរិយា បើ​អ្នក​ទាំង​ពីរ​ស្គាល់​តួនាទី​រៀងខ្លួន នោះ​នឹង​មិន​ប្រព្រឹត្ត​បំពាន​តួនា​ទី​គ្នា​ទេ និង​ចេះ​យល់ចិត្ត​គ្នា ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​មាន​ភាព​ស្មោះត្រង់​ចំ​ពោះ​​គ្នា​និង​គ្នា​គឺ​មិន​ចេះ​ឈ្លោះ​គ្នា ហើយ​ក៏​មិន​ចេះ​ប្រច័ណ្ឌ​គ្នា​ដែរ ព្រោះ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។

ត្រូវ​ដឹង​ថា​ប្រច័ណ្ឌ​គឺជា​ជំងឺ​ធ្ងន់​បំផុត​មួយ​ដែល​មិន​អាច​ព្យាបាល​ឱ្យ​ជា​បាន​ទេ មើលចុះ​ឃាតកម្ម ស្វាមី​សម្លាប់​ភរិយា​ដែល​មាននៅ​ក្នុង​ប្រទេស​សព្វ​ថ្ងៃនេះ ភាគច្រើន​កើតឡើង​ដោយសារ​ការ​ប្រច័ណ្ឌ​នេះឯង ហើយ​គ្រួសារ​មាន​បញ្ហា​មិន​ឈប់​ឈរ ភរិយា​រង​ទុក្ខវេទនា​ស្រក់​ទឹកភ្នែក​ស្ទើរ​រាល់ថ្ងៃ ក៏​ដោយសារ​តែ​ប្ដី​ប្រច័ណ្ឌ ឈ្លោះប្រកែក ទាស់ទែង​ខ្វែងគំនិត​គ្នា​ឥត​ស្រាកស្រាន្ត​នេះឯង ។

ការ​ចេះ​ល្មម​ចិត្ត បំពេញ​ឱ្យ​គ្នា​តាម​ការ​គួរ និង​ចេះ​យោគយល់ យក​ការ​សន្តោស​ជា​ធំ​ហ្នឹងហើយ​ជា​ប្រភព​នៃ​សេចក្តីសុខ​សុភមង្គល​នៃ​គ្រួសារ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ