ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បោក​រំលំ​រោង​ម៉ាស៊ីន​កិន​ស្រូវ​តម្លៃ​60​ម៉ឺន​$ខ្ទេចខ្ទីរ

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ភ្លៀង​ធ្លាក់​១​មេ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​របើក​ដំបូល​នៅ​បញ្ជាការដ្ឋាន​សឹក​រង​ស្រុក​អូររាំង​ឪ និង​រលំ​រោង​ម៉ាស៊ីនកិនស្រូវ កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​ល្ងាច​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្នុងស្រុក​អូរ​រាំង​ឪ ។…

ខេត្ត​ត្បូងឃ្មុំ ៖ ភ្លៀង​ធ្លាក់​១​មេ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​របើក​ដំបូល​នៅ​បញ្ជាការដ្ឋាន​សឹក​រង​ស្រុក​អូររាំង​ឪ និង​រលំ​រោង​ម៉ាស៊ីនកិនស្រូវ កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​ល្ងាច​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្នុងស្រុក​អូរ​រាំង​ឪ ។ ទោះជា​យ៉ាងណា បាតុភូត​ធម្មជាតិ​នេះ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ឬ​សត្វ​នោះ​ទេ ប៉ុន្តែ​ទំហំ​នៃ​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​គឺ​ប្រមាណ​៦០​ម៉ឺន​ដុល្លារ ។

វរសេនីយ៍ឯក លឿង រ​ដ្ឋា អធិការ​នគរបាលស្រុក​អូរ​រាំង​ឪ ឲ្យ​ដឹង​ថា ដំបូង​គេ​ឃើញ​មេឃ​ខ្មៅ​មីរដេរដាស លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​មានភ្លៀង​ធ្លាក់​ចុះ​មក​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បោកបក់​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជិត​១​ម៉ោង ។បន្ទាប់​ពី​រាំងភ្លៀង នគរបាល​ប៉ុស្តិ៍​បាន​រាយការណ៍ពី​ការ​ខូចខាត​ផ្សេង​ៗ​ដោយសារ​គ្រោះ​ធម្មជាតិ​នេះ ។

លោក​អធិការ​បន្ត​ថា ដោយសារ​ខ្យល់​កន្ត្រាក់ ដំបូលផ្ទះ​លោក តាំង ម៉េ​ង​រ៉ាត់​អភិ​បាលរង​ស្រុក​អូរ​រាំង​ឪ នៅ​ភូមិ​អំពិល​ជុំ ឃុំ​អំពិល​តា​ពក បាន​រង​ការ​ខូចខាត ។ ចំណែក​រោង​ម៉ាស៊ីនកិនស្រូវ នៅ​ភូមិ​អំពិល​ត្បូង ឃុំ​អំពិល​តា​ពក ជា​របស់​ឈ្មោះ បេ គឹ​ម​ស៊ា​ង អាយុ​៤១​ឆ្នាំ ប្រពន្ធ​ឈ្មោះ ប៉ូ ឆេ​ង​គា អាយុ​៣៦​ឆ្នាំបាន​ដួល​រលំ ។ រោង​ម៉ាស៊ីនកិនស្រូវ​នេះ​មានទំហំ​៣០​ម៉ែត្រ​X៤៥​ម៉ែត្រ បានការ​ខូចខាត​ទាំងស្រុង ដែល​គិត​ជា​ទឹកប្រាក់​ប្រហែល​៦០​ម៉ឺន​ដុល្លារ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា សមត្ថកិច្ច​បាន​ចុះ​ស្រង់​ទិន្នន័យ​នៃ​ការ​ខូចខាត​ដោយ​គ្រោះ​ធម្មជាតិ ខ្យល់​កន្ត្រាក់​នេះ ក្រៅពី​ការ​ខូចខាត​ទ្រព្យសម្បត្តិ​គឺ​មិន​មាន​រដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ។
តាម​ការ​កត់សម្គាល់ ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​រដូវវស្សា​ចូល​មក​ដល់​ធ្លាក់​ភ្លៀង តែងតែមានខ្យល់​កន្ត្រាក់​បណ្ដាល​ឱ្យ​របើក​ដំបូលផ្ទះ​នៅ​តាម​ឃុំ​មួយ​ចំនួន ក្នុងស្រុក​អូរ​រាំង​ឪ តែ​នៅ​ឆ្នាំ​២០២០ នេះ គ្រោះ​ធម្មជាតិ​ហាក់ដូចជា​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​កន្លង​ទៅ ។

លោក ងួ​ន ប៊ុ​ណ្ណា​ន អភិបាលស្រុក​អូរ​រាំង​ឪ បានឱ្យ​ដឹង​ដែរ​ថា ចំពោះ​ភ្លៀង និង​ខ្យល់​កន្ត្រាក់ ដែល​បាន​កើតឡើង​នោះ នៅ​ឃុំ​ផ្សេង​ទៀត​មិន​មាន​រង​ផល​ប៉ះពាល់​ទេ ។ ចំណែក​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​ដួលរ​លំដោយ​ខ្យល់​កន្ត្រាក់​នោះ ត្រូវ​បាន​ម្ចាស់​រុះរើ និង​រៀបចំ​ដំឡើង​ជា​ថ្មី​ឡើង​វិញ ៕​

អត្ថបទសរសេរ ដោយ