ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ត្រាំនិង​គ្រួសារ​ ត្រូវ​បាន​ជម្លៀស​ចូល​​​​រូង​ក្រោម​ដី

3 ឆ្នាំ មុន

ពេញ​មួយ​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​ បណ្ដា​ភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ក បាន​ប្រឈម​មុខជា​មួយ​បណ្ដា​បាតុករ ដែល​ពោរពេញ​ដោយ​កំហឹង​នៅ​ក្បែរ​និវេសនដ្ឋាន​របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ក្នុង​សេត​វិមាន ខណៈ​បម្រាម​គោ​ចរណ៍​ត្រូវ​បាន​ដាក់​ក្នុង​ទីក្រុង​អា​មេ​រិ​ក​យ៉ាងតិច​១៤០ ។ បាតុកម្ម​ទាំងឡាយ​បាន​ក្លាយទៅជា​រលក​នៃ​ការ​បះបោរ​ក្នុង​កម្រិត​ជាតិ ។ ១​ស​ប្ដា​ហ៍​ក្រោយ​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់ លោក​GEORGE…

ពេញ​មួយ​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​ បណ្ដា​ភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ក បាន​ប្រឈម​មុខជា​មួយ​បណ្ដា​បាតុករ ដែល​ពោរពេញ​ដោយ​កំហឹង​នៅ​ក្បែរ​និវេសនដ្ឋាន​របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ក្នុង​សេត​វិមាន ខណៈ​បម្រាម​គោ​ចរណ៍​ត្រូវ​បាន​ដាក់​ក្នុង​ទីក្រុង​អា​មេ​រិ​ក​យ៉ាងតិច​១៤០ ។

បាតុកម្ម​ទាំងឡាយ​បាន​ក្លាយទៅជា​រលក​នៃ​ការ​បះបោរ​ក្នុង​កម្រិត​ជាតិ ។ ១​ស​ប្ដា​ហ៍​ក្រោយ​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់ លោក​GEORGE FLOYD ពេល​ប៉ូលិស​ចាប់ខ្លួន​គេ នៅ​ក្រុង​មីន​នី​ប៉ូ​លី​ស បាតុកម្ម​នានា​បាន​ផ្ទុះ​យ៉ាង​ខ្លាំង​ទាមទារ​បញ្ឈប់​អំពើ​សាហាវព្រៃផ្សៃ​របស់​ប៉ូលិស ហើយ​បាន​ប្រែ​ក្លាយទៅជា​ចលនា​ហិង្សា និង​ការ​ប្លន់​យក​អីវ៉ាន់​តាម​ហាង​ទំនិញ​នានា នៅ​ពាសពេញ​សហរដ្ឋអាមេរិក ។

ចាប់តាំងពី​ថ្ងៃ​ទី​២៧ ឧសភា មក​បាតុកម្ម ផ្ទុះឡើង​ក្នុង​ទីក្រុង​អា​មេ​រិ​ក​ជិត​១៤០ ចាប់តាំងពី​ក្រុងសី​ុ​ថ​ល់​ដល់ក្រុង​ម៉ៃ​អា​មី និង​ចាប់ពី​ក្រុង​បូ​ស្តុ​ន​ដល់ក្រុង​ឡូ​ស​អេ​ចឺ​ឡេ​ស ។ បាតុកម្ម​ទាំងនេះ​ជា​រឿយ​ៗប្រែ​ក្លាយជា​ការ​បះបោរ​ហិង្សា និង​ការ​បំផ្លិចបំផ្លាញ​ព្រមទាំង​ការ​ប្លន់​នា​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​។

កង​ឆ្មាំ​ជាតិ​និង​កង​ទាហាន​បំរុង​សម្រាប់​ការពារ​ដែនដី​ត្រូវ​បាន​កេណ្ឌ​ប្រមូល​ក្នុង​រដ្ឋ​ចំនួន​១៥ ដើម្បី​ជួយ​ដល់​កងកម្លាំង​ប៉ូលិស និង​ការពារ​បណ្ដា​អ្នក​ពន្លត់​អគ្គិភ័យ តែ​នៅ​មិន​អាច​ទប់​អំពើ​ហិង្សា​និង​ការ​បះបោរ​បំផ្លិច​បំផ្លាញ ។ចេញពី​ក្រុង​មីន​នី​ប៉ូ​លី​ស ដែល​នៅ​ទីនោះ​មានការ​ដុត​បំផ្លាញ​និង​ការ​ប្លន់​យក​ឥ​វ៉ា​ន់​តាម​ហាង
នានា​ចាប់តាំងពី​ថ្ងៃ​ទី​២៩ ឧសភា​មក ការ​បះបោរបាន​រាលដាល​ដល់​មាត់ទ្វារ​សេត​វិមាន ។

កាលពីយប់​ថ្ងៃ​ទី​៣១ ឧសភា ពួក​បាតុករ​បាន​នាំ​គ្នា​ដុតព្រះ​វិហារ​សាំង​ច​ន​ដែល​ហៅ​ផង​ដែរ​ថា ព្រះ​វិហារ
ប្រធានាធិបតី​ស្ថិត​នៅ​ក្បែរ​និវេសនដ្ឋាន​ផ្លូវការ​របស់​ប្រមុខរដ្ឋ ។ ពួក​អ្​ុ​ក​ពន្លត់ភ្លើង​អាច​គ្រប់គ្រងបាន​​ដោយ​ពន្លត់ភ្លើង​ឆេះ​ព្រះ​វិហារ​នោះ ។ អគារដែល​មាន​ទីស្នាក់ការ​របស់​សហជីព AFL-CIOក៏​រង​ការ​ដុត​ដែរ ។

ពី​យប់​ថ្ងៃ​ទី​២៩ ឧសភា មក​បណ្ដា​ភ្នាក់ងារ​សម្ងាត់​ការពារ​ប្រធានាធិបតី​រង​ការ​វាយប្រហារ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដោយសារ​ពួក​បាតុករ​ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន LAFAYETTE ទល់មុខសេត​វិមាន ។ ជា​ការ​ប្រុង​ប្រយ័ត្ន​លោក​ដូ​ណា​ល់​ត្រាំ និង​គ្រួសារ ត្រូវ​បាន​នាំ​ទៅ​កាន់​ជម្រក​ក្រោមដី​នៃ​សេត​វិមាន ។ ក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​មាត់ទ្វារសេត​វិមាន ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹក​ភ្លែ​ក បញ្ចេញ​ផ្សែងហុយ​ដាស​ជុំវិញ​សេត​វិមាន ។

អត្ថបទសរសេរ ដោយ