ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​រយៈពេល​៤​ខែ​សោះ​ចាប់​បាន​មិន​ស្ទើរ​ទៅ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​បាន​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ចំនួន​២៣៣៣ ករណី​ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់ បទល្មើស​លួច​កាប់​ឈើ និង​បទល្មើស​ធនធានធម្មជាតិ​ផ្សេង​ទៀត ។ នេះ គឺជា​ការ​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២…

រាជធានី​ភ្នំពេញ ៖ រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​បាន​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ចំនួន​២៣៣៣ ករណី​ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់ បទល្មើស​លួច​កាប់​ឈើ និង​បទល្មើស​ធនធានធម្មជាតិ​ផ្សេង​ទៀត ។ នេះ គឺជា​ការ​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​នៃ​ក្រសួងបរិស្ថាន ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២០ ។

លោក​រដ្ឋលេខាធិការ​បាន​ថ្លែង​ថា ក្នុង​ចំណោម​បទល្មើស​ធនធានធម្មជាតិ​ទាំងនេះ
មាន​១៧៩​ករណី មានការ​ពាក់ព័ន្ធ​នឹង​មនុស្ស​ជិត ២០០​នាក់ ត្រូវ​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ជំនុំ​ជម្រះក្តី​តាម​នីតិវិធី និង​បាន​ធ្វើការ​ផាកពិន័យ​អន្តរកាល​បាន​ចំនួន​៤០៣ ករណី និង​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ប្រព្រឹត្ត​បទល្មើស​បាន​ចំនួន ៦១៣ ករណី​ពាក់ព័ន្ធ​នឹង​មនុស្ស​ចំនួន​៦២៤ នាក់ អនុលោម​តាម​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ ។

ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ថ្លែង​ឱ្យ​ដឹង​បន្ត​ថា ចាប់ពី​ខែមករា ដល់​ខែមេសា​ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន​ទាំង​១២៦០​នាក់ បាន​ចុះ​បេសកកម្ម​ដើរ​ល្បាត​ចំនួន​៧០៧៨ លើក​នៅ​ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ទាំង ៦០​កន្លែង​ដែល​មាន​ផ្ទៃដី​សរុប​ប្រមាណ ៧,២ លាន​ហិ​កតា ហើយ​ពេល​ខ្លះ​មានការ​ចូលរួម​ដើរ​ល្បាត​ពី​សហគមន៍​តំបន់ ការពារ​ធម្មជាតិ​ដែល​បាន​ទទួលស្គាល់​ដោយ​ក្រសួងបរិស្ថាន និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ចំនួន ២ ៣៣៣ ករណី ។

តាម​ការ​គូសបញ្ជាក់​របស់​លោក​រដ្ឋលេខាធិការ នៅ​ក្នុង​ការ​ចុះ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​៤​ខែ​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​រួម​នឹង​សហគមន៍​តំបន់ការពារធម្មជាតិ​ដែល​បាន​រឹបអូស​រណា​យន្ត​បាន​ចំនួន​៩៧០​គ្រឿង រថយន្ត រថយន្ត​កែ​ច្នៃ ត្រាក់ទ័រ​បាន​ចំនួន​៥៣ គ្រឿង រឹប អូស​ម៉ូតូ​ដែល​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​បាន​ចំនួន​១២៦​គ្រឿង ចាប់​ឃាត់​គោ​យន្ត​ចំនួន ២០៣ គ្រឿង និង​ដោះ​អន្ទាក់​ដែល​ជា​ឃាតក​លាក់​មុខ​សម្លាប់​សត្វព្រៃ​បាន​ចំនួន ៨៩៥០ អន្ទាក់ ព្រមទាំង​បាន​ដកហូត​កាំភ្លើង កាំភ្លើង​កែ​ច្នៃ ស្នា​តេះ​ដែល​ប្រើប្រាស់​សម្រាប់​បរបាញ់​សត្វ​បាន​ចំនួន ២៣៩ ដើម ៕