ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ឯកោ​រស់នៅ​លើ​គំនរ​សំរាម​ជាង​១0​ឆ្នាំ​ទទួល​ផ្ទះ​ថ្មី និង​អំណោយ​ពី​លោក​កែប ជុតិមា

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកតា​ដែល​រស់នៅ​ឯកោ​លើ​គំនរ​សំរាម​ជាង​១០​ឆ្នាំ​នោះ ពេល​នេះ​បាន​ទទួល​ផ្ទះ​ថ្មី​មួយ​ខ្នង​សង់​ខ្ពស់ផុត​ពី​ដី ដែល​ជា​អំណោយ​របស់​លោក​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ។នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១០ លោក​សន សុផល ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ តំណាង​លោក​កែប ជុតិមា អម​ដោយ​មន្ដ្រី​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​បានប្រគល់​ផ្ទះ​មួយ​ខ្នង​ជូន​លោកតា​ ឈឹ​ម ញឹ​ម ព្រមទាំង​អំណោយ​មួយ​ចំនួន

រាជធានី​ភ្នំពេញ ៖ លោកតា​ដែល​រស់នៅ​ឯកោ​លើ​គំនរ​សំរាម​ជាង​១០​ឆ្នាំ​នោះ ពេល​នេះ​បាន​ទទួល​ផ្ទះ​ថ្មី​មួយ​ខ្នង​សង់​ខ្ពស់ផុត​ពី​ដី ដែល​ជា​អំណោយ​របស់​លោក​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ។នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១០ លោក​សន សុផល ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ តំណាង​លោក​កែប ជុតិមា អម​ដោយ​មន្ដ្រី​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​បានប្រគល់​ផ្ទះ​មួយ​ខ្នង​ជូន​លោកតា​ឈឹ​ម ញឹ​ម ព្រមទាំង​អំណោយ​មួយ​ចំនួន​ទៀត​រួម​មាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និង​ថវិកា​៥០​ម៉ឺនរៀល ជា​អំណោយ​លោក​កែប ជុតិមា និងអាជ្ញាធរ​ខណ្ឌឫស្សីកែវ ជូន​លោកតា​បន្ថែម ២០​ម៉ឺន​រៀល​ទៀត​ផង ។

គួរ​រំលឹក​ថា លោកតា​ជីវិត​ឯកោ​ឈ្មោះ ឈឹ​ម ញឹ​ម រស់នៅ​លើ​ដី​ឡូត៍​ជាប់​ផ្លូវជាតិលេខ​៥ ក្នុងភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ លេខ​៦ ខណ្ឌឫស្សីកែវ ។ លោកតា​រស់នៅ​តែ ម្នាក់ឯង​គ្មាន​ប្រពន្ធ និង​កូន គឺ​ស្ថិត​ក្នុង​ភាព កំលោះ​រហូត​មក​ដល់​ពេល​នេះ​មាន​អាយុ​៧៩​ឆ្នាំ​ហើយ ។ អ្វី​ដែល​គួរ​ឱ្យ​កត់សំគាល់​នោះ​គឺ ដោយសារ​តែ​ការ​ភ័យ​ខ្លាច​គេ​រំលោភ​យក​ដីដែល​គាត់​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩​មក ក៏​បានបង្ខំចិត្ដ​ធ្វើការ​ប្រមូល​សំរាម​យក​ទៅ​គរ​ទុកពេញ​ដី​ឡូត៍​របស់​គាត់ និង​ព័ទ្ធ​ជុំវិញ​ខ្ទម​តូច របស់​គាត់​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្បែរ​ៗ​នោះ​សង្ស័យ​ថា គាត់​ជា​មនុស្ស​វិកលចរិត ប៉ុន្ដែ​តាម​ពិត​គាត់​ធ្វើ​ឱ្យ​គេ​ខ្ពើម​កុំឱ្យរំលោភ​យក​ដី​គាត់​ប៉ុណ្ណោះ ។

អ្នក​ភូមិ​ខាងលើ​បានឱ្យ​ដឹង​ថា លោកតា ឈឹ​ម ញឹ​ម រស់នៅ​លើ​ដី​ឡូត៍​នេះ​តាំងពី​យូរណាស់​មក​ហើយ ហើយ​គាត់​បាន​ព្យាយាមដើរ​រើស​សំរាម​យក​ទៅ​គរ​ទុក​ពេញ​ដី​ក៏​រាប់​ឆ្នាំ​មក​ហើយ​ដែរ ហើយ​អ្នកខ្លះ​និយាយ​ថា គំនរសំរាម​នេះ​គាត់​គរ​ទុក​ជាង​១០​ឆ្នាំ​ហើយ ។ កន្លង​មកមាន​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង បាន​ព្យាយាម​ប្ដឹង​ទៅ​អាជ្ញាធរ​ពី​ការ​ស្អុយសំរាម​ដើម្បី​ឱ្យ​ជួយ​អន្ដរាគមន៍ ប៉ុន្ដែ​នៅ​ពេលអាជ្ញាធរ​ចុះ​ទៅ​សួរនាំ​ក៏​មិន​បាន ដោយសារ លោកតា​រូប​នេះ​ទាញ​កាំបិត​ខ្វែវ​ដេញ​កាប់ ហើយ​ការ​ព្យាយាម​របស់​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​មិន​បាន​សំរេច​រាប់​ឆ្នាំ​មក​ហើយ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ទៀត​ថា ការរស់នៅ​របស់​លោកតា​ឈឹ​ម ញឹ​ម ពិតជា​គួរ​ឱ្យអាណិតអាសូរ​ណាស់ ព្រោះ​គាត់​មិន​មាន មុខរបរ​អ្វី​ឡើយ ហើយ​ទីទ័ល​ក្រ​ដើរ​រើស តែ​សំរាម ប៉ុន្ដែ​មិន​ដើរ​រើស​អេ​ត​ចាយ ឬ​សុំទាន​គេ​ទេ មិនដឹង​ជា​បាន​អ្វី​ហូប​ឡើយ ។ ការរើស​សំរាម​នេះ​គឺ​សំរាប់​យក​ទៅ​គរ​ទុក​ក្នុង​ដី​ឡូត៍​របស់​គាត់​ប៉ុណ្ណោះ ដែល​គេ​នាំ​គ្នា​ឆ្ងល់​ថា ទំនងជា​គាត់​ហូប​កាក​សំណល់​ពី​សំរាម​នោះ ហើយ​មើលទៅ ។ ដោយ​ទទួល​បាន​លិខិតផ្លូវការ​របស់​លោក​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ មន្ទីរសង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា រាជធានី ដឹកនាំ​ដោយ​លោក​សន សុផល ជាប្រធាន​មន្ទីរ បាន​ព្យាយាម​ចូល​ទៅ​ជួប​លោក តា​ឈឹ​ម ញឹ​ម ដោយ​ប្រើ​គ្រប់​វិធី ។

ទីបំផុតក៏​និយាយ​ត្រូវ​គ្នា ដោយ​លោកតា​អនុញ្ញាត​ឱ្យ កើប​សំរាម​ចេញ និង​សន្យា​ធ្វើ​ផ្ទះ​ជូន​គាត់​ក្នុងនាម​ជួយ​សង្គ្រោះ​ទុរគត​ជន កាលពី​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០០៩ កន្លង​មក ។ ក្រោយ​ពី​ទទួលបានការ​អនុញ្ញាត​ភ្លាម ក្រុមការងារ​មន្ទីរ សង្គមកិច្ច​បានឱ្យ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ដាក់​កម្មករ​កាយ​សំរាម​ចេញ​ភ្លាម​ៗ​បាន​មួយ​កំណាត់​ចាប់ ពី​រោង​ដែល​គាត់​រស់នៅ​រហូត​ដល់​ជាប់​ផ្លូវជាតិលេខ​៥ ។ កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០០៩ លោក សន សុផល ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី និង មន្ដ្រី​អមដំណើរ រួម​ជាមួយ​តំណាង​អាជ្ញាធរ​ខណ្ឌឫស្សីកែវ បាន​នាំ​យក​អំណោយ ជំហាន​ដំបូង​របស់​លោក​កែប ជុតិមា ទៅ​ផ្ដល់ជូន​ដល់​ដៃ​លោកតា​ឈឹ​ម ញឹ​ម រួច​ម្ដង​មកហើយ​។

តាម​ការ​ពិនិត្យ​ជាក់ស្ដែង លោកតា​ឈឹ​ម ញឹ​ម មិនមែន​ជា​មនុស្ស​វិកលចរិត​ដូច​ការចោទប្រកាន់​នោះ​ទេ ព្រោះ​គាត់​និយាយ​ដឹងខុស​ត្រូវ​ណាស់ ។ គាត់​បានឱ្យ​ដឹង​ថា ការ​យកសំរាម​ធ្វើ​ជាទី​ជំរក​បែប​នេះ​ជាង​១០​ឆ្នាំ​មក ហើយ គឺ​ដោយសារ​តែ​ខ្លាច​មាន​គេ​ព្យាយាម រំលោភ​យក​ដី​ឡូត៍​របស់​គាត់ ដែល​ជា​ដី​ត្រូវ ប៉ាន់​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៣០​ម៉ែត្រ ហើយ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥ ។ ម្យ៉ាងទៀត គាត់​មិន​មាន​សាច់ញាតិ​ណា​ម្នាក់​ឡើយ ពី​មុន បាន​ទទួល​ដំណឹង​ថា មាន​ក្មួយ​ស្រី​ម្នាក់​នៅ ខេត្ដកំពង់ឆ្នាំង​តែ​មិន​ដែល​បាន​ជួប​គ្នា ឬ​ដឹង ដំណឹង​ថា នៅ​ទីណា​ឱ្យ​ច្បាស់លាស់​នោះ​ទេ ។

លោក​សន សុផល បានឱ្យ​ដឹង​ថា បើ​តាម ការ​ពិនិត្យ​ជាក់ស្ដែង​និង​មានការ​សង្កេត​ខ្លះ លោកតា​ឈឹ​ម ញឹ​ម គឺជា​មនុស្ស​មាន​ស្មារតី ធម្មតា ធ្លាប់​បួស​តាំងពី​អាយុ​១៦​ឆ្នាំ ជា​អតីត សង្ឃ​នៅ​វត្ដ​ស្វាយ​ពពែ ។ ឆ្នាំ​១៩៧៩ គាត់​ជា បុគ្គលិក​ឃ្លាំង​ពាណិជ្ជកម្ម​គីឡូម៉ែត្រ​លេខ​៦ គ្មាន​ប្រពន្ធ មាន​តែ​ក្មួយ​ស្រី​ម្នាក់​នៅ​ខេត្ដ កំពង់ឆ្នាំង គាត់​មាន​អារម្មណ៍មិនល្អ ព្រោះ ខ្លាច​អ្នក​ជិតខាង​យក​ដី​គាត់ ព្រោះ​គាត់​រស់ នៅ​ម្នាក់ឯង គ្មាន​មុខរបរ គ្មាន​លុយ​សង់ផ្ទះ រស់នៅ​នឹង​គេ ។ ដើម្បី​ការពារ​ដី​ឡូត៍​របស់ គាត់​ពេល​នោះ​គាត់​បាន​រក​ឃើញ​មធ្យោបាយ​មួយ​គឺ​យក​សំរាម​មក​គរ​ទុក និង​រស់នៅ​លើ ដី​ឡូត៍​គំនរ​សំរាម​នេះ​អស់​រយៈពេល​ជា​យូរណាស់​មក​ហើយ ។

លោក​សន សុផល ពេល​នោះ​បាន​សន្យា​ថា លោក​នឹង​នាំ​យក អំណោយ​លោក​កែប ជុតិមា អភិបាល​រាជធានី ជា​ពិសេស​សាងសង់​ផ្ទះ​ជូន​លោកតា ក្នុង​ពេល​ឆាប់​ៗ​នេះ និង​សំណូមពរ​ឱ្យ​លោក តា​ឈប់​ភ័យ​ខ្លាច​ពី​ការ​បាត់បង់​ដី និង​ឈប់ យក​សំរាម​មក​គរ​ដូចនេះ​ទៀត ហើយ​លោកតា​ក៏​បាន​ថ្លែងអំណរគុណ និង​គោរព​តាម​ការណែនាំ​នេះ ។ ជាក់ស្ដែង​ពេល​នេះ លោកតា បាន​ទទួល​ផ្ទះ​ថ្មី​យ៉ាង​ពិតប្រាកដ ៕