១-ឆ្លាក់ផ្លែល្ពៅជារូបបិសាច
លោកម៉ាក អេលដ្រេត អាយុ៤៤ឆ្នាំ ជនជាតិអាមេរិក ក្រោយពីឃើញប្រពន្ធឆ្លាក់ផ្លែល្ពៅជារូបបិសាចស្វាគមន៍ទិវា «ហាឡូញវីន» កាលពីថ្ងៃទី៣១ តុលា ២០១៤ ក៏យកផ្លែប៉ោមឆូតធ្វើជាផ្ទៃមុខ រួចដាក់ហាលថ្ងៃរយៈពេល១សប្តាហ៍ក្លាយជារូបគួរឱ្យចង់មើល ។
២-តាំងពិពរ័ណ៍រូបថត
ស្ត្រីម្នាក់សម្លឹងតាមរយៈម៉ាស៊ីនថត នៅក្នុងពិធីតាំងពិពរ័ណ៍រូបថតនៅក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់ ដែលបើកឱ្យមហាជនចូលទស្សនាក្នុងរយៈពេលយូរ ។
៣-រថយន្តប្រើអាគុយ
បុរសម្នាក់សាកល្បងបើកបររថយន្តកង់៣ប្រើអាគុយរបស់ក្រុមហ៊ុនតូយ៉ូតានៅទីក្រុងហ្គ្រេណូប៊ើល ភាគខាងកើតឆៀងខាងត្បូងប្រទេសបារាំង ។ រថយន្តប្រើអាគុយនេះ មានគម្រោងដាក់ឱ្យជួលដើម្បីកាត់បន្ថយឧស្ម័នពុលនៅទីក្រុង ។
៤-«Drone» សម្រាប់ត្រួតពិនិត្យចម្ការទំពាំងបាយជូរ
យានហោះហើរគ្មានមនុស្សបើកបរ (Drone) បំពាក់ម៉ាស៊ីនថត «Infrared» ដើម្បីឃ្លាំមើលដើមទំពាំងបាយជូរ ក្នុងចម្ការនៅក្រុងប៊័រដូ ប្រទេសបារាំង ។
៥-ឆ្លាក់រូបផ្លែឈើក្នុងពិពរ័ណ៍អាហារពិភពលោក
ស្ត្រីប៉ូឡូញម្នាក់ឆ្លាក់ផ្លែប៉ោមដាក់តាំងបង្ហាញក្នុងពិពរ័ណ៍អាហារពិភពលោកនៅក្រុងមូស្គូ ប្រទេសរុស្ស៊ី ។
៦-តោនៅតំបន់កាហ្សាខ្វះចំណី
តោញី-ឈ្មោល១គូដេកយ៉ាងស្រងូតស្រងាត់ក្នុងទ្រុងនៅឧទ្យានសត្វ «បៃហ្សានស៊ីទី» ភាគខាងជើងតំបន់កាហ្សា ដោយសារអត់ចំណី ក្រោយពីជួបវិបត្តិសង្គ្រាមរ៉ាំរ៉ៃរវាងអីុស្រាអែល និងហាមា៉ស់ ដែលអូសបន្លាយពេលជិត២ខែ ។
៧-កូនផេនដាភ្លោះ៣ក្បាល
បុគ្គលិកឧទ្យានសត្វនៅក្រុងក្វាងចូវ ខេត្តក្វាងទុងបានលើកបីកូនផេនដាភ្លោះចំនួន៣ក្បាលទើបកើតកាលពីពេល ថ្មីៗកន្លងមក ។
៨-ម្ជុលខ្ទាស់រូបមេអំបៅដាំពេជ្រ
«Ballerina Butterfly» ជាម្ជុលខ្ទាស់រូបមេអំបៅ ដាំពេជ្រទំហំ២៦,២៧ការាត់ និងសម្បកគ្រំគជ់ដាក់ដេញថ្លៃ និងលក់បានតម្លៃ ៩៥០.០០០ដុល្លារ ។
៩-ក្រុងសម្រាប់អាហារបួស
សមាជិកនៃក្រុមអភិរក្សសត្វ (PETA) បានលើកបង្ហាញបន្លែដែលឆ្លាក់ជាអគារនៃក្រុងមេនហាតតាន់ រដ្ឋញូវយ៉ក ។ ក្រុមអភិរក្សនោះឈរនៅជណ្តើរសាលាក្រុងញូវយ៉ក ដើម្បីឱ្យសមាជិកសភាបានឃើញថា ពួកគេប្រកាសឱ្យក្រុងញូវយ៉ក ក្លាយជាក្រុងដែលពលរដ្ឋនិយមទទួលទានបន្លែប្រចាំឆ្នាំ២០១៤៕
ចែករំលែកព័តមាននេះ