Real Madrid នឹងមិនប្រើប្រាស់កីឡដ្ឋាន Bernabeu ពេលលីគត្រឡប់មកវិញ
ប្រទេសអេស្ប៉ាញ ៖ លោក Florentino Perez ប្រធានក្លិប Real Madrid បានបញ្ជាក់ថា ក្រុមលោកនឹងមិនប្រើប្រាស់កីឡដ្ឋាន…
ប្រទេសអេស្ប៉ាញ ៖ លោក Florentino Perez ប្រធានក្លិប Real Madrid បានបញ្ជាក់ថា ក្រុមលោកនឹងមិនប្រើប្រាស់កីឡដ្ឋាន…
ប្រទេសអេស្ប៉ាញ ៖ លោក Florentino Perez ប្រធានក្លិប Real Madrid បានបញ្ជាក់ថា ក្រុមលោកនឹងមិនប្រើប្រាស់កីឡដ្ឋាន Santiago Bernabeu ដើម្បីលេងការប្រកួត ដែលនៅសល់ក្នុងទឹកដី នៅពេលដែលក្របខណ្ឌ La Liga ចាប់ផ្តើមការប្រកួតប្រជែងឡើងវិញ។
Real Madrid នឹងប្រើប្រាស់កីឡដ្ឋាន Alfredo Di Stefano របស់ក្រុមយុវជនខ្លួន នៅតំបន់ Valdebebas ប្រទេសអេស្ប៉ាញជំនួសវិញ។ កីឡដ្ឋានដែលមានកៅអីអង្គុយសរុបចំនួន ៦០០០ ដែលជាធម្មតាជាទឹកដីសម្រាប់ក្រុមយុវជន Real Madrid Castilla នឹងត្រូវបានបំពាក់ដោយអំពូលភ្លើងថ្មី និងកន្លែងផ្សាយពាណិជ្ជកម្ម រួមជាមួយបច្ចេកវិទ្យាប្រព័ន្ធ VAR ផងដែរ។
មូលហេតុដែលមិនអាចប្រើប្រាស់កីឡដ្ឋានធំ Santiago Bernabeu ដោយសារតែកិឡដ្ឋាននេះ បច្ចុប្បន្នកំពុងជួសជុលស្ថាបនា។ លោក Florentino Perez ក៏បានបង្ហើបថា ការបញ្ចប់យុទ្ធនាការរដូវកាលនេះ ដោយមិនប្រើប្រាស់កីឡដ្ឋាន Bernabeu គឺដើម្បីឱ្យការជួសជុល អាចត្រូវបានបញ្ចប់នៅមុនពេលកំណត់។
លោក Florentino Perez បានសរសេរនៅក្នុងលិខិតមួយទៅកាន់អ្នកគាំទ្រ Real Madrid ថា «យើងបានសំរេចចិត្តលេងនៅកីឡដ្ឋាន Alfredo Di Stefano របស់យើងរាល់ការប្រកួតទាំងអស់ ដែលយើងនឹងត្រូវលេង ក្នុងនាមយើងជាក្រុមម្ចាស់ផ្ទះ» ។
ការធ្វើបច្ចុប្បន្នភាពរបស់កីឡដ្ឋាន Bernabeu គ្រោងនឹងបញ្ចប់ការជួសជុលនៅរដូវក្តៅឆ្នាំ ២០២២ ប៉ុន្តែការសម្រេចចិត្តរបស់លោក Perez ត្រូវបានមើលឃើញថា គម្រោងនេះអាចបនឹងបញ្ចប់មុនកាលវិភាគ។
សូមបញ្ជាក់ជូនថា ក្របខណ្ឌ La Liga នឹងចាប់ផ្តើមការប្រកួតប្រជែងឡើងវិញនាថ្ងៃទី ១១ មិថុនា ២០២០ ខាងមុខនេះ ដោយបិទទ្វារកីឡដ្ឋាន បន្ទាប់ពីត្រូវបានផ្អាកទាំងស្រុងរយៈពេល ៣ខែដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ-១៩។
បើយោងតាមកាលវិភាគដែលចេញដោយ La Liga ក្រុម Real Madrid នឹងត្រូវប៉ះក្រុម Eibar នៅកីឡដ្ឋាន Alfredo Di Stefano នាថ្ងៃទី ១៤ មិថុនា ដែលជាជំនួបសប្តាហ៍ទី២៨ ។
បច្ចុប្បន្នក្រុម Real Madrid កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាង La Liga ដោយមាន ៥៦ពិន្ទុនៅពីក្រោយក្រុមការពារតំណែងម្ចាស់ជើងឯក Barcelona ដែលមាន ៥៨ពិន្ទុក្នុងការប្រជែងដណ្តើមជើងឯក La Liga ខណៈនៅសល់ ១១ប្រកួតទៀត ដែលត្រូវលេងដើម្បីបញ្ចប់រដូវកាល ២០១៩-២០៕ (ដកស្រង់ចេញពី Goal.com)
ចែករំលែកព័តមាននេះ