ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រួតពិនិត្យ​ទំនិញ​ និង​គ្រឿង​ឧប​ភោគ​បរិ​ភោគ​​​ដាក់​តាំង​លក់​ក្នុង​ក្រុង​សៀម​រាប

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ២០២០ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​ផ្សារ​សាមគ្គី និង​មី​នី​ម៉ាត​មួយ​ចំនួន ក្នុង​ក្រុង​សៀមរាប…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ២០២០ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​ផ្សារ​សាមគ្គី និង​មី​នី​ម៉ាត​មួយ​ចំនួន ក្នុង​ក្រុង​សៀមរាប ចុះ​ត្រួត
ពិនិត្យ​​រក​ភាព​មិន​ប្រក្រតី​លើ​ផលិតផល​ជា​គ្រឿងឧបភោគបរិភោគ​ដែល​ដាក់​តាំង​លក់ ។ ជា​លទ្ធ
ផល ផលិតផល​ម្ហូបអាហារ​ឬ​ក៏​មិនមែន​ម្ហូប​អាហារ​ដែល​ដាក់​លក់​លើ​ទីផ្សារ និង​លក់ដូរ​តាម​អន
ឡាញ មិនឃើញ​មាន​ទំនិញ​ខូចគុណភាព​ឡើយ​។

លោក លឹ​ម វុ​ឌ្ឍី អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ចុះ​ត្រួត​ពិនិត្យ​នៅ​ផ្សារ​សាមគ្គី ស្ថិត​ក្នុងភូមិ​បន្ទាយ​ចាស់​ និង​ផ្សារ​ទំនើប​ៗ​មួយ​ចំនួន​រួម​មាន ផ្សារ​ទំនើប អាស៊ី​ផ្លា​ហ្សា អង្គរ​ម៉ាក់​ឃី​ត ហ៊ុយ​ម៉េ​ង មី​នី​ម៉ាត ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​ស៊ី​វុ​ត្ថា សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។ ចំពោះ​គោលដៅ​សំខាន់​នៃ​ការ​ត្រួតពិនិត្យ​នេះ​គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ចរា​ចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុត​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ភាព​មិន​អនុ​លោម​ផ្សេង​ទៀត ។

លោក​បន្ត​ថា បន្ទាប់​ពី​បាន​ធ្វើការ​ត្រួតពិនិត្យ​រួច​មក​យើង​ទទួល​បាន​លទ្ធផល​ល្អ ដោយ​ពុំ​ឃើញ​មាន​ភាព​មិន​អនុលោម​លើ​ផលិតផល​ទំនិញ​ណាមួយ​ឡើយ ។ ទំនិញ​ដែល​មិន​មាន​ភាព​អនុ​លោម​នោះ គឺ​សំដៅលើ​ម្ហូបអាហារ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ម្ហូបអាហារ​ដែល​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់ ជា​ពិសេស​អាល់កុល​ដែល​ពុំ​មាន​សុវត្ថិភាព ដែល​ប្រជាជន​កម្ពុជា​កំពុង​ប្រើប្រាស់​ក្នុង​ខណ​:​ដែល​មេរោគ​កូ​វី​ដ​-១៩ កំពុង​រាតត្បាត​ទូ​ទាំង​ពិភពលោក ។

គួរ​រំឭក​ថា ម្ហូបអាហារ​និង​គ្រឿង​កំប៉ុង​ផ្សេង​ៗ ដែល​បាន​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​សាមគ្គី ផ្សារ​អាស៊ី ផ្សារ​អង្គរ ម៉ា​ឃី​ត និង ហ៊ុយ ម៉េ​ង មី​នី​ម៉ាត ក្នុង​ក្រុង​សៀមរាប បន្ទាប់​ពី​បាន​ត្រួតពិនិត្យ​និង​ធ្វើតេស្ត​រួច​មក គឺ​ពុំ​រក​ឃើញ​នូវ​សារ​ធាតុគីមី​ដែល​ត្រូវ​បាន​គេ​ដាក់​ទៅ​លើ​ចំណីអាហារ​ដើម្បី​ឲ្យ​រក្សា​ទុក​បាន​យូរ និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​នោះ​ឡើយ ។ ចំពោះ​ម្ហូបអាហារ​ទាំងអស់​នោះ វា​មាន​លក្ខណ​:​ល្អ​បែប​ធម្មជាតិ និង​មាន​សុវត្ថិភាព ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ