ការផ្ទុះនូវជំងឺកូវីដ ១៩ បានជំរុញឲ្យមនុស្សជាច្រើនប្រើភាពច្នៃប្រឌិតរបស់ខ្លួនដើម្បីសម្របខ្លួន និងអាជីវកម្មទៅនឹងការផ្លាស់ប្តូរ ។ ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តអាហារវិញ អ្នកមានជម្រើសច្រើនណាស់ក្នុងការរកលុយក្នុងកំឡុងពេលប្រទេសកំពុងប្រឈមមុខនឹងកូវីដ១៩នេះ ។ ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលអ្នកអាចសាកល្បងដោយខ្លួនឯងបាន ៖
១. អ្នកដឹកជញ្ជូនអាហារកម្ម៉ង់
ភោជនីយដ្ឋានជាច្រើនកំពុងតែមើលឃើញការថយចុះនៃចំនួនភ្ញៀវដែលមកអង្គុយក្នុងហាងរបស់ពួកគេដើម្បីបរិភោគអាហារ ដោយហេតុដូច្នេះទើបអាជីវកម្មកាន់តែច្រើនងាកទៅសេវាដឹកជញ្ជូនអាហារកម្ម៉ង់ដើម្បីបន្តរកចំណូលក្នុងកំឡុងពេលនេះ ។ មានន័យថា តម្រូវការសម្រាប់អ្នកដឹកជញ្ជូនអាហារទាំងនេះក៏មានការកើនឡើងដែរ ។
២. លក់ចំណីអាហារអនឡាញ
ស្ថានការបច្ចុប្បន្ននេះក៏បានបង្ខំឲ្យម្ចាស់ភោជនីយដ្ឋានមួយចំនួនផ្អាកដំណើរការដែរដើម្បីជៀសវាងការខាតបង់ធ្ងន់ធ្ងរ ។ មានន័យថា ក្នុងទីតាំងមួយចំនួន មនុស្សអាចនឹងជួបការលំបាកក្នុងការរកអាហារសម្រាប់ទទួលទាន ។ ដូច្នេះប្រសិនបើអ្នកមានជំនាញផ្នែកចម្អិនអាហារ ឬធ្វើនំចំណីនោះ អ្នកអាចពិចារណាដាក់វាលក់លើប្រព័ន្ធសង្គមអ្នកបាន ។
៣. ការបង្រៀនចម្អិនអាហារអនឡាញ
បើអ្នកមានជំនាញចម្អិនអាហារហើយ មានជំនាញក្នុងការនិយាយទៀតនោះ ការបង្រៀនចម្អិនអាហារអនឡាញអាចជាជម្រើសដ៏ល្អសម្រាប់អ្នក ។ អ្នកអាចធ្វើវាបានតាមរយៈ Facebook Live ឬការបង្ហោះវិដេអូលើ YouTube ជាដើម ។ ប្រសិនបើអ្នកទទួលបានការគាំទ្រច្រើន អ្នកអាចនឹងត្រូវបានទាក់ទងឲ្យជួយផ្សាយពាណិជ្ជកម្មដែលផ្តល់ប្រាក់ចំណូលដល់អ្នកប្រចាំខែទៀតផង ៕
ចែករំលែកព័តមាននេះ