រាជធានីភ្នំពេញ ៖ បុរស ម្នាក់បានធ្វើសកម្មភាពចាប់រំលោភស្រ្តីម្នាក់ តែមិនបានសម្រេចត្រូវស្រ្តីរងគ្រោះស្រែកហៅអ្នកជិតខាងជួយ បន្ទាប់មកប្រជាពលរដ្ឋរស់នៅក្បែរខាងនាំគ្នាដេញចាប់ជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧ និង ១៥នាទីយប់ ថ្ងៃទី ២៤ វិចិ្ឆកា ២០១៤ នៅចំណុចបន្ទប់ជួលលេខ១៦ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ ទូច វិរៈ អាយុ២២ឆ្នាំ ជាសន្តិសុខនៅក្រុមហ៊ុនសន្តិសុខ២៤ម៉ោង ស្នាក់នៅក្នុងក្រុមហ៊ុនសន្តិសុខ២៤ម៉ោង ស្ថិតក្នុងភូំដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកស្រី្តរងគ្រោះមានអាយុ២៨ឆ្នាំ ស្នាក់នៅទីកន្លែងកើតហេតុ ។
ប្រភពព័ត៌មានពីកន្លែងហេតុបានឱ្យដឹងថា ជនសង្ស័យនិងបុរសជាប្តីនារីរងគ្រោះជាមិត្តភក្តិនិងគ្នា ហើយនៅមុនពេលកើតហេតុ ប្តីរបស់ស្រ្តីរងគ្រោះខាងលើ មិនបាននៅផ្ទះទេ ពេលនោះបុរសសង្ស័យក៏បានឆ្លៀតឱកាសចូលទៅក្នុងបន្ទប់ស្រ្តីរងរងគ្រោះ រួចបានឱបនារីរងគ្រោះនិងធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះតែមិនបានសម្រេចទេដោយស្រ្តីរងគ្រោះរុញច្រានចេញ និងស្រែកឱ្យអ្នកជិតខាងជួយ ។ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ចេញមកជួយដេញចាប់ជនសង្ស័យ បានក៏ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅតែម្តង ។
ក្រោយពេលកើតហេតុស្រ្តីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅហើយបុរសសង្ស័យក៏បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តិដូចការចោទប្រកាន់មែន ។ដោយយោងទៅលើពាក្យបណ្តឹងរបស់ស្រ្តីរងគ្រោះ និងការសារភាពរបស់បុរសសង្ស័យមានភាពស៊ីសង្វាក់គ្នា សមត្ថកិច្ចក៏បានក៏សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ។
ចែករំលែកព័តមាននេះ