ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ប្រមាណ​ជាង​៩​លាន​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ខេត្តសៀមរាប​បាន​អះអាង​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​នឹង​ត្រូវ​ដាក់​ដំណើរការ​នៅ​ឆ្នាំ​២០២៣ ហើយ​អាច​ទាក់ទាញ​ភ្ញៀវ​ទេចរ​ដែល​តាម​ការ​គម្រោង​បាន​ប្រមាណ​៩​លាន​នាក់ ។ លោក លី សំ​រិ​ទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​លើក​ឡើង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​ព្រឹក​ថ្ងៃ​ទី​២…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ខេត្តសៀមរាប​បាន​អះអាង​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​នឹង​ត្រូវ​ដាក់​ដំណើរការ​នៅ​ឆ្នាំ​២០២៣ ហើយ​អាច​ទាក់ទាញ​ភ្ញៀវ​ទេចរ​ដែល​តាម​ការ​គម្រោង​បាន​ប្រមាណ​៩​លាន​នាក់ ។

លោក លី សំ​រិ​ទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​លើក​ឡើង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថា ព្រ​លាន​យន្តហោះ​ក្រុង​សៀមរាប​មាន​ចំណាយ​ខាងកើត​ក្រុង​សៀមរាប​៣០​គីឡូម៉ែត្រ បាន​ដំណើរការ​សាងសង់​អស់​រយៈពេល​ប្រមាណ​ជាង​១​ឆ្នាំ​ហើយ ។

លោក​បញ្ជាក់​ថា ៖«​យើង​មាន​ក្តី​សង្ឃឹម​ដោយសារ​រាជរដ្ឋាភិបាល​យើង​អនុញ្ញាត​ឲ្យ​មាន​ព្រ​លាន​យន្តហោះ​អន្តរជាតិ​បែប​នេះ​ធ្វើការ​ហោះ​ចុះ​ចត​យន្ត​គ្រប់​ប្រភេទ​បាន ។ ខុស​សព្វ​ថ្ងៃនេះ គឺ​ពេល​ខ្លះ​ទទួល​ចុះ​ចត​មាន​កម្រិត​យន្តហោះ​ដែល​ធន់​មធ្យម​នោះ​ទេ ដែល​អាច​ចុះ​ចត​បាន ចំណែក​ធន់​ធំ​មិន​អាច​ចុះ​បាន​ទេ​» ។

លោក​អភិបាលរង​បាន​ឲ្យ​ដឹង​តាម​ផែនការ​ព្រ​លាន​យន្តហោះ​នឹង​សម្រេចការ​សាងសង់​រួច ហើយ​នៅ​ឆ្នាំ​២០២៣ ហើយ​ក្នុង​ឆ្នាំ​នឹង​អាច​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផង​ដែរ ។ ដូច្នេះ​នៅ​ពេល​ដំណើរ​ខេត្តសៀមរាប​រំពឹង​ថា កំណើន​ទេសចរណ៍​នឹង​កើត​ដល់​ប្រមាណ​៩​លាន​នាក់ ដែល​ជា​ព្រ​លាន​យន្តហោះ​នេះ​អាច​ធ្វើ​សេវាកម្ម​បាន​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​នេះ ។

ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មាន​ចំនួន​កើនឡើង​ថែម​ទៀត និង​មានការ​ពង្រីក​ប ន្ថែ​ម​ទៀត​ចំពោះ​ព្រ​លាន​យន្តហោះ​ទេ ដើម្បី​បំពេញតម្រូវការ​ផ្នែក​សេវាកម្ម​ផង​ដែរ​។ ជាមួយ​គ្នា​នោះ​ដែរ​ជា​ទិស​ដៅ​បន្ត​នៅ​ឆ្នាំ​២០២០​រដ្ឋបាល​បាន​ធ្វើការ​ប៉ាន់​ប្រមាណ ក្នុង​ចក្ខុវិស័យ​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​កំណត់​ដំណាក់កាល​នីមួយ​ៗ​នៃ​អភិវឌ្ឍន៍​សម្រប​តាម​ការ​រីក​សង្គម ដើម្បី​ឆ្លើយ​តប​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​រក្សា​សណ្តាប់ធ្នាប់​សន្តិសុខ​សង្គម បរិស្ថាន​ល្អ និង​សេចក្តី​ថ្លៃថ្នូរ​ក្នុង​ការ​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ