ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង់​នេះ​តម្លៃ​កន្លះ​លាន ថ្លៃ​ជាង​ឡាន​ម៉ាក Rolls Royce ទៅ​ទៀត

3 ឆ្នាំ មុន

ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បាន​ចាប់អារម្មណ៍​នឹង​ការ​ជិះ​កង់​ហាត់ប្រាណ ។ ការ​ជិះ​កង់​ហាត់ប្រាណ​កាន់តែ​ពេញ​និយម នៅ​ពេល​ដែល​កូ​វី​ដ​១៩ នាំ​អោយ​មានការ​បិទ​កន្លែង​ហាត់ប្រាណ ។ អ្នកខ្លះ​ក៏​ហ៊ាន​ទិញ​កង់​តម្លៃ​ថ្លៃ​ៗ តាម​សមត្ថភាព​របស់​ពួក​គេ និង​ការ​ស្រឡាញ់​របស់​ពួក​គេ​ដោយ​ហ៊ាន​តម្លៃ​ចាប់តាំងពី​ខ្ទង់រយ​ដុល្លារ​ដល់​ម៉ឺន​ដុល្លារ ។…

ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បាន​ចាប់អារម្មណ៍​នឹង​ការ​ជិះ​កង់​ហាត់ប្រាណ ។ ការ​ជិះ​កង់​ហាត់ប្រាណ​កាន់តែ​ពេញ​និយម នៅ​ពេល​ដែល​កូ​វី​ដ​១៩ នាំ​អោយ​មានការ​បិទ​កន្លែង​ហាត់ប្រាណ ។

អ្នកខ្លះ​ក៏​ហ៊ាន​ទិញ​កង់​តម្លៃ​ថ្លៃ​ៗ តាម​សមត្ថភាព​របស់​ពួក​គេ និង​ការ​ស្រឡាញ់​របស់​ពួក​គេ​ដោយ​ហ៊ាន​តម្លៃ​ចាប់តាំងពី​ខ្ទង់រយ​ដុល្លារ​ដល់​ម៉ឺន​ដុល្លារ ។

គម្រោង​លុយ​របស់​កោះសន្តិភាព សូម​ណែនាំ​កង់​មួយ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក ។

កង់​ម៉ាក Trek Butterfly Madone មាន​តម្លៃ​ថ្លៃ​រហូត​ដល់​កន្លះ​លាន​ដុល្លារ​ដោយ​ថ្លៃ​ជាង​ឡាន​ទំនើប​ៗ​ទៅ​ទៀត ។

កង់​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​លែ​ន​អាម​ស្ត្រ​ង នៅ​ក្នុង​ការ​ប្រណាំង​ដណ្តើម​ពានរង្វាន់ Tour de France ឆ្នាំ ២០០៩ ។

កង់​នេះ​លក់​បាន​ក្នុង​តម្លៃ ៥០០,០០០​ដុល្លារ នៅ​ឯការ​ដេញថ្លៃ សប្បុរសធម៌​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ជំងឺមហារីក​ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​កំពូល​កង់​នៅ​ក្នុង​បញ្ជី​នៃ​កង់​ថ្លៃ​បំផុត​របស់​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ