ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​កំពុងរកវិធី​ដើម្បីពន្លឿន​ឲ្យអាជីវករ​ផ្សារចាស់​ឆាប់បានចូលលក់វិញ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ នៅសាលប្រជុំ​សាលារាជធានីភ្នំពេញ ​នាម៉ោង២រសៀលថ្ងៃទី២៤​ វិច្ឆិកា​ ២០១៤នេះ​ អាជ្ញាធរពាក់ព័ន្ឋ​ក្រោមឱវាទ​សាលារាជធានី​ភ្នំពេញ​បានបន្តបើកកិច្ចប្រជុំ ​ធ្វើយ៉ាងណា​ដើម្បីឲ្យក្រុមអាជីវករ​ផ្សារចាស់​ដែលរងគ្រោះ​ដោយអគ្គិភ័យ​បំផ្លាញតូប​កាលពី​​ព្រឹកមិញ​ ឆាប់ចូលប្រកបមុខ​របរលក់ដូរ​ជាប្រក្រតីឡើងវិញ ។

នេះបើតាម​ការបង្ហើបបា្រប់ពីលោក​ គួច ចំរើន​ អភិបាលខណ្ឌដូនពេញ ។

លោកអភិបាល​ខណ្ឌបានបញ្ជាក់ទៀតថា ​តាមការស្រាវជ្រាវ​ជំហានដំបូង​ អគ្គិភ័យឆាបឆេះផ្សារចាស់​បានបំផ្លាញតូបចំនួ២៤៤តូប ។ ព័ត៌មាន​លម្អឹតនឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕