ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម៉ូតូឌុ​ប​វិះ​ក្ស័យជីវិត ដោយសារ​តែ​ការ​ស្រេកឃ្លាន​នឹង​កាម​តណ្ហា​របស់​​គាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​វ័យ​១៥​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ចាប់ខ្លួន​ នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ភ្លាម​ៗ បន្ទាប់​ពី​នាង​កាប់​ប្រហារ​ជា​ច្រើន​កា​បិត​បុ័ងតោ ទៅ​លើ​បុរស​វ័យ​ជិត​៦០​ឆ្នាំ​ម្នាក់ ដែល​ជាអ្នក​រត់​ម៉ូតូឌុប បណ្ដាល​ឲ្យ​រង​របួស​ហូរ​ឈាម​កក្លាក់ ។…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​វ័យ​១៥​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ចាប់ខ្លួន​ នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ភ្លាម​ៗ បន្ទាប់​ពី​នាង​កាប់​ប្រហារ​ជា​ច្រើន​កា​បិត​បុ័ងតោ ទៅ​លើ​បុរស​វ័យ​ជិត​៦០​ឆ្នាំ​ម្នាក់ ដែល​ជាអ្នក​រត់​ម៉ូតូឌុប បណ្ដាល​ឲ្យ​រង​របួស​ហូរ​ឈាម​កក្លាក់ ។ ដោយ​នាង​បាន​ប្រាប់​នគរបាល​ថា នាង​ចាក​ចេញពី​ស្រុក​កំណើត​មក​រក​ការងារ​ធ្វើ ប៉ុន្តែ​ពេល​រកបាន​ហើយ​អត់​បាន​ចូល​ធ្វើ​ទៀត ទាល់តែ​មាន​អ្នក​ធានា​ទើប​គេ​ទទួលយក​ឲ្យ​ធ្វើការ ព្រោះ​នាង​អត់​ទាន់​គ្រប់​អាយុ ។

ក្រោយមក ​នាង​បាន​ជួប​និង​បុរស​ចំណាស់​ខាងលើ ហើយ​ត្រូវ​បុរស​នេះ​ប្រាប់​នាង​ថា ចាំ​ជួយ​ធានា​ឲ្យ​បាន​ចូល​ធ្វើការ និង​ជិះ​ម៉ូតូ​ដឹក​នាង​ថា ឲ្យ​ទៅ​រក​កន្លែងធ្វើការ តែ​ផ្ទុយ​ទៅ​វិញ​បែរជា​នាំ​នាង​ចូល​ទៅ​ផ្ទះសំណាក់ ចាប់រំលោភ​នាង​បាន​សម្រេច​២​ដង​រួច​ទៅ​ហើយ តែ​នៅ​មិន​អស់ចិត្ត​ចង់​រំលោភ​ម្ដងទៀត ។ ដោយ​មិន​អាច​ប្រកែក​បាន ទើប​នាង​ប្រើ​ល្បិច​លួងលោម​ឲ្យ​បុរស​នេះ​ដេក​ផ្កាប់មុខ ដោយ​ប្រាប់​ថា ចាំ​នាង​ធ្វើ​សរសៃ​ឲ្យ ហើយ​នាង​ទាញ​យក​កាំបិត​បុ័ងតោ​ដែល​ដាក់​ក្នុង​កាបូប ដើម្បី​ការពារ​ខ្លួន​កាប់​យក​ពី​ឈ្នះ​ដៃ​តែ​ម្ដង ។ ហេតុ​ការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០១ មិថុនា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង​QMI​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ ។

ក្មេង​ស្រី​រូប​នេះ​​អាយុ​១៥​ឆ្នាំ ​។ ចំណែក​បុរស​រង​គ្រោះ ជាប់ចោទ​រំលោភ​ក្មេង​ស្រី​ខាងលើ និង​ត្រូវ​នាង​កាប់​ឲ្យ​រង​របួស​នោះ​ឈ្មោះ រស់ សុ​ផាត អាយុ​៥៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដកពរ ឃុំ​បឹង​ត្រាញ់ ស្រុក​សំរោង ខេត្តតាកែវ និង​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ៍​ចិន​តុង ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្​ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ពេល​ចាប់ខ្លួនក្មេង​ស្រី​ខាងលើ​ បាន​និយាយ​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា នាង​បាន​ចាក​ចេញពី​ស្រុក​កំណើត ទៅ​ធ្វើ​ជា​កម្មករ​បេះ​ផ្លែស្វាយ និង​ដាំដំឡូង ហើយ​បាន​ស្នាក់​នៅផ្ទះ​មិត្តភក្ដិ​នៅ​ឯ​ខេត្តឧត្តរមានជ័យ រយៈពេល​ជាង​១​ខែ​កន្លង​មក​ហើយ ។ ប៉ុន្តែ​ដោយសារ​តែ​អស់​ការងារ​ធ្វើ នាង​ក៏​បាន​ត្រឡប់​មក​វិញ និង​បាន​មក​សុំ​ព្រះសង្ឃ និង​យាយជី តាជី​នៅ​ក្នុង​វត្ត​ពោធិ៍​ស​ត្ថា​រាម ហៅ​វត្ត​ពោធិ៍​ចិន​តុង ​ស្នាក់​បណ្ដោះអាសន្ន ។ រហូត​មក​ដល់​វេលា​ល្ងាចថ្ងៃ​ទី​៣១ ​ឧសភា ឆ្នាំ​២០២០ នាង​បាន​ជួប​ជាមួយ​បុរស​ចំណាស់ ដែល​មាន​អាយុ​ស្មើនឹង​ជីតា​របស់​នាង​ទៅ​ហើយ នៅ​ក្នុង​វត្ត​នោះ ហើយ​បុរស​នេះ​បាន​ព្យាយាម​និយាយ​លួងលោម សុំ​នាង​រួមរ័ក​ដោយ​ពោល​ពាក្យ​ថា «​ឲ្យ​ពូ​សុំ​ម្ដង​មក​ចាំ​ពូ​ឲ្យ​លុយ​២០​ដុល្លារ​» ប៉ុន្តែ​ពេល​នោះ ​នាង​មិន​ព្រម​ឡើយ ព្រោះ​នាង​មក​រក​ការងារ​ធ្វើ​មិនមែន​មក​លក់ខ្លួន​ទេ ។ លុះដល់​វេលា​ម៉ោង​១២​យប់ ​ពាក់កណ្ដាល​អធ្រាត្រ បុរស​នោះ​ បាន​ទៅ​ដេក​នៅ​ជិត​នាង​ក្នុង​វត្ត​ពោធិ៍​ចិន​តុង​នោះ ហើយ​បាន​លូកលាន់​​ធ្វើ​ឲ្យ​នាង​អត់​បាន​ដេក​ពេញ​១​យប់ តែ​នាង​អត់​បាន​ស្រែក​ឱ្យ​គេឯង​ផ្អើល​នោះ​ទេ គ្រាន់តែ​គ្រវាសដៃ​ចេញ និង​ប្រាប់​កុំ​ឲ្យ​គាត់​ធ្វើ​បែប​នេះ​ទៀត ។

ក្មេង​ស្រី​បាន​ប្រាប់​បន្ថែម​ទៀត​ថា លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​០១ ខែមិថុនា ដែល​ជា​ថ្ងៃ​កើតហេតុ នាង​បាន​ប្រាប់​បុរស​នេះ​ថា នាង​បាន​រក​ការ​ធ្វើ​ ប៉ុន្តែ​ខ្វះ​អ្នក​ធានា ខណៈនោះ​បុរស​ចំណាស់​ខាងលើ​បាន​ប្រាប់​ថា «​មិន​អី​ទេ​ចាំ​ពូ​ជួយ​ធានា​ឲ្យ​» បន្ទាប់​មក​ បាន​ហៅ​ឲ្យ​នាង​ឡើង​ជិះ​ម៉ូតូ​ជាមួយ ដោយ​ប្រាប់​ថា ទៅ​រក​កន្លែង​ធ្វើការ និង​ជួយ​ម៉ាស្សា​ឲ្យ​គាត់​បន្តិច ចាំ​គាត់​ឲ្យ​លុយ​២០​ដុល្លារ ។ នាង​ក៏​ព្រមទៅ​ជាមួយ ហើយ​បុរស​នោះ​បាន​ឌុ​ប​នាង​ទៅ​មក​ៗ​ច្រើន​ត្រឡប់ រួច​ក៏​ចូល​ទៅ​ក្នុងផ្ទះ​សំណាក់ ​«​រស្មី​ជម្ពូ​វ័ន​» ។ នាង​និយាយ​ថា ពេល​ចូល​ទៅ​ដល​បន្ទប់់ បុរស​នេះ​បាន​ចូល​ទៅ​ងូតទឹក ចេញ​មក​វិញ​ស្លៀក​កន្សែង និង​ដេក​ឲ្យ​នាង​ជួយ​ម៉ាស្សា​ឲ្យ ហើយ​បន្ទាប់​មក​ ក៏​បាន​ចាប់រំលោភ​នាង​ទាំង​កម្រោល បើ​ទោះជា​នាង​ខំ​រើ​បម្រាស់ និង​ស្រែក​យ៉ាងណា​ក៏​មិន​រួច និង​គ្មាន​អ្នក​ឮ​ដែរ បុរស​នេះ​រំលោភ​នាង​រហូត​បាន​សម្រេច ។

បន្ទាប់​មក ​គាត់​បាន​ចូល​ទៅ​បន្ទប់ទឹក ចំណែក​នាង​បាន​រៀបចំ​ឥ​វាន់​បម្រុង​រត់​ចេញ​ក្រៅ ប៉ុន្តែ​បុរស​នេះ​ចេញ​មក​ពី​បន្ទប់ទឹក​វិញ ក៏​ចាប់​នាង​រំលោភ​ម្ដងទៀត បាន​សម្រេច​ជា​លើក​ទី​២ ហើយ​នាង​បាន​ស្រែក​ឲ្យ​គេ​ជួយ តែ​នៅ​តែ​គ្មាន​អ្នក​ឮ​ដដែល ។ ​នាង​បាន​រៀបរាប់​បន្ត​ថា រំលោភ​នាង​បាន​សម្រេច​ដល់​ទៅ​២​ដង​ហើយ នៅ​មិន​ទាន់​អស់ចិត្ត​ទៀត មួយសន្ទុះ​ក្រោយមក បុរស​នោះ​ប៉ង​បាន​ចាប់​នាង​រំលោភ​ជា​លើក​ទី​៣​ម្ដងទៀត ប៉ុន្តែ​ដោយ​មិន​អាច​ប្រកែក​បានរើ​ក៏​ពុំ​រួច និង​ស្រែក​ក៏​គ្មាន​អ្នក​ឮ​នោះ ទើប​នាង​ប្រើ​ល្បិច​ធ្វើ​ជា​ព្រម និង​បាន​ប្រាប់​ឲ្យ​បុរស​នោះ​ដេក​ផ្កាប់មុខ ចាំ​នាង​ម៉ាស្សា​ឲ្យ​សិន ចាំ​រួម​ភេទ​ជា​ក្រោយ ។

ខណៈនោះ បុរស​ខាងលើ​ក៏​បាន​ព្រម​ធ្វើ​តាម ហើយ​នាង​ក៏​បាន​យក​កាំបិត​បុ័ងតោ​ដែល​ដាក់​តាម​ការ​បូ​ប​ទុក​ការពារ​ខ្លួន កាប់​ទៅ​លើ​បុរស​នេះ​ជា​ច្រើន​កាំបិត​តែ​ម្ដង ព្រោះ​នាង​មិន​អាច​ទ្រាំ​ទៅ​នឹង​ការ​រំលោភ​ផ្លូវភេទ ម្ដង​ហើយ​ម្ដងទៀត​បាន​ឡើយ ។ ទាក់ទង​ទៅ​ហេតុការណ៍​នោះ បុរស​ចំណាស់​ខាងលើ​មិន​បាន​និយាយ​ច្រើន​ទេ ព្រោះ​រង​របួសធ្ងន់ ដោយ​គ្រាន់តែ​ប្រាប់​គេឯង​ថា គាត់​នាំ​ស្រី​មក​ដេក​នៅផ្ទះ​សំណាក់ ទាស់​គ្នា​រឿង​លុយ​២០​ដុល្លារ ដែល​គាត់​មិន​ទាន់​បាន​ឲ្យ​នៅឡើយ ហើយ​ក៏​ត្រូវ​ស្រី​កាប់​ឲ្យ​របួស ។ បន្ទាប់​មក ​ខាង​ផ្ទះសំណាក់ បាន​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​គាត់​ទៅ​ព្យាបាល​បាត់​ទៅ ។

ចំណែក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ឃាត់ខ្លួន​ក្មេង​ស្រី​ខាងលើ​នាំ​ទៅ​កាន់​ប៉ុស្តិ៍ ដើម្បី​សាកសួរ ហើយ​បើ​រឿង​នេះ​ពិតជា​រឿង​រំលោភ​សេពសន្ថវៈ ហើយ​ក្មេង​ស្រី​ខាងលើ​កាប់​ដើម្បី​ការពារ​ខ្លួន​មែនពុំ​ទាន់​ដឹង​ថា តើ​ត្រូវ​មាន​ចំណាត់ការ​បែប​ណា​នៅឡើយ​ទេ គឺ​សម្រេច​នៅ​លើ​តុលាការ ៕ ​

អត្ថបទសរសេរ ដោយ