ពលរដ្ឋ​សម្រុក​ដើរ​រុករក​ផ្សិត​ប៉ក់​យ៉ាង​សប្បាយ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័​ន


ខេត្តឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋ​សប្បាយ​រីករាយ និង​ការ​រុករក​ប្រមូល​ផល​ផ្សិត​ប៉ក់ ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ ដោយនៅ​ជុំវិញ​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន កំពុង​នាំ​គ្នា​ប្រមូល​ផ្សិត​ប៉ក់ ( Barometer Earthstars, Hygroscopic Earthstar, False Earthstar ) នៅ​ក្នុង​រដូវវស្សា​ដែល​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ លាយឡំ​និង​ការ​រលឹម​ស្រិច​ៗ ដែល​ធ្វើ​ឱ្យ​ផ្សិត​ប៉ក់​ដុះ​ពាសពេញ​ព្រៃ​តែ​ម្ដង ។ នេះ​បើ​យោង​តាម​ផេ​ក​មន្ទីរ​បរិស្ថាន​ខេត្តឧត្តរមានជ័យ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០២ ខែមិថុនា នេះ ។

យោង​តាម​សម្ដី​ប្រជាពលរដ្ឋ ដែល​រុករក​ផ្សិត​បានអោយ​ដឹង​ថា ផ្សិត​ប៉ក់​ជា​ផ្សិត​ដែល​មាន​រាង​មូល​តូច​ៗ តែង​ដុះ​នៅ​ក្នុង​ព្រៃ តំបន់​ដីខ្សាច់​សើម ពិសេស​នៅ​ក្រោម​ដើមឈើ​ធំ​ៗ ឬ​ក្រោម​ឈើ​ងាប់ ពុក​ផុយ ដោយ​យើង​គ្រាន់តែ​យក​ស្លាបព្រា​បាយ ឬ​ឧបករណ៍​ផ្សេង​ៗ កាយ​ដី ឬ​ឆូត​ៗ​ដី ដើម្បី​រក​វា​ដែល​ដុះ​ចាប់ពី​ខែឧសភា រហូត​ដល់​ខែសីហា នៅ​ក្នុង​រដូវវស្សា ។

ក្នុង​មួយ​ថ្ងៃ​ប្រជាពលរដ្ឋ​ម្នាក់​អាច​រក​ផ្សិត​ប៉ក់​បានជា​មធ្យម​ចាប់ពី ១.៥​គីឡូក្រាម ទៅ​៤​គីឡូក្រាម ដែល​ពួក​គាត់​អាច​លក់​ឱ្យ​ឈ្មួញកណ្ដាល បាន​ក្នុង​តម្លៃ​ចាប់ពី ២៥,០០០៛ ទៅ​៣០,០០០៛ ក្នុង ០១ គីឡូក្រាម ។

ផ្សិត​ប៉ក់​មិន​ត្រឹមតែ​អាច​ធ្វើ​ជា​អន្លក់ ឆា ស្ងោរ សម្ល សម្រាប់​បរិភោគ​ប្រកបដោយ​ឱជា​រស និង​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​នោះ​ទេ បើ​យោង​តាម​ការ​ផ្សាយ (Natural resources at my Village,2015) វា​ក៏​បាន​ដើរតួ​នាទី​ជួយ​បម្រុង​រាង​កាយ​របស់​យើង​ជំនួយ​កម្លាំង ជួយ​ឃាត់ឈាម ផ្សះ​ស្នាម​របួស បន្ថយ​អាកា​រៈ​ហើម​ជាំ កាត់​បន្ថយ​ការ​មាន​រោគ​រមាស់​ដៃជើង ជួយ​បន្ថយ​គ្រុនក្ដៅ​ក្នុង​ខ្លួន​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ