តើ​អាកាស​ចរ​ស៊ី​វិល​មាន​ភារៈកិច្ច​សំខាន់​យ៉ាងណា​ក្នុង​ការ​ការពារ និង​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​១៩ ?


រាជធានី​ភ្នំពេញ ៖ ខណៈ​កូ​វី​ដ​-១៩ នៅ​បន្ត​រាតត្បាត​នៅ​តាម​ប​ណា្ត​ប្រទេស​ច្រើន​លើ​ពិភពលោក ក៏​ដូច​ជា​នៅ​កម្ពុជា​ផង​ដែរ​នោះ បុគ្គលិក​បម្រើ​ការងារ​នៅ​តាម​ព្រ​លាន​យន្តហោះ គឺជា​ក្រុម​ដែល​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​ដោយសារ តែ​ត្រូវ​ជួប​ជាមួយនឹង​អ្នកដំណើរ​ជាតិ និង​អន្តរជាតិ​ចេញ​-​ចូល ប្រទេស​កម្ពុជា​នោះ ។

ជុំវិញ​បញ្ហា​នៃ​ការ​បង្ការ និង​ទប់ស្កាត់​នូវ​ការ​ឆ្លង និង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​នោះ រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ដើរតួ​នាទី​យ៉ាងណា​ក្នុង​ការងារ​នេះ ?

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល លោក ស៊ី​ន ចាន់​សិរី​វត្ថា បាន​ឲ្យ​ដឹង​ថា គ្រប់​ព្រ​លាន​យន្តហោះ តែង​យកចិត្តទុកដាក់​ក្នុង​ការ​ការពារ និង​ទប់ស្កាត់​នូវ​ជំងឺឆ្លង​ជា​សាកល​នេះ បើ​ទោះបី​ខាង​អាកាសចរណ៍​មិនសូវ​ជា​មាន​ភាព​ម​ម៉ា​ញឹក​ដូច​មុន​ក្តី ប៉ុន្តែ​ខាង​អាកាសចរណ៍​មិន​ដែល​ធ្វេសប្រហែស​ឡើយ ។ លោក​បាន​បន្ត​ថា គ្រប់​អ្នកដំណើរ​ដែល​ឆ្លងកាត់​ចេញចូល​ក្នុង​អាកាស​យន្ត​ដ្ឋា​ន​តែងតែ​ត្រូវ​បាន​ស្កែ​នក​ម្តៅ​មុនគេ ដើម្បី​រៀបចំ​ពួក​គាត់​ទៅ​តាម​ជួរ​នីមួយ​ៗ ដែល​ខាង​អាកាស​យាន្ត​ដ្ឋា​ន​បាន​រៀបចំ​សហការ​ជាមួយ​ក្រសួងសុខាភិបាល ។

យោង​តាម​ការ​លើក​ឡើង​នៅ​ថ្ងៃ​ទី​១ ខែមិថុនា​នេះ លោក ស៊ី​ន ចាន់​សិរី​វត្ថា បាន​និយាយ​ថា «​ខាង​អាកាសយានដ្ឋាន​នៅ​តែ​បន្ត​កិច្ច​ការពារ ការ​ឆ្លង​ជា​សាកល​នេះ​ដោយ​អាកាសយានដ្ឋាន​បាន​អនុ​វ​ឌ្ឍ​នូវ​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ។

អាកាសយានដ្ឋាន​មានការ​ស្គេ​នក​ម្តៅ ទឹក​អាល់កុល និង​ការ​ដាក់​ឲ្យ​ឈរ​ដោយ​មាន​គម្លាត​គ្នា​ប្រវែង​២​ម៉ែត្រ​ពី​គ្នា នៅ​ពេល​ដែល​អ្នកដំណើរ​កំពុង​ឈរ​រង់ចាំ​បំពេញបែបបទ​» ។ លោក​បាន​បន្ត​ថា អាកាស​យាន្ត​ដ្ឋា​ន​បាន​ត្រួតពិនិត្យ​យ៉ាង​ម៉ឹង​ម៉ាត់​នៃ​ជនបរទេស​ចូល​មក​ប្រទេស​កម្ពុជា ដោយ​ជនបរទេស​ទាំងអស់​ត្រូវ​មាន​លិខិតបញ្ជាក់​ថា គ្មាន​ជំងឺ​កូ​វី​ដ​១៩ ហើយនឹង​ការ​ធានា​រ៉ាប់រង​ដែល​មាន​តម្លៃ​មិន​តិច​ជាង​៥​ម៉ឺន​ដុល្លារ​។

លោក ចាន់​សិរី​វត្ថា បាន​បន្ត​ដូចនេះ​ថា ប៉ុន្តែ​សម្រាប់​ជនជាតិ​ខ្មែរ ឬ​ជនបរទេស​ណា​ដែល​គាត់​បាន​ចូល​សញ្ញា​តិ​ខ្មែរ​ហើយ និង​អ្នក​ដែល​កាន់​ប៉ាស់​ស្ព័​រ​ខ្មែរ (passport) មិន​ទាមទារ​លិខិតបញ្ជាក់​សុខភាព និង​ការ​ធានា​រ៉ាប់រង​នោះ​ទេ ។ លោក​ថា ក្នុង​ដំណាក់កាល​នៃ​ការ​ស្គេ​នក​ម្តៅ ខាង​អាកាស​យាន្ត​ដ្ឋា​ន​បាន​រៀបចំ និង​បែងចែក​ជា​ពីរ​ប្រភេទ​នៃ​ការ​វ៉ាស់​កម្តៅ ដោយ​ប្រភេទ​ទី​១ កំណត់​កម្តៅ​អ្នកដំណើរ​វ៉ាស់​ឃើញ​ថា មាន​កម្តៅ​ក្រោម ៣៧.៥ អង្សា​សេ​សេ (​ឬ​សី​តុ​ភាព​ធម្មតា​) នឹង​ត្រូវ​ដាក់​នៅ​ម្ខាង បន្ទាប់​ពី​បំពេញ​ឯកសារ​រួចរាល់​ហើយ ពួក​គាត់​នឹង​ត្រូវ​នាំ​ទៅ​មណ្ឌល​រង់ចាំ​មួយ ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ឬ​ក្រសួងសុខាភិបាល (​មិន​ឆ្ងាយ​ពី​អាកាស​យាន្ត​ដ្ឋា​ន​ទេ​) ។

លោក​បន្ត​ថា «​បន្ទាប់​ពី​ពួក​គាត់​មក​ដល់​កន្លែង​រង​ចាំ​ហើយ ក្រុមការងារ និង​ដក​យក Passport ដើម្បី​រក្សា​ទុក​សិន ហើយ​គេ​និង​យក​សំណាក​ពួក​គាត់​ទៅ​ពិនិត្យ ក្នុង​ការ​រង់ចាំ​នឹង​ប្រើ​រយៈពេល​ប្រហែល​១​ថ្ងៃ ឬ ២៤​ម៉ោង ក៏​ព្រោះតែ​ការ​ធ្វើការ​ពិនិត្យ​លើ​សំណាក​នេះ​ត្រូវ​ប្រើ​រយៈពេល​២៤​ម៉ោង ។

ប្រសិនជា​មាន​អ្នក​ឈឺ នៅ​ក្នុង​ក្រុម​នោះ ម្នាក់​ឬ​២​នាក់ គេ​នឹង​ច​ត្តា​ឡី​ស័ក​ទាំងអស់ ។ អ្នក​ដែល​ឈឺ និង​បញ្ជូន​ទៅ​ព្យាបាល និង​អ្នក​មិន​ឈឺ​ត្រូវ​នៅ​បន្ត​ការ​តាមដាន​នៃ​ស្ថានភាព​អាកា​រៈរ​ហូត​ដល់​១៤​ថ្ងៃ​» ។ ប៉ុន្តែ​បើ​ការ​ពិនិត្យ​នៃ​សំណាក​អ្នក​ទាំងនោះ មិន​មាន​ឈឺ ឬ​ជំងឺ​អ្វី​នោះ​ទេ ដូចនេះ​ពួក​គាត់​អាច​ត្រឡប់​ទៅ​ផ្ទះ​បាន ហើយ​ត្រូវ​ចក្រ​តា​ឡើ​ស័ក​ខ្លួនឯង​ផង​ដែរ​។

លោក​បាន​បន្ថែម​ថា ចំពោះ​ប្រភេទ​ទី​២​វិញ អ្នក​ដែល​មាន​សីតុណ្ហភាព​លើស​ធម្មតា ឬ​លើស​៣៧.៥ អង្សា​សេ​គេ​នឹង​យក​ទៅ​សួរនាំ​ថា តើ​ពួក​គាត់​បាន​ឆ្លងកាត់​ប្រទេស​ណាខ្លះ មាន​ក្អក​អត់ មាន​ឈឺ​.​ក​អត់ ? ជាដើម ប្រសិនបើ​សួរនាំ​ហើយ មាន​ឬ​មិន​មាន​ក៏​ត្រូវ ច​ត្តា​ឡី​ស័ក​លើ​ទី​១ (​ដាក់​ដោយឡែក​១៤​ថ្ងៃ​) ដូច​គ្នា​។ ដូចនេះ​អ្នក​មិន​មាន​អាច​ទៅ​ផ្ទះ​បាន​ធម្មតា និង​អ្នក​ដែល​មាន​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ