ប្រទេសអង់គ្លេស ៖ មនុស្សច្រើនរយនាក់បានធ្វើបាតុកម្មនាថ្ងៃទី៣១ឧសភា នៅទីក្រុងឡុងដ៍ដើម្បីតវ៉ាប្រឆាំងការបាត់បង់ជីវិតកាលពីថ្ងៃទី២៥ ឧសភា របស់ជនស្បែកខ្មៅម្នាក់លោកGEORGE FLOYD អាយុ៤៦ឆ្នាំ ក្រោយប៉ូលិសអាមេរិកចាប់ខ្លួន ។

ពួកបាតុករនិយាយថា អំពើសាហាវបែបនោះរបស់ប៉ូលិសស្បែកសអាមេរិក វាជារឿងអន្តរជាតិ។ អ្វីដែលកើតមាននៅសហរដ្ឋអាមេរិក យើងត្រូវបង្ហាញសាមគ្គីភាពរបស់យើង ។ ជាច្រើនលើកពួកបាតុករបាននាំគ្នាស្រែក ពាក្យថា គ្មានយុត្តិធម៌គ្មានសន្តិភាព។

ពួកបាតុករបានប្រមូលផ្ដុំគ្នារង្វង់ម៉ោង១៣ម៉ោងក្នុងស្រុក នៅទីលានTRAFALGAR SQUARE រាជធានីអង់គ្លេស៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)


ចែករំលែកព័តមាននេះ