ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Forbes ដក​ស្រី​ស្អាត Kylie Jenner ចេញពី​បញ្ជី​ឈ្មោះ​មហាសេដ្ឋី

3 ឆ្នាំ មុន

បន្ទាប់​ពី​ប្រឡូក​ក្នុង​ពិភពលោក​សិល្បៈ​អស់​ច្រើន​ជាង ១០​ឆ្នាំ​កន្លង​មក កញ្ញា ខៃ​លី ជេន​នើ (Kylie Jenner) បាន​បង្កើត​ឈ្មោះ​សម្រាប់​ខ្លួនឯង​ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ​ក្មេង​ៗ ។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ក៏​ចាប់អារម្មណ៍​នឹង​ទ្រព្យសម្បត្តិ​ដ៏​ស្តុកស្តម្ភ​របស់​កញ្ញា​ដែរ​បន្ទាប់​ពី…

បន្ទាប់​ពី​ប្រឡូក​ក្នុង​ពិភពលោក​សិល្បៈ​អស់​ច្រើន​ជាង ១០​ឆ្នាំ​កន្លង​មក កញ្ញា ខៃ​លី ជេន​នើ (Kylie Jenner) បាន​បង្កើត​ឈ្មោះ​សម្រាប់​ខ្លួនឯង​ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ​ក្មេង​ៗ ។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ក៏​ចាប់អារម្មណ៍​នឹង​ទ្រព្យសម្បត្តិ​ដ៏​ស្តុកស្តម្ភ​របស់​កញ្ញា​ដែរ​បន្ទាប់​ពី Forbes បាន​ប្រកាស​ថា កញ្ញា​ជា​មហាសេដ្ឋី​ដែល​មាន​អាយុ​វ័យក្មេង​ជាងគេ​លើ​លោក ។

ប៉ុន្តែ​យោង​តាម​ឯកសារ​ដែល​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ដោយ​ក្រុមហ៊ុន Coty បាន​បង្ហា​ញ្យ​ឃើញ​ថា អាជីវកម្ម​របស់​កញ្ញា ខៃ​លី មិន​មាន​ទ្រង់ទ្រាយ​ធំ​ទេ ហើយ​ក៏​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ដែរ ។ មាន​ន័យ​ថា កញ្ញា និង​ក្រុម​គ្រួ​សារបាន​ព្យាយាម​បង្កើត​រូបរាង​ដ៏​មាន​តម្លៃ​សម្រាប់​ប្រេ​ន​របស់​កញ្ញា​ទាំង​ដែល​ការ​ពិត​វា​មិន​មាន​តម្លៃ​ខ្ពស់​ក៏​ដោយ ។

ដោយ​យោង​តាម​ព័ត៌មាន​ថ្មី​នេះ រួម​ជាមួយនឹង​ផល​ប៉ះពាល់​លើ​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​គ្រឿងសម្អាង​ដែល​បង្ក​ឡើង​ដោយ​កូ​វី​ដ ១៩ Forbes បច្ចុប្បន្ន​នេះ​គិត​ថា​កញ្ញា​មិនមែន​ជា​មហាសេដ្ឋី​ទេ ។

អាជីវកម្ម​របស់​កញ្ញា ខៃ​លី បាន​ចាប់ផ្តើម​ក្នុង​រូបរាង​ជា​វិធី​រក​លុយ​ពី​ពាក្យ​ចចាមអារ៉ាម​តូច​មួយ ។ កញ្ញា​បាន​ចំណាយពេល​ច្រើន​ជាង​មួយ​ឆ្នាំទៅ​ទៀត​ដើម្បី​បដិសេធ​នឹង​សារព័ត៌មាន​ដែល​ចោទប្រកាន់​ថា​កញ្ញា​បាន​កែ​បបូរមាត់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កញ្ញា​បង្កើត​ក្រែ​ម​មាត់​ទាក់ទាញ​ស្ត្រី​ៗ​គ្រប់​វ័យ​ឲ្យ​សាកល្បង ។

ព្រោះតែ​ការ​ផ្សាយពាណិជ្ជកម្ម​ដ៏​វៃឆ្លាត​លើ Instagram ក្រែ​ម​ដែល​មាន​តម្លៃ ២៩​ដុល្លារ​ក្នុង​មួយ​កញ្ចប់​ត្រូវ​បាន​លក់​អស់ពី​ស្តុក​ក្នុង​រយៈពេល​មិន​ដល់ ១​នាទី​ផង ។ ការ​ជោគជ័យ​នេះ​បាន​ធ្វើ​ឲ្យ​ម្តាយ​របស់​កញ្ញា​ព្យាយាម​ផ្សព្វផ្សាយ​ថា​កូនស្រី​របស់​ខ្លួន​ជា​មហាសេដ្ឋី ប៉ុន្តែ Forbes មិន​ជឿជាក់​ឡើយ ។

រ​ហួត​ដល់​ខែវិច្ឆិកា​ឆ្នាំ ២០១៩ ដែល​ជា​ពេល​ក្រុមហ៊ុន Coty ប្រកាស​ថា​ពួក​គេ​ទិញ​ភាគហ៊ុន ៥១% របស់ Kylie Cosmetics ក្នុង​តម្លៃ ៦០០​ដុល្លារ​ទើប​បង្ហាញ​ជា​ភស្តុ​តាង​ថា កញ្ញា​ពិតជា​មហាសេដ្ឋី​មួយ​រូប​ពិតមែន ។

ប៉ុន្តែ​ការ​ធ្វើ​បទ​បង្ហាញ​របស់​ក្រុមហ៊ុន Coty ពី​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​កញ្ញា ខៃ​លី បាន​បង្ហាញ​យ៉ាង​ច្បាស់​ដល់ Forbes និង​អ្នកជំនាញ​ដទៃ​ថា អាជីវកម្ម​របស់​កញ្ញា​មិន​មាន​តម្លៃ​ខ្ពស់​ដូច​អ្វី​ដែល​កញ្ញា និង​ក្រុម​គ្រួ​សារបាន​អះអាង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ