អ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាបានពោលថា បុណ្យមានលក្ខណៈសម្គាល់នូវត្រង់ចិត្តយើងល្អ សុខសប្បាយ ស្ងប់ត្រជាក់ មិនក្ដៅក្រហល់ក្រហាយ មិនខ្វាយខ្វល់ ជាចិត្តក្សេមក្សាន្ត ។
បុណ្យនេះគឺជាគុណជាតិជម្រះចិត្តឲ្យស្អាត ប្រៀបបាននឹងទឹកបរិភោគដែលបរិសុទ្ធ ឬទឹកងូតដែលថ្លាស្អាត ជម្រះញើសក្អែល និងបំបាត់ការស្រេកឃ្លាន ។ ម្យ៉ាងទៀតបុណ្យគឺជាអាហារបំប៉នផ្លូវចិត្ត និងជាឱសថកម្ចាត់រោគគឺអំពើអកុសល ។
ចំណែកបាបប្រៀបបានទៅនឹងញើសក្អែល ភាពក្ដៅស្អុះ ការស្រេកឃ្លាន ឬជំងឺរោគាផ្សេងៗ នៅពេលមានរាគៈ គឺចិត្តមានជំងឺ ឈឺព្រោះខឹងក្រោធ កំណាញ់ ច្រណែន អំនួតអួតអាង រមិលគុណជាដើម ឈ្មោះថាបាប ។
បាបគឺជាចិត្តដែលកំពុងឈឺ រោលរាលដោយកម្តៅទោសៈ ចំណែកបុណ្យគឺជាឱសថកម្ចាត់រោគទាំងអស់នេះឯងឱ្យសាបរលាប ដូច្នេះគប្បីសន្សំសេចក្តីល្អឱ្យបានច្រើន ជីវិតនឹងបានសុខហើយ ។ សាន សារិន
ចែករំលែកព័តមាននេះ