ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា «​កំហុស​៤​យ៉ាង​» ដែល​ធ្វើ​អោយ​អ្នក​មិនសូវ​ជោគជ័យ​ដូច​គេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកជំនាញ​ខាង​ផ្នែក​អចល​ទ្រព្យ​និង​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​លេចធ្លោ​មួយ​រូប​បាន​លើក​ឡើង​ថា មនុស្ស​មួយ​ចំនួន​គឺ​ពិតជា​ខិតខំ​ណាស់ ខំរៀន ខំ​អាន ខំប្រឹង​រកស៊ី ព្រោះ​ចង់​ជោគជ័យ​ក្នុង​អាជីព​និង​មុខ​ជំនួញ ។ ក៏​ប៉ុន្តែ​បងប្អូន​យើង​មួយ​ចំនួន​បាន​មើល​រំលង​នូវ​កំហុស ៤…

រាជធានី​ភ្នំពេញ​៖ អ្នកជំនាញ​ខាង​ផ្នែក​អចល​ទ្រព្យ​និង​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​លេចធ្លោ​មួយ​រូប​បាន​លើក​ឡើង​ថា មនុស្ស​មួយ​ចំនួន​គឺ​ពិតជា​ខិតខំ​ណាស់ ខំរៀន ខំ​អាន ខំប្រឹង​រកស៊ី ព្រោះ​ចង់​ជោគជ័យ​ក្នុង​អាជីព​និង​មុខ​ជំនួញ ។ ក៏​ប៉ុន្តែ​បងប្អូន​យើង​មួយ​ចំនួន​បាន​មើល​រំលង​នូវ​កំហុស ៤ យ៉ាង​ដែល​បាន​ធ្វើ បើ​ទោះបីជា​អ្នក​បាន​រៀន​ច្រើន ឬ​អាន​ច្រើន​ដែរ តែ​មិនសូវ​ជោគជ័យ​នឹង​គេ ។

លោក ង៉ែត ជូ ដែល​ជា​ឈ្មួញ​អចល​ទ្រព្យ​មួយ​រូប​នោះ​បាន​លាតត្រដាង​ឲ្យ​ដឹង​ថា កំហុស​ទាំង ៤ យ៉ាងនោះ​គឺ​រួម​មាន​៖

១ – រៀន​ដើម្បី​រៀន​៖ រៀន​ច្រើន​ប៉ុន្តែ​មិន​ហ៊ាន​អនុវត្ត ខ្លាច​ខាត ខ្លាច​បរាជ័យ ឬ​ចាំ​ពេល​នេះ​ចាំ​ពេល​នោះ​។​ល​។
២ – ធ្វើ​ដែរ​តែ​ចាប់​ច្រើន​មុខ​ពេក​៖ ប្រកប​របរ ឬ​វិនិយោគ​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ ខ្វះ​ទាំង​ទុន ខ្វះ​ទាំង​ពេលវេលា ខ្វះ​ទាំង​ជំនាញ​និង​ចំណេះដឹង​ច្បាស់លាស់​។

៣ – យកគំនិត​គេ​ទាំងស្រុង​មក​អនុវត្ត​៖ បញ្ហា​ធំ​របស់​មនុស្ស​ជា​ច្រើន​គឺ​ចង់​ជោគជ័យ​ដូច​អ្នក​ដទៃ​ដោយ​មិនដឹង​ថា​ខ្លួន​មានចំណេះ ជំនាញ និង​ចំណង់​បែប​ណា​។ ហើយ​ក្នុង​ស្ថានភាព​ដែល​ខ្លួន​កំពុង​ធ្វើ តើ​ត្រូវ​ច្បិច​យកគំនិត​គេ​មក​កែខៃ​ច្នៃ​បែប​ណា​ដើម្បី​អនុវត្ត​បាន​ជោគជ័យ? នេះ​ហៅ​ថា​ធ្វើ​តាម​គម្ពីរ​មិន​ចេះ​បត់បែន​។

៤ – ឆាប់​បោះបង់ ឬ​ចង់​មាន​លឿន​ពេក​៖ កិច្ចការ​អ្វី​ក៏​ដោយ ត្រូវការ​ការ​លៈបង់ ភាព​អំណត់ និង​ការ​គិត​វែង​ឆ្ងាយ​។ មិនមែន​មាន​ឧបសគ្គ​ចេះ​តែ​រា​ថយ​នោះ​ទេ ពោល​គឺ​ត្រូវ​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​បញ្ញា កុំ​លោភលន់​។ ប្រៀប​ដូច​សុភាសិត​ចិន​ដែល​ថា «​ត្រឹម​ហូប​បាយ​បួស​៣​ថ្ងៃ​កុំ​ចង់​ឡើងឋានសួគ៌​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ