ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ញី​-ឈ្មោល​ចូល​លួច​លុយ​កន្លែង​វី​ង​​ជាង​១​ម៉ឺន​ដុល្លា​រ សមត្ថកិច្ច​គ្មាន​តម្រុយ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ មុខសញ្ញា​ចោរ​ប្រុស-ស្រី​ចំនួន​២​នាក់​ ដែល​ប្រើ​ល្បិច​បន្លំ​ចូល​លួច​លុយ​អស់​ជាង​១​ម៉ឺន​ដុល្លារ និង​គ្រឿង​អ​ល​ង្កា​រមួយ​ចំនួន​ទៀតនៅ​កន្លែង«​វី​ង»វេរ​លុយ​នៅ​ស្រុក​សង្កែ កាលពី​ម្សិលមិញ សមត្ថ​កិច្ច​នៅ​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ជនសង្ស័យ​បន្តិច​ណា​នោះ​ទេ ​។ នេះ​បើ​តាម លោក…

ខេត្តបាត់ដំបង​ ៖ មុខសញ្ញា​ចោរ​ប្រុស-ស្រី​ចំនួន​២​នាក់​ ដែល​ប្រើ​ល្បិច​បន្លំ​ចូល​លួច​លុយ​អស់​ជាង​១​ម៉ឺន​ដុល្លារ និង​គ្រឿង​អ​ល​ង្កា​រមួយ​ចំនួន​ទៀតនៅ​កន្លែង«​វី​ង»វេរ​លុយ​នៅ​ស្រុក​សង្កែ កាលពី​ម្សិលមិញ សមត្ថ​កិច្ច​នៅ​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ជនសង្ស័យ​បន្តិច​ណា​នោះ​ទេ ​។ នេះ​បើ​តាម លោក លឹ​ម ពុ​ទ្ធី​ឡា ស្នង​ការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ ដែល​បាន​បញ្ជាក់​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​០១ មិថុនា​ នេះ ។

លោក​លឹ​ម ពុ​ទ្ធី​ឡា បាន​ប្រាប់​កោះសន្តិភាព​ថា ក្រុម​ចោរ​ដែល​បន្លំ​ចូល​លួច​លុយ​កន្លែង​វី​ង​វេរ​លុយ​នោះ ទំនង​​មិនមែន​ជា​ចោរ​នៅ​ក្នុង​មូលដ្ឋាន​ទេ តែ​អាច​ជា​មុខសញ្ញា​មក​ពី​ក្រៅ​ខេត្ត​ ។ ប៉ុន្តែ​លោកស្នងការ​រង​ដែល​ទើប​ចូល​កាន់​តំណែង​បាន​ជាង​កន្លះ​ខែ​កន្លង​ទៅ​នេះ បាន​បញ្ជាក់​ថា រហូត​ដល់​ពេល​នេះ យើង​មិន​ទាន់​មាន​តម្រុយ​ណា​បន្តិច​អំពី​មុខសញ្ញា​ជនសង្ស័យ​ប្រុស-​ស្រី​ទាំង​២​នាក់​នោះ​ទេ បើ​ទោះជា​មុខសញ្ញា​នេះ​បាន​បន្សល់​​ទុក​រូ​ច​ភាព​នៅ​ក្នុង​កាមេរ៉ា​សុ​វត្តិភាព​យ៉ាង​ច្បាស់​ក្រឡែត​ក្ដី​។

សូម​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ជិត​៨​ព្រឹក ថ្ងៃ​ទី​៣១ ឧសភា នៅ​ចំនុច​ផ្សារ​វត្ត​តា​មិ​ម ដែល​ស្ថិត​ក្នុងភូមិ​វត្ត​តា​មិ​ម ឃំ​ុអូរ​ដំបង​១ ស្រុក​សង្កែ មាន​ជនសង្ស័យ​ប្រុស-ស្រី​ចំនួន​២​នាក់ បាន​ធ្វើ​សកម្មភាព​បន្លំ​ចូល​លួច​លុយ​និង​គ្រឿង​អ​លង្ការ​នៅ​កន្លែង«វី​ង»វេរ​លុយ​យីហោ​ «យឿ​ម សំអាត​» របស់​ជន​រង​គ្រោះ​ឈ្មោះ​យឿ​ម កុសល ភេទ​ស្រី ​អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ដំបង ឃំ​ុ​អូរ​ដំបង​២ ស្រុក​សង្កែ​។

បើ​តាម​របាយការណ៍​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​បាន​ប្រើ​ល្បិចបញ្ឆោត​ជន​រង​គ្រោះ​ឲ្យ​ចេញ​ក្រៅ​តូប រួច​ជន​ម្នាក់​ បាន​បន្លំ​ចូល​លួច​ថង់​ខ្មៅ​នៅ​ក្នុង​តូប ហើយ​គេចខ្លួន​ដោយ​សុ​វត្តិភាព​ទាំង​ព្រឹក​ ។ ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួម​មាន ប្រាក់​ខ្មែរ​ចំនួន២០​លាន​រៀល​, ប្រាក់​ដុល្លារ៧,០០០​ដុល្លា​, ខ្សែដៃ​លោហៈធាតុ​ពណ៌​លឿង​១​ខ្សែ​តម្លៃ​១៥០​ដុល្លា​, ចិញ្ចៀន​១​វង់​តម្លៃ​១០០​ដុល្លា​, ទូរស័ព្ទ​ដៃ​០១​គ្រឿង​ម៉ាក​សូ​នី​, កាត​គ្រី​ម៉ូតូ​០១​សន្លឹក និងអត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​០៤​សន្លឹក​, កាត​វី​ង​០២​សន្លឹក​។

ពាក់ព័ន្ធ​នឹង​សកម្មភាព​លួច​របស់​ពួក​ចោរ​-ញី​ឈ្មោល​ខាងលើ​នេះ បើ​តាម​ជន​រង​គ្រោះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ដំបូង​ជនសង្ស័យ​ទាំង​២​នាក់ បាន​ចូល​ទៅ​រក​ទិញ​សម្ភារ​ផ្សេង​ៗ​។ ពេល​នោះ​ចោរ​ស្រី​បាន​ហៅ​គាត់​ឱ្យ​ចេញ​ខាងក្រៅ ដើម្បី​សួរនាំ​រក​ទិញ​ទំនិញ ​។ គាត់​និយាយ​ថា ពេល​គាត់​កំពុង​ជជែក​ជាមួយ​ចោរ​ស្រី ស្រាប់តែ​ចោរ​ប្រុស បាន​បន្លំ​ខ្លួន​ចូល​ពី​ចំហៀង​នៃ​តូប ចូល​ទៅ​ខាងក្នុង​លួច​លុយ​និង​គ្រឿង​អ​ល​ង្ការ រួម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត ដែល​ទុក​រួម​គ្នា​នៅ​ក្នុង​ថង់​ខ្មៅ យក​ចេញ​ក្រៅ​រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ភ្លាម​ៗ​ដោយ​​​សុ​វត្ថិ​ភាព លុះ​បន្តិច​ក្រោយ​ទើប​គាត់​ដឹង និងមានការ​ភ្ញាក់ផ្អើល ហើយ​បាន​រាយ​ការ​ណ៍ប្រាប់​សមត្ថ​កិច្ច​។

នៅ​កន្លែង​កើតហេតុ គេ​ឃើញ​សកម្មភាព​ជនសង្ស័យ​ទាំង​២​នាក់ ដែល​ចោរ​ស្រី​ពាក់​ម៉ាស់​បិទ​មុខ​ និង​ពាក់មួក​សុ​វត្ថិ​ភាព កំពុង​ឈរ​សួរនាំ​ជន​រង​គ្រោះ​ខាង​តូប ។ រីឯ​ចោរ​ប្រុស គេ​ឃើញ​ដើរ​ចេញពី​ក្នុង​តូប​វី​ង ដែល​មាន​កាន់​ថង់​ខ្មៅ​នៅ​ក្នុង​ដៃ​ផង ដែល​គេ​អះអាង​ថា ជា​ថង់​វេច​ខ្ចប់​លុយ ​និង​សម្ភារ​ផ្សេង​ៗ​ទៀត​។

កោះសន្តិភាព មិន​អាច​សុំ​ការ​ពន្យល់​អំពី​កិច្ច​ប្រតិបត្តិការ​ចំពោះ​មុខសញ្ញា​ជនសង្ស័យ ពី​លោក វ៉េ គឹ​មចត់ អធិការរង​ស្រុក​សង្កែ ទ​ទូល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌបាន​ទេ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ​។ ប៉ុន្តែ​យ៉ាងណា លោក​លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ខេត្ត បាន​ប្រាប់​ថា ពេល​នេះ ​យើង​មិន​ទាន់​កំណត់​បាន​នូវ​មុខសញ្ញា​ជន​សង្ស័យ​​នៅឡើយ​ទេ តែ​លោក​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា កំលាំង​ជំនាញ​កំពុង​ធ្វើ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ។​​

អត្ថបទសរសេរ ដោយ