ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងព្រំដីស្រែ ក្មួយប្រុសហ៊ាន​លើកដៃ​ប្រហារជីវិតឪពុកមា​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្ត​កំពង់​ធំ ៖ មានករណី​ក្មួយ​ប្រុស​ទាញ​កាំបិត​បុ័ងតោ​កាប់​ឪពុកមា ​​​បណ្តាល​ឱ្យ​បាត់បង់ជីវិត បន្ទាប់ពី​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​រឿងព្រំដីស្រែ ​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​ត្រពាំង​ឫ​ស្សី​…

ខេត្ត​កំពង់​ធំ ៖ មានករណី​ក្មួយ​ប្រុស​ទាញ​កាំបិត​បុ័ងតោ​កាប់​ឪពុកមា ​​​បណ្តាល​ឱ្យ​បាត់បង់ជីវិត បន្ទាប់ពី​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​រឿងព្រំដីស្រែ ​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​ត្រពាំង​ឫ​ស្សី​ ឃុំ​ត្រពាំង​ឫ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

​លោក​វរសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អ​ធិ​ការ​នគរបាល​ស្រុក​កំពង់ស្វាយ​​​​បាន​ឱ្យ​ដឹង​​ថា ​ជន​រង​គ្រោះ​ជា​ឪពុកមា​ដែលបាត់បង់ជីវិត​ឈ្មោះ ណុ​ក យ៉េះ អាយុ​៥២​ឆ្នាំ មុខរបរ​កសិករ ជា​បុរស​ពោះម៉ាយ​​រស់នៅ​ភូមិ​ឃុំ​កេ​ី​ត​ហេតុ​ខាង​លេ​ី​ ។​ ចំណែក​ជន​​សង្ស័យជា​ក្មួយ​ឈ្មោះ ប៉ាក់ វឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​កេ​ី​ត​ហេតុខាងលើ ។

​លោកអធិការ​នគរបាលស្រុកកំពង់ស្វាយបានបន្ត​ថា នៅ​ពេល​ទទួល​​​បាន​ព័ត៌មានខាងលើ​​ភ្លាម សមត្ថកិច្ច​ជំនាញ​ខេត្ត​និង​ស្រុក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​ជន​​សង្ស័យ និង ការ​ពិនិត្យ​កន្លែង​កើតហេតុ ​ព្រមទាំងធ្វើកោសល្យវិច្ច័យលើខ្លួនជនរងគ្រោះ រក​ឃើញ​នៅ​លើ​ដងខ្លួន​​របស់ជនរងគ្រោះ​​មាន​ស្នាម​របួស​​ចំទ្រូងផ្នែក​ខាងស្តាំ​មួយ​កន្លែង​ធ្លុះ​សាច់​ដោយសារ​កាប់​នឹង​កាំបិតប៉័ងតោ ទើប​បណ្ដាល​​ឱ្យបាត់បង់ជីវិត ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បានឆ្លើយ​​សារភាព​ថា​​ មូលហេតុដែល​​ខ្លួន​កាប់​ឪពុកមា​ គឺ​ដោយសារ​តែ​​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​រឿង​ព្រំ​ដីស្រែ​ដែល​នៅ​ខាងក្រោយ​ផ្ទះ​ ។

​ក្រោយ​ពី​ពិនិត្យ​​​រួចររាល់ សមត្ថកិច្ច​ក៏​បាន​ប្រគល់​សពជនរងគ្រោះ​ជូន​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​ ចំណែក​ជន​ស​ង្ស​យ័​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ឃាត់ខ្លួន និង​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​នី​តិ​វិធី​​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ