ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​អ្វីខ្លះ​អាច​ជួយ​ធ្វើ​ឱ្យ​ធ្មេញ​ស​ជាង​មុន?

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្រៅពី​អនាម័យ​មាត់​ធ្មេញ​ត្រឹមត្រូវ​ហើយ​នោះ​ការ​បន្ថែម​ផ្លែ​ឈើ​មួយ​ចំនួន​ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ក៏​នឹង​ជួយ​ឱ្យ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​។ ថា ​តើ​ផ្លែ​ឈើ​ទាំងនោះ​មាន​អ្វីខ្លះ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផ្លែ​ឈើ​ដែល​ជួយ​ឱ្យ​ធ្មេញ​សរឹង​មាំ​តាម​បែប​ធម្មជាតិ ៖ ១. ផ្លែ​ប៉ោម មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​ដែល​ជួយ​សំអាត​ស្នាម​ប្រឡាក់​ជាប់​ផ្ទៃ​ខាងក្រៅ​នៃ​ធ្មេញ​រាល់ពេល​អ្នក​ទំពារ​។ ផ្លែ​ឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ទឹក​ដែល​ជួយ​សម្អាត​ពេញ​ក្នុង​មាត់…

ក្រៅពី​អនាម័យ​មាត់​ធ្មេញ​ត្រឹមត្រូវ​ហើយ​នោះ​ការ​បន្ថែម​ផ្លែ​ឈើ​មួយ​ចំនួន​ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ក៏​នឹង​ជួយ​ឱ្យ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​។ ថា ​តើ​ផ្លែ​ឈើ​ទាំងនោះ​មាន​អ្វីខ្លះ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផ្លែ​ឈើ​ដែល​ជួយ​ឱ្យ​ធ្មេញ​សរឹង​មាំ​តាម​បែប​ធម្មជាតិ ៖

១. ផ្លែ​ប៉ោម

មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​ដែល​ជួយ​សំអាត​ស្នាម​ប្រឡាក់​ជាប់​ផ្ទៃ​ខាងក្រៅ​នៃ​ធ្មេញ​រាល់ពេល​អ្នក​ទំពារ​។ ផ្លែ​ឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ទឹក​ដែល​ជួយ​សម្អាត​ពេញ​ក្នុង​មាត់ រួម​ទាំង​ធ្មេញ​ផង​ដែរ​។

២. ម្នាស់

ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​អង់ស៊ីម bromelain ដែល​ជួយ​កម្ចាត់​ស្នាម​ប្រឡាក់​លើ​ផ្ទៃ​ធ្មេញ​ដោយ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​អញ្ចាញ​។

៣. ផ្លែ​សេ​រ៊ី

ក៏​ដូចនឹង​ផ្លែ​ប៉ោម​ដែរ ផ្លែ​សេ​រ៊ី​ជួយ​សម្អាត​ធ្មេញ​បាន​យ៉ាង​ប្រសើរ​។ នៅ​រាល់ពេល​ទំពារ​ផ្លែ​សេ​រ៊ី គឺ​អាច​ប្រៀប​បាន​នឹង​អ្នក​កំពុង​តែ​ខាត់​សម្អាត​និង​កម្ចាត់​កំទេចកំទី​អាហារ ព្រមទាំង​បាក់តេរី​ចេញពី​ធ្មេញ​។

៤. ផ្លែ​គី​វី

ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​អញ្ចាញ​សំខាន់​ចំពោះ​ធ្មេញ​។

៥. ត្របែក

ក្រៅពី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយទៀត​នៃ​វីតាមីន C ហើយ​នោះ ត្របែក​ក៏​មាន​ផ្ទុក​សារធាតុ tannic ផូស្វ័​រិ​ក និង​អាស៊ីត malic ដែល​ជួយ​កម្ចាត់​បាក់តេរី​ក្នុង​មាត់​ធ្មេញ​និង​រក្សា​សុខភាព​អញ្ចាញ​គួរ​ឱ្យ​កត់សម្គាល់​។ ត្របែក​ក៏​អាច​ជួយ​ខាត់​សម្អាត​ផ្ទៃ​ខាងក្រៅ​នៃ​ធ្មេញ​កម្ចាត់​ស្នាម​ប្រឡាក់​បាន​យ៉ាង​ប្រសើរ​។

៦. ក្រូច

ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ហើយ​នោះ ក្រូច​ក៏​ជា​ប្រភព​នៃ​ជាតិ​អាស៊ីត​ដែល​ជួយ​ធ្វើ​ឱ្យ​ធ្មេញ​ស​ជាង​មុន​បាន​ផង​ដែរ​។ ទោះជា​យ៉ាងណា​ដើម្បី​រក្សា​សុខភាព​កាចា​ធ្មេញ ចូរ​កុំ​ដុស​សម្អាត​ធ្មេញ​ភ្លាម​ៗ​ក្រោយ​ទទួលទាន​ក្រូច​៕ ប្រភព Health.com.kh