ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានី​ភ្នំពេញ​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់ជន​រង​គ្រោះ​នៅ​កោះ​ពេជ្រ​គំរប់​ខួប​៤​ឆ្នាំ

9 ឆ្នាំ មុន

សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ជន​រងគ្រោះ ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ នៃ​ម​ជ្ឈ មណ្ឌល​សន្និបាត ​និង​ពិ​ពណ៌​កោះ​ពេជ្រ​គំរប់​ខូ​ប​៤​ឆ្នាំ ​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ២០១៤

សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ជន​រងគ្រោះ ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ នៃ​ម​ជ្ឈ មណ្ឌល​សន្និបាត ​និង​ពិ​ពណ៌​កោះ​ពេជ្រ​គំរប់​ខូ​ប​៤​ឆ្នាំ ​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ​ដោយមាន​និមន្ត​ព្រះសង្ឃ​ចំនួន​១០៨​អង្គ​ រាប់បាត្រ​ទៅ​តាម​ទំនៀមទំលាប់​ប្រពៃណីសាសនា​ ។

ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ស្ថិត​នៅ ជាប់​ស្ពាន​នាគ​នៃ​តំបន់​កោះ​ពេជ្រ​ជាទី​ដែល​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត កាលពី​៣​ឆ្នាំ​មុន​ ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ​ឆ្នាំ​២០១០ កន្លង​ទៅ ​។ ​អញ្ជើញ​ចូលរួម​នា​ឧិ​កាស​នោះ​រួម​មាន​លោកប៉ា សុ​ជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ​ ​លោក​ម៉ប់ សា​រិ​ន ប្រធានក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ មន្ត្រីរាជការ​ អាជ្ញាធរ​ដែនដី​សាច់ញាតិ ក្រុម​គ្រួសា របស់​ជន​រង​គ្រោះ និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​ជាង​១០០០​នាក់​ ។ ​នេះ​ជា​ពិធីតាម​បែប​សាសនា​សុទ្ធសាធ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​ជូន​ជន​រងគ្រោះ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ និង​សូម​បូ​ង​សូ​ង​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បានលាចាក​លោក​ទៅ​នោះ សូម​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ​។ ម្យ៉ាងទៀត​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​មនោសញ្ចេតនា​សោកស្តាយ អា​លោះ​អាល័យ​យ៉ាង​ក្រៃ​លែង​ជាមួយ​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ​ចំពោះ​ការ​បាត់បង់ សមាជិកគ្រួសារ​ក្នុង​ហេតុ​ការ​ណ៏​នោះ​ ៕