ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Formula 1 នឹង​បើក​ទំព័រ​សករាជ​ថ្មី​នៅ​ដើមខែ​កក្កដា


ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Formula 1 ប្រចាំឆ្នាំ ២០២០ (2020 Formula One World Championship) បាន​ប្រកាស​យក​ថ្ងៃ​ទី ៥ កក្កដា ២០២០ ជា​ថ្ងៃ​បើក​ទំព័រ​នៃ​ការ​ប្រកួត​របស់​ខ្លួន​ជា​ផ្លូវការ ដែល​ត្រូវ​ធ្វើការ​ប្រកួត​លើ​ទីលាន​សរុប​ចំនួន ១២ (12 Grand Prix) នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ Sky Sports ។

បើ​យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​សាធារណរដ្ឋ​អូ​ទ្រី​ស បាន​យល់ព្រម​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ សម្រាប់​ការ​ប្រកួត​បើក​ឆាក​រដូវ​កាល ២០២០ នៅ​ខែកក្កដា​ខាង​មុខ​នេះ ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ទីលាន Red Bull Ring ក្នុង​ទីក្រុង Spielberg រដ្ឋ Styria ។

ការ​ប្រណាំង​ទាំង ១២​ទីលាន នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​បិទទ្វារ​កីឡដ្ឋាន មិន​អនុញ្ញាត​ឱ្យ​មាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់​ឡើយ ។

សម្រាប់​រដូវ​កាល ២០២០ មានការ​ចូលរួម​ពី​ក្រុម​ចំនួន ១០ រួម​មាន​៖ Mercedes, Ferrari, Red Bull, McLaren, Renault, Alpha Tauri, Racing Point, Alfa Romeo, Haas និង Williams​។ ជាមួយ​កីឡាករ​សរុប​ចំនួន ២០​នាក់​។ ប្រសិនបើ​ការ​ប្រណាំង​នៅ​ប្រទេស​អូ​ទ្រី​ស ដំណើរការ​ដោយ​ជោគជ័យ ការ​ប្រកួត Grand Prix បន្ទាប់ នឹង​ត្រូវធ្វើ​ឡើង​តាម​កាលវិភាគ​ថ្មី ។

កាលវិភាគ​ថ្មី

សូម​រំលឹក​ថា ការ​ប្រកួត​រដូវ​កាល ២០២០ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ខែ​មិ​នា ប៉ុន្តែ​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​ពី​វីរុស​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កាលវិភាគ​ប្រកួត​ចាស់​ទាំងអស់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ