ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ថា ​វ៉ាក់សាំង​ប្រឆាំង​វីរុស​មួយ​អាច​ផលិត​​បាន​លក់​ចុងឆ្នាំ​នេះ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​រ៉​យ​ទ័​រថា អង្គការមួយ​របស់​រដ្ឋាភិបាល​ចិន ថ្លែង​កាលពី​ថ្ងៃ​ទី​៣០​ឧសភា តាម​បណ្ដាញ​សង្គម​ថា ប្រទេស​ចិន​អាច​ផលិត​បាន​ហើយ​ដាក់​លក់​លើ​ទីផ្សារ​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 នា​ចុងឆ្នាំ​នេះ ។…

ប្រទេស​ចិន ៖ យោង​តាម​រ៉​យ​ទ័​រថា អង្គការមួយ​របស់​រដ្ឋាភិបាល​ចិន ថ្លែង​កាលពី​ថ្ងៃ​ទី​៣០​ឧសភា តាម​បណ្ដាញ​សង្គម​ថា ប្រទេស​ចិន​អាច​ផលិត​បាន​ហើយ​ដាក់​លក់​លើ​ទីផ្សារ​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 នា​ចុងឆ្នាំ​នេះ ។

គណៈកម្មាធិការ​រដ្ឋបាល​និង​ត្រួតពិនិត្យ​ភាគហ៊ុន​សាធារណៈ SASAC បញ្ជាក់​ថា វ៉ាក់សាំង​ផលិត​ដោយ​វិទ្យាស្ថាន​ផលិតផល​ជីវសាស្ត្រ​ក្រុង​ប៉េ​កាំ​ង និង​វិទ្យាស្ថាន​សិ​ក្យា​វីរុស​ក្រុង​វូ​ហាន បាន
ប្រើ​​វ៉ាក់​សាំង​នោះ សាកល្បង​គ្លីនិក​ជាមួយ​មនុស្ស​ជាង​២.០០០​នាក់ បាន​ឈាន​ចូល​ដំណាក់​កាល​ទី​២​នៃ​ការ​សាកល្បង ។ តាម​សារ​មួយ​ចុះ​ថ្ងៃ​ទី​២៩ ឧសភា ហើយ​ផ្សាយ​តាម​បណ្ដាញ​សង្គម​ចិន WE CHAT រៀបរាប់​ថា វ៉ាក់សាំង​នេះ​នឹង​អាច​ដាក់​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ចាប់ពី​ដំណាច់ឆ្នាំ​នេះ ឬ​ដើមឆ្នាំ​២០២១ ។

វិទ្យាស្ថាន​២​ដែល​ផលិត​វ៉ាក់សាំង​នេះ​ទាក់ទិននឹង​ក្រុមហ៊ុន​ឱសថ SINOPHARM ត្រួតត្រា​ដោយ SASAC ។ តាម SASAC ថា​វិទ្យាស្ថាន​ផលិតផល​ជីវសាស្ត្រ​ក្រុង​ប៉េ​កាំ​ង​នឹង​អាច​ផលិត​វ៉ាក់​សាំង​នោះ​បាន​ពី​១០០​ទៅ​១២០​លាន​ដូ​ស​ក្នុង​១​ឆ្នាំ ។ វ៉ាក់សាំង​ចំនួន​៥​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង
ដំណាក់កាល​សាកល្បង​លើ​មនុស្ស​នៅ​ចិន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ