ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​! ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ធ្វើ​ឲ្យ​អគារ​រដ្ឋបាល​ស្រុក​មួយ​បាន​ខូចដំបូង

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ករណី​ភ្លៀង​ធ្លាក់​លាយឡំ និង​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ មាន​លាយឡំ និង​ខ្យល់​កន្ត្រាក់…

ខេត្តឧត្តរមានជ័យ ៖ ករណី​ភ្លៀង​ធ្លាក់​លាយឡំ និង​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ មាន​លាយឡំ និង​ខ្យល់​កន្ត្រាក់ បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​អគារ​រដ្ឋបាល​ស្រុក និង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៦​ខ្នង ដែល​ស្ថិត​នៅ​ភូមិ​ទួល​តា​សេក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ ។

ដោយ​ចាប់ពី​ខែឧសភា​នេះ​មក គឺ​មាន​ភ្លៀង​សឹងតែ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ នៅ​ប្រទេស​កម្ពុជា ដែល​ខេត្ត​ខ្លះ​ក៏​បង្ក​ជា ផ្គរ រន្ទះ និង​ខ្យល់​ខ្លាំង​ៗ ធ្វើ​ឲ្យ​លំនៅ​ដ្ឋា​ន​ប្រជា​ព​លេ​ដ្ឋ​បាន​បោកបក់​ខ្ទេច​អស់ ខ្លះ​ទៀត ក៏​អស់​ដំបូល​ផង​ដែរ ។

សូម​បញ្ជាក់ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ផ្គរ​រន្ទះ​ខ្យល់​កន្ត្រាក់ និង​ភ្លៀង​ធ្លាក់​ខ្លាំង ចាប់ពី​ថ្ងៃ​ទី​27 ខែឧសភា ដល់​ថ្ងៃ​ទី​2 ខែមិថុនា ឆ្នាំ 2020 ខាង​មុខ​នេះ ៕