​បន្លែ​នៅ​ឃុំ​ឆ្នុកទ្រូបានថ្លៃ ធ្វើឲ្យកសិករ​រីករាយ និងមានចិត្តចង់ដាំបន្ត


ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​ដែល​ដាំ​បន្លែ​តាម​ខ្នង​កោះ​ជាប់​មាត់បឹង​ទន្លេសាប ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​មាន​សេចក្តី​រីករាយ​ដោយសារ​តែ​បន្លែ​របស់​ពួក​គាត់​ឆ្នាំ​នេះ​ថ្លៃ​ជាង​ឆ្នាំទៅ​មុន ទោះ​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី ១៩ យ៉ាងណា​ក្តី ។ ចំណែក​លោក​មេឃុំ​ឆ្នុកទ្រូ​បាន​បញ្ជាក់​ថា​នេះ​ដោយសារ​នៅ​ចុងរដូវ ដែល​ប្រជា​កសិករ​ប្រមូល​ផល​ចង់​អស់​ទៅ​ហើយ​ដែរ ហើយ​នៅ​សល់​តែ​បន្តិច​ទឹកទន្លេ​នឹង​ឡើង​លិច​ខ្នង​កោះ​ហើយ ។

អាជីវករ​អ្នកទិញ​បន្លែ​នៅ​មាត់​កំពង់ទឹក​ផ្សារ​ឆ្នុកទ្រូ ក្នុង​ឃុំ​ឆ្នុកទ្រូ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​គាត់​បាន​ទទួល​ទិញ​បន្លែ​ពី​ប្រជា​កសិករ​ដោយ​មួយ​ផ្នែក​ឈ្មួញ​បាន​ទិញ​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ដែល​បន្លែ​ទាំងនោះ គឺ​សម្រាប់​យក​ទៅ​ទទួលទាន​មាន​ដូច​ជា ៖ ត្រសក់ ត្រប់ ននោង ត្រឡាច​ខ្ចី និង​ល្បៅ​ជាដើម ។ ដោយ​សម្រាប់​ផ្លែ​ត្រ​ឡា​ទុំ ត្រូវ​បាន​ឈ្មួញ​កុម្ម៉ង់​ទិញ​បន្ត​យក​ទៅ​លក់​នៅ​ឯ​ប្រទេស​ថៃ ដោយ​គេ​យក​ទៅ​ធ្វើ​ទឹក​ត្រឡាច​កំប៉ុង ។

ពួក​គាត់​បាន​បញ្ជាក់​ថា ឆ្នាំ​នេះ​ត្រឡាច​ខ្ចី​លក់​បាន​ថ្លៃ ៨០០​រៀល​ក្នុង ១​គីឡូក្រាម ចំណែក​ផ្លែ​ត្រឡាច​ទុំ​លក់​បាន​ត្រឹម ៦០០​រៀល ក្នុង ១​គីឡូក្រាម ដែល​ក្នុង ១​ផ្លែ​អាច​លក់​បាន​ពី​ជាង ២​ពាន់​ទៅ ៣​ពាន់​រៀល​តាម​ទម្ងន់​ផ្លែ​នីមួយ​ៗ ។ សម្រាប់​ល្ពៅ​ទុំ​គេ​យក​ទៅ​ធ្វើ​ចំណី​ត្រី ចំណី​ក្រពើ ក៏​បាន​ថ្លៃ ៦០០​រៀល​ដែរ​ក្នុង ១​គីឡូក្រាម ។ និយាយ​ជា​រួម​គ្រប់មុខ​បន្លែ​ទាំងអស់ គឺ​មាន​តម្លៃ​ប្រើ​សើ​ជា​ឆ្នាំ​មុន ។

ដោយឡែក​លោក សាំង គឹ​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ បាន​ឲ្យ​ដឹង​ថា តាម​ពិត​បន្លែ​ទើបតែ​ឡើងថ្លៃ ដោយ សារ​តែ​ប្រជា​កសិករ​បាន​ប្រមូល​ពី​ចម្ការ​នៅ​តាម​ខ្នង​កោះ​ចង់​អស់​ទៅ​ហើយ គឺ​ស្បើយ​បន្លែ​យក​មក​លក់​ទើបបាន​ឡើងថ្លៃ​បែប​នេះ ។ លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​សល់​មិន​ដល់​ប៉ុន្មាន​ថ្ងៃ​ទៀត ទឹកទន្លេ​ចាប់ផ្តើម​ឡើង​ហើយ ព្រោះ​ចូល​ដល់​រដូវវស្សា ដូច​ឆ្នេះ​ហើយ​ទើប​ប្រជា​កសិករ​យើង​ប្រមូល​បន្លែ​ចេញពី​ចម្ការ​របស់​ខ្លួន​ឱ្យ អស់​មុន​ពេល​ទឹកទន្លេ​ឡើង​ដល់ ។

លោក​មេឃុំ​ឆ្នូ​ក​ទ្រូ ក៏​បាន​បញ្ជាក់​ដែរ​ថា សម្រាប់​ប្រជា​កសិករ​ដែល​រស់នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ក្រៅពី​នេសាទ គឺ​ដាំ​បន្លែបង្ការ​សម្រាប់​យក​ទៅ​បំពេញតម្រូវការ​ទីផ្សារ​នានា​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ