ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី ជូន​ក្រុម​គ្រួសារ​​វីរ​យុទ្ធ​ជន​ពលី​ រស់នៅ​ក្នុង​មូលដ្ឋាន​ខេត្តសៀមរាប

8 ម៉ោង មុន

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៦ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី…

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៦ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី ជូន​ក្រុម​គ្រួសារ​របស់​វីរ​យុទ្ធ​ជន​ពលី​រស់នៅ​ក្នុង​មូលដ្ឋាន​ខេត្តសៀមរាប ។

រាជរដ្ឋាភិបាល ក្រសួង​ជំនាញ ក្រុមការងារ​ពាក់ព័ន្ធ ក៏​ដូច​ជា​ប្រជាជន​កម្ពុជា គឺ​បាន​ចង​ចាំ និង​ដឹងគុណ​យ៉ាង​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន ចំពោះ​វីរភាព​របស់​វីរ​យុទ្ធ​ជន​យើង ដែល​បាន​តស៊ូ លះបង់​អាយុជីវិត​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី ហើយ​បាន​សរ​បញ្ជាក់​ច្បាស់​អំពី​ឆន្ទៈ​មនសិការ​ស្នេហា​ជាតិ​យ៉ាង​មុះ​មុត​បំផុត ។

ឈរ​លើ​ស្មារតី​នេះ លោក​ជំទាវ​បណ្ឌិត ក្នុង​នាម​តំណាង​ដោយ​ផ្ទាល់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​បន្ត​ចុះ​ដោយ​ផ្ទាល់​តាំងពី​ពិធី​បុណ្យសព​វីរ​យុទ្ធ​ជន​ពលី ហើយ​ក៏​បាន​សាកសួរ​ជាមួយ​សមាជិក​ក្រុម​គ្រួសារ សាត់​ញាតិ​វីរ​យុទ្ធ​ជន​ពលី ដើម្បី​ស្វែង​យល់​អំពី​តម្រូវការ​ចាំបាច់ ដើម្បី​ខិតខំ​ដោះស្រាយ និង​ស្តារ​ជំហរ​គ្រួសារ​ពេល​ដែល​បាត់បង់​សសរទ្រូង​ជាតិ​ផង និង​គ្រួសារ​ផង​។ ដោយ​មើលឃើញ​អំពី​តម្រូវការ​ចាំបាច់ ពិសេស​ជម្រក​ដ៏​សមរម្យ​ជូន​ដល់​គ្រួសារ​វីរ​យុទ្ធ​ជន​ពលី លោក​ជំទាវ​បណ្ឌិត​បាន​បន្ត​ពិនិត្យ និង​សម្រេច​ឱ្យ​មានការ​សាងសង់​ផ្ទះ​ជូន​ដល់​ក្រុម​គ្រួសារ ហើយ​បាន​បន្ត​ប្រគល់​ជូន​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ