ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សល់តែផេះទេផ្ទះ២ខ្នង សូមបង្កើន​ការ​ប្រយ័ត្ន​ចំពោះភ្លើង !

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ផ្ទះ​ឈើ​ចំនួន​ពីរ​ខ្នង​ ត្រូវ​រង​ការ​ខូចខាត​ក្នុងហេតុការណ៍​ភ្លើង​ឆេះ បណ្តាល​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ដែល​ករណី​នេះ​បាន​កើតឡើង​នៅ​រសៀល​វេលា​ម៉ោង០២​ និង៥០​នាទី​ថ្ងៃ​ទី​២៧ ​ឧសភា ​ស្ថិតនៅ​ភូមិរង្សី ឃុំ​ស្រែ​សង្គម…

ខេត្តមណ្ឌលគិរី ៖ ផ្ទះ​ឈើ​ចំនួន​ពីរ​ខ្នង​ ត្រូវ​រង​ការ​ខូចខាត​ក្នុងហេតុការណ៍​ភ្លើង​ឆេះ បណ្តាល​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ដែល​ករណី​នេះ​បាន​កើតឡើង​នៅ​រសៀល​វេលា​ម៉ោង០២​ និង៥០​នាទី​ថ្ងៃ​ទី​២៧ ​ឧសភា ​ស្ថិតនៅ​ភូមិរង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ទី​១-ម្ចាស់ផ្ទះ​ឈ្មោះខាំ មី​ភឿ​ង អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ ជាមន្ត្រីនគរបាល ។ ផ្ទះ​មាន​ទំហំ៥ម៉ែត្រ ​គុណ​៨​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះអស់​​ទាំងស្រុង ដោយបាត់​​បង់​ទ្រព្យ​រួម​មានលុយ​ដុល្លា​រចំនួន​ពីរ​ពាន់​ដុល្លា, លុយ​ខ្មែ​ចំនួន​ពីរ​លាន​រៀល, មាស​ចំនួន​១​ជី ៤​ហ៊ុន ​។​ចំណែក​ផ្ទះ​ទី​២ មាន​ម្ចាស់​ឈ្មោះ ឡេ នី​ម៉ុ​ល អាយុ​៣២​ឆ្នាំ ​ផ្ទះ​ទំហំ​៧.៥​ម ​គុណ​១៨​ម ខូចខាត​ផ្ទះ​ប្រហែល​៦០% សម្ភា​រផ្សេង​ៗ​មិន​ខូចខាត​ទេ​។

ក្នុង​​ករណី​នេះ​ សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុច្បាស់ដែលបណ្តាលឱ្យកើតមាន​ភ្លើង​​ឆេះ​​នៅឡើយ ទេ ដោយ​កម្លាំង​ជំនាញ​កំពុងធ្វើកា​ស្រាវជ្រាវ​បន្ត​។ ​សំណាង​ដែល​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​។

អត្ថបទសរសេរ ដោយ