ខេត្តបន្ទាយមានជ័យ ៖ ចម្ការល្មើរដែលស្ថិតនៅជាប់ជើងភ្នំកងវ៉ា ក្រោយពេលទទួលផលមាន ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅទិញដល់ចម្ការតែម្តង ដោយ រាល់ថ្ងៃមិនតិចជាង ៤០០នាក់ នោះទេ ដែលចម្ការនេះស្ថិតភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ម្ចាស់ចម្ការល្មើរមួយរូបបានប្រាប់ឱ្យដឹងថា ចម្ការល្មើរនេះទើបតែទទួលផលបានរយៈ ពេលមួយសប្តាហ៍មកនេះ ហើយក៏បានដឹងដល់ប្រជាពលរដ្ឋនាំគ្នាមករកទិញ និងមកលេង ដល់ចម្ការតែម្តងដែលក្នុងមួយថ្ងៃមានប្រមាណជាង ៤០០នាក់ឯណោះ ហើយលក់ល្មើរអស់ ប្រមាណជា ១៥០គីឡូក្រាមក្នុងមួយថ្ងៃ ដែល ១គីឡូក្រាមលក់តម្លៃ ៦០.០០០រៀល ហើយ បើកទិញចាប់ពី ២គីឡូក្រាមឡើងទៅ គឺ ១គីឡូក្រាមលក់តែ ៥០.០០០រៀលប៉ុណ្ណោះ ។
ម្ចាស់ចម្ការរូបនេះបានបញ្ជាក់ថា ចម្ការល្មើរដែលគាត់ដាំ គឺទិញពូជពីក្រុមហ៊ុនយកមក ដាំក្នុង ១ដើម តម្លៃ ១៧ដុល្លារដែលបានដាំលើផ្ទៃដី ៦.៦០០ម៉ែត្រការ៉េ មានចំនួន ១៦៥ដើម ហើយរយៈពេលជាង ៣ឆ្នាំទើបទទួលផលបានប្រមាណជា ៣០ដើម ។ ក្នុង ១ដើមប្រមូលផល បានជាមធ្យម អាចលក់បានប្រមាណ ៥០០ដុល្លារ ។
ម្ចាស់ចម្ការបានបញ្ជាក់ទៀតថា ការដាំកូនល្មើរ គឺក្រុមហ៊ុនជាអ្នកយកមកឱ្យដាំ បើសិន ជាខូចងាប់ត្រូវបានក្រុមហ៊ុនយកកូនល្មើរមកឱ្យដាំជួសកន្លែងខូចតាមកិច្ចសន្យា ហើយរយៈ ពេល ៣ខែក្រុមហ៊ុនឱ្យបុគ្គលិកជំនាញចុះមកពិនិត្យមើលណែនាំរបៀបមើលថែ ដោយដាំ ដំបូងដាក់ទឹក ១សប្តាហ៍ម្តង រហូតដល់ទទួលផលខ្លៈដាក់ទឹក និងដាក់ជី ១សប្តាហ៍ ២ដង ដោយមើលថែរួមផ្សំដីជើងភ្នំជីជាតិផងរយៈពេលដាំជាង ៣ឆ្នាំទទួលផលប្រមាណជាង ៣០ ដើមក្នុងចំណោម ១៦៥ដើម និងបន្តទទួលផលជាបណ្តើៗផងដែរ ។
ម្ចាស់ចម្ការបន្ថែមថា នៅខេត្តបន្ទាយមានជ័យមានអ្នកដាំល្មើរជាច្រើនម្ចាស់តែពេលនេះ ដែលទទួលផលល្មើរលក់មានរូបលោក និងបងប្រុសដែលដាំនៅស្រុកស្វាយចេក ដែលបាន ទទួលផល ហើយបានយកមកលក់នៅចម្ការរបស់លោកនៅជើងភ្នំកងវ៉ា ដែលមានប្រជាពល រដ្ឋមករកទិញហូប និងមកលេងជាលក្ខណៈគ្រួសារជាច្រើននាក់រាល់ថ្ងៃ ៕
ចែករំលែកព័តមាននេះ