ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ប្តីអស់១យប់ ស្រាប់តែឃើញ​បាត់បង់ជីវិត​រួមជាមួយសត្វ​ឆ្កែនិងពស់​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ចេញពីផ្ទះ​​កាលពី​​វេលា​ម៉ោង​៤​រសៀ​ល​ថ្ងៃ​ទី​២៨​ ឧសភា​ ​ដោយ​មាន​​បណ្តើរ​សត្វ​ឆ្កែ​មួយ​ក្បាល​ទៅជាមួយ​ផង ក្នុង​​គោលបំណង​ឆ្លុះ​ចាប់​កង្កែប​នឹង​សត្វ​ហ៊ីង លុះដល់​វេលាម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៩​ ឧសភា​ ឆ្នាំ​២០២០​ ស្រាប់តែ​​​​ប្រពន្ធ​ប្រទះ​ឃើញ​​បុរសម្នាក់​ខាងលើ​បាត់បង់​ជីវិត…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ចេញពីផ្ទះ​​កាលពី​​វេលា​ម៉ោង​៤​រសៀ​ល​ថ្ងៃ​ទី​២៨​ ឧសភា​ ​ដោយ​មាន​​បណ្តើរ​សត្វ​ឆ្កែ​មួយ​ក្បាល​ទៅជាមួយ​ផង ក្នុង​​គោលបំណង​ឆ្លុះ​ចាប់​កង្កែប​នឹង​សត្វ​ហ៊ីង លុះដល់​វេលាម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៩​ ឧសភា​ ឆ្នាំ​២០២០​ ស្រាប់តែ​​​​ប្រពន្ធ​ប្រទះ​ឃើញ​​បុរសម្នាក់​ខាងលើ​បាត់បង់​ជីវិត រួម​ទាំងសត្វ​​ឆ្កែ​មួយ​ក្បាល​ និង​ពស់​មួយក្បាល​បាន​​ងាប់​នៅ​នឹង​ក​ន្លែង​កើតហេតុ​ផង​ដែរ ហេតុការណ៍នេះ​បាន​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កើត​ឡើង​នៅ​ចំណុច​ខាងលិច​ភូមិ​គោល ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានសមត្ថកិច្ច​អះអាង​ថា បណ្តាលមកពីរន្ទះបាញ់ ។​

ជនរងគ្រោះ​ដែល​បាត់បង់ជីវិត​ខាងលើ​ឈ្មោះ​រើ​ត រៀន​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ​​មាន​ប្រពន្ធ​​ឈ្មោះ​ភ្លឿ​យ សុ​គុណ​ អាយុ​២៣​ឆ្នាំ​ មុខរបរជា​កសិករ​ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​​ខាងលើ​ ។​

តាម​ប្រភពពី​ស្ត្រី​​ជាប្រពន្ធ​បាន​រៀបរាប់ប្រាប់ទាំង​យំសោក​បោក​ខ្លួន​​ថា មុន​ពេល​កើតហេតុ​ នៅ​រសៀល​ថ្ងៃ​ទី​២៨​ ឧសភា ឆ្នាំ​​២០២០ ​មាន​​ភ្លៀង​​ធ្លាក់​មួយមេ​ធំ​ ហើយ​ប្តី​របស់​​គាត់​​បាន​ចេញពីផ្ទះ​ ដោយ​មាន​​បណ្តើ​រ​សត្វ​ឆ្កែ​មួយ​ក្បាល​ទៅជាមួយផង ក្នុង​​គោលបំណង​ឆ្លុះ​សត្វ​កង្កែប​-ហ៊ីង ​បន្ទាប់​​មក​ស្រាប់តែ​ឮ​រន្ទះបាញ់ជា​ច្រើន​ដែរ ហើយគាត់​​ចេះ​តែ​ដេកចាំ​មើលផ្លូវ​​ប្តីរហូត​ទល់​ភ្លឺ​មិនឃើញ​ត្រឡប់មកវិញឡើយ​។

ស្ត្រី​​ជា​ប្រពន្ធបាន​រៀប​រាប់​​បាន​បន្ត​ថា លុះ​នៅ​ព្រឹក​​ថ្ងៃ​ទី​២៩​ ឧសភា ឆ្នាំ​​២០២០​ គាត់​បាន​ដើរ​ចេញ​ទៅ​វាលស្រែ​ខាងលិច​ភូមិ​ ស្រាប់តែ​ប្រទះឃើញ​ប្តី​ដេក​ដួល​​បាត់បង់​ជីវិត រួម​ទាំង​សត្វ​ឆ្កែមួយ​ក្បាល ​និង​សត្វ​ពស់​មួយក្បាល​​ងាប់​នៅ​ក្បែ​រសព​ប្តីផងដែរ​ ខណៈនោះ​គាត់​​បាន​រត់​មក​រាយការណ៍​ប៉ូ​លិ​សប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រសាំង​ឱ្យ​ចុះ​ទៅ​ពិនិត្យ​។

ប៉ូ​លិ​សប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​បានឱ្យ​ដឹង​ថា យោង​តាម​ការ​ពិនិត្យ រួមនឹង​ការ​បំភ្លឺ​ពី​ប្រពន្ធ​​របស់ជនរងគ្រោះ​ បានរក​ឃើញ​ថា​ ​ជនរងគ្រោះ​ពិតជា​​បាត់បង់ជីវិត​ដោយសារ​រន្ទះបាញ់​ប្រាកដ​មែន​ ។ ក្រោយ​ពី​បានពិនិត្យ​រួចរាល់​ សមត្ថ​កិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅធ្វេ​ី​បុណ្យ​តាម​ប្រពៃណី​ ។

គួ​​បញ្ជាក់​​ថា នេះ​ជា​លើក​ទី​២​ហើយ ​ចាប់ពីខែមករា​ រហូត​មក​ទល់​ខែឧសភា​ ឆ្នាំ​២០២០​នេះ ដែល​​បុរស២​នាក់​បាន​បាត់បង់​ជីវិត​ដោយ​គ្រោះ​ធម្មជាតិ​​រន្ទះបាញ់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ