ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យចងមុងបង្ក្រាប ដូចពាក្យខ្យល់បក់​ពីលើមេឃ មិនគួរលាក់ទេ បើ​ប្រយោជន៍​ជាតិ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ​បន្ទាប់​ពី​​នគរបាល​ក្រសួងមហាផ្ទៃ​មួយ​ក្រុម​​ខាង​បង្ក្រាប​បទ​ល្មើស​ធំៗ ​ដោយ​មាន​តំណាង​អយ្យការ​ចូលរួម​ផង​នោះ​ មហាជន​រឹងរឹតតែ​ចង់​ដឹង​ចង់​ឮ​ ហើយ​ទទូច​ឲ្យ​មានការ​ផ្សាយ​បន្ត​អំពី​ការ​បង្ក្រាប​និង​ចុះ​បិទ​ផ្អាក​ទីតាំង​កន្លែង​ផលិត​បារី​របស់​ជនជាតិ​ចិន​មួយ​កន្លែង ​ដោយ​មហាជន​ចង់​ដឹង​ថា​ តើ​ការ​ចុះ​បង្ក្រាប ​និង​បិទ​ទីតាំង​នេះ​​មានការ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ដែរ​ឬ​យ៉ាងណា? ​…

ខេត្តកំពង់ស្ពឺ​ ៖ ​បន្ទាប់​ពី​​នគរបាល​ក្រសួងមហាផ្ទៃ​មួយ​ក្រុម​​ខាង​បង្ក្រាប​បទ​ល្មើស​ធំៗ ​ដោយ​មាន​តំណាង​អយ្យការ​ចូលរួម​ផង​នោះ​ មហាជន​រឹងរឹតតែ​ចង់​ដឹង​ចង់​ឮ​ ហើយ​ទទូច​ឲ្យ​មានការ​ផ្សាយ​បន្ត​អំពី​ការ​បង្ក្រាប​និង​ចុះ​បិទ​ផ្អាក​ទីតាំង​កន្លែង​ផលិត​បារី​របស់​ជនជាតិ​ចិន​មួយ​កន្លែង ​ដោយ​មហាជន​ចង់​ដឹង​ថា​ តើ​ការ​ចុះ​បង្ក្រាប ​និង​បិទ​ទីតាំង​នេះ​​មានការ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ដែរ​ឬ​យ៉ាងណា? ​ សូមរំលឹកថា៖ បង្ក្រាបកន្លែង​ផលិតបារីអត់​ច្បាប់​របស់​ចិន​ជាសម្ងាត់ ដូចស៊ីជ្រូកខ្វៃចងមុង

ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ចូលរួម​សហការ​មិន​មាន​នរណា​ម្នាក់​ហ៊ាន​និយាយ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ឡើយ​។​ តែ​ទោះជា​យ៉ាងណា​ ក៏​មានការ​លើក​ឡើង​ផង​ដែរ​ថា ​គួរ​ណាស់​តែ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ហើយ​ធ្វើ​សន្និសីទ​បង្ហាញ​ជា​សាធារណៈ​ពី​ស្នា​ដៃ​ ដែល​បាន​រក​ឃើញ​បទ​ល្មើស មិន​គួរ​ណា​បង្ក្រាប​ ហើយ​បែរជា​លាក់​ព័ត៌មាន​នោះ​ទេ សង្ស័យ​ស៊ីចងមុង​ ​។

បើ​តាម​មន្ត្រី​នគរបាល​ខេត្ត​មួយ​រូប ​ដែល​ចូល​រួមការ​បង្ក្រាប​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ​ខាង​គណៈកម្មការ​ដែល​ចុះ​មក​ពី​ក្រសួង​បាន​យក​សំណាក​ចំនួន១៧ប្រភេទ​ ដែល​ជា​វត្ថុ​ធាតុ​ផ្សំ​ក្នុង​ការ​ផលិត​បារី​ទៅ​ពិនិត្យ​តែ​មក​ដល់​ពេល​នេះ​ មិន​ទាន់​ដឹង​លទ្ធផល​នៅឡើយ​ទេ​។ ​លោក​បន្ត​ថា ​វា​ពិបាក​ណាស់​ព្រោះ​ការងារ​នេះ​ថ្នាក់​ក្រសួង​ជា​ម្ចាស់​ករណី​ដូច្នេះ​ ថ្នាក់​ខេត្ត​មិន​ហ៊ាន​និយាយ​លើស​ពី​ហ្នឹង​ទេ​ខ្លាច​ខុស ​។

​រីឯ​មន្ត្រី​នគរបាល​ក្រសួង​វិញ​បាន​និយាយ​របៀប​លាក់លៀម​ថា ​ប្រតិបត្តិការ​នេះ​បាន​បញ្ចប់​ហើយ​អ្នក​ព័ត៌​មាន​មិនបាច់​ចង់​ដឹង​ទេ​។​ ករណី​នេះ​ដែ រ​យើង​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​នួន​សុ​ភ័​ណ្ឌ​ប្រធាន​មន្ទីរ​ឧស្សា​ហកម្ម​ និង​សិប្បកម្ម​តែ​ទូរស័ព្ទ​ចូល​ ហើយ​មិន​អាច​ទំនាក់ទំនង​បាន​ ។ ចំណែក​បុរស​ម្នាក់​ផ្សេង​ទៀត​បាន​អះ​អាង​ថា​ ខ្លួន​ជា​នាយក​រដ្ឋបាល​មិនមែន​ជា​ប្រធាន​មន្ទីរ​នោះ​ទេ​បាន​និយាយ​ថា​ មុន​ជួប​សម្ភាសន៍​ត្រូវ​ណាត់​ថ្ងៃ​ទុក​មុន​ហើយ​ភ្ជាប់​អាជ្ញាប័ណ្ណ​កាសែត​មក​ជាមួយ​ផង​ ជា​ពិសេស​ភ្នាក់ងារ​ខេត្ត​ត្រូវ​មាន​ទិដ្ឋាការ​ពី​សាលាខេត្ត​ទើប​អាច​ជួប​ប្រធាន​មន្ទីរ​បាន​ សង្ស័យស៊ីចងមុង​ដូចគ្នា ។

ចំណែកឯ​លោក​សរ​ សុ​ពុ​ត្រា​ អភិបាលរង​ខេត្តកំពង់ស្ពឺ​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ដែរ​ថា ​ករណី​នេះ​គណៈ​កម្ម​ការ​ជំនាញ​បាន​យក​សំណាក​ទៅ​ពិនិត្យ​ហើយ​មិន​ទាន់​ដឹង​លទ្ធផល​នោះ​ទេ​ ហើយ​ក៏​កំពុង​សាកសួរ​តាម​នីតិវិធី​។ ​លោក​បន្ត​ថា បើ​ចង់​ដឹង​ច្បាស់​ពាក់ព័ន្ធ​នឹង​ការ​ឃាត់ខ្លួន​ ឬ​មិន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​លោក​ឲ្យ​អ្នក​ព័ត៌មាន​យើង​សួរ​ទៅ​តំណាង​អយ្យការ​ដែល​ចូលរួម​វិញ​។​រីឯ​លោក​ខៃ សម្ផស្ស​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ដែរ​ថា​កិច្ចការ​នេះ​លោក​មិន​អាច​អត្ថាធិប្បាយ​បាន​ទេ​ព្រោះ​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ជា​ម្ចាស់​ករណី​។

ពាក់ព័ន្ធ​ករណី​នេះ​ដែរ​ ដោយ​ចង់​ដឹង​ថា ​តើ​ប្រតិបត្តិការ​បង្ក្រាប​កន្លែង​ផលិត​បារីអត់​ច្បាប់​នេះ​ មានការ​ឃាត់​ខ្លួន​មនុស្ស​ដែរ​ឬ​យ៉ាងណា​នោះ ​លោក​ឧត្តមសេនីយ៍ទោ​សម សា​មួន ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ថា ​រឿង​នេះ​យើង​មិន​អាច​ឆ្លើយ​បាន​ទេ​ទាល់ តែ​សួរ​ទៅ​ខាង​លោក​គឹ​ម​ ជាតិ​ ដែល​ជា​ប្រធាន​គណៈកម្មការ​មក​ពី​ក្រសួងមហាផ្ទៃ​ទើប​ដឹង​ ។ លោក​វុ​ី​ សំណាង​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​តាម​វាត់​អាប់​ថា​ «ពិតជា​មានការ​ការ​បង្ក្រាប​មែន យើង​បាន​ឃាត់​មិន​អោយ​ផលិត​បន្ត​និង​កំពុង​បន្ត​នីតិវិធី​»

លទ្ធផល​នៃការបង្ក្រាប​​នូវ​ក្រុមហ៊ុន​ផលិត​បារី​អត់ច្បាប់​មួយនេះ ជារឿង​​របស់​ក្រសួង​មហាផ្ទៃ ដែល​ពាក្យលេចឮធ្លាយចេញ​ពីមេការ​ក្រុមហ៊ុន​​ថា ចំណាយ​ផាកពិន័យ​រាប់ម៉ឺន​ដុល្លារ ។ ជាពាក្យពិត ឬសំអុយ​ឈ្មោះមេប៉ូលិសបង្ក្រាប​ ឬយ៉ាងណា​នោះ គ្មានអ្នកណាជឿទេ ប៉ុន្តែ​​បើ​រឿង​ចងមុង​បង្ក្រាប គឺ​ពិតជាមានមែន ។ រឿងប្រយោជន៍ជាតិនោះ មានអី​ត្រូវ​លាក់?

មិនអាចសុំ​ការ​បំភ្លឺ​ពីមេ​ខាងបង្ក្រាប​បានទេម្សិលមិញ​នេះ ។ ប្រសិន​មានការបំភ្លឺ​​យើង​នឹង​ផ្សាយ​ជូនបន្ត​ទៀត ។

អត្ថបទសរសេរ ដោយ