បង្ក្រាបកន្លែងផលិតបារីអត់​ច្បាប់​របស់​ចិន​ជាសម្ងាត់ ដូចស៊ីជ្រូកខ្វៃចងមុង


ខេត្តកំពង់ស្ពឺ​ ៖ ​នគរបាល​ក្រសួងមហាផ្ទៃ​មួយក្រុម ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក​មួយ​រូប​ ​និង​ព្រះរាជអាជ្ញា​រង​មួយរូប បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​បារី​អត់​ច្បាប់​មួយ​កន្លែង ​។​ ការ​ចុះ​បង្ក្រាប​នេះ​ ហាក់បីដូចជា​មាន​ការ​​លាក់លៀម មិនឱ្យបែកធ្លាយ​ព័ត៌មាន​ចេញ​មក​ក្រៅ​នោះ​ទេ​ ហើយ​អ្នក​សារ​ព័​ត៌​មាន​ក៏​មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ចូលរួម​យក​ព័ត៌មាន​ដែរ​និយាយ​រួម​ គឺ​ចង​មុង​បង្ក្រាប​តែ​ម្ដង​។

ប្រភព​បានឱ្យ​ដឹង​ថា ​ករណី​បង្ក្រាប​បទល្មើស​ផលិតផល​ក្លែងក្លាយ​​ខុសច្បាប់​នេះ​ ធ្វើ​ឡើង​នៅ​ឃុំ​យា​អង្គ​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​ ។ ប្រតិបត្តិការ​ដ៏​សំងាត់​នេះ ​ត្រូវ​បាន​ប្រភព​បង្ហើប​ឱយ​ដឹង​ថា​ ដឹកនាំ​ដោយ​​មន្ត្រី​នគរ​បាល​មក​ពី​​ក្រសួងមហាផ្ទៃ​ នៅ​រសៀល​ថ្ងៃ​ទី២៧ ​ឧសភា ឆ្នាំ​២០២០ ចំណុច​ភូមិ​ភ្នំ​ក្រោល ភូមិ​ស្យា ឃុំ​យា​អង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រសួងមហាផ្ទៃ ​បាន​​ចុះ​បង្ក្រាប​ទីតាំង​ផលិតផល​ក្លែងក្លាយ​​១​កន្លែង​។ ​ទោះជា​យ៉ាងណា​ក្រុម​មន្ត្រី​ដែល​ចុះ​មក​បង្ក្រាប​បាន​ប្រាប់​ថា មិន​ទាន់​ដឹង​លទ្ធផលនៅឡើយ​ទេ​ ប៉ុន្តែ​ធាតុ​ពិត​ចប់សព្វ​គ្រប់​ទៅហើយ ។

​បើ​តាម​មន្ត្រី​នគរបាល​មួយ​រូប ​ដែល​ចុះ​មក​បំពេញ​បេស​កម្ម​ជា​សម្ងាត់​នេះ​បាន​បង្ហើប​ថា ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី២៨ ឧសភា នេះ ​ប្រតិបត្តិការ​បាន​បញ្ចប់​ទាំងស្រុង​ហើយ​ កុំចង់ដឹងអី ។

គ្មាន​ប្រភព​ជាក់លាក់​ណាមួយ​អាច​ប្រាប់​បាន​នោះ​ទេ​ថា​ម្ចាស់​ទីតាំង​ផលិត​បារី​អត់​ច្បាប់​ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​នេះ​ត្រូវ​ឃាត់ខ្លួន​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​ព្រោះ​សូ​ម្បី​តែ​សមត្ថកិច្ច​តូចតាច​និង​អ្នក​សារព័ត៌មាន​ទៅ​ក្បែរ​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ដែរ​។​​

ប៉ុន្តែទោះបីជាការបង្ក្រាប​សម្ងាត់​បែបនេះ​ក៏ដោយ គង់បែក​ធ្លាយមិន​ខាន ព្រោះ​​អ្វីក៏ដោយ​ឱ្យតែខំលាក់​ពិតជា​កាន់តែ​ចង់ដឹង ចង់ឃើញ​ណាស់ … ។ លទ្ធផលនៃការបង្ក្រាបនេះ ចប់សព្វគ្រប់ ដោយពុំ​មាន​លទ្ធ​ផល​ដើម្បី​យក​ស្នា​ដៃឡើយ ។

ព័ត៌មានពិស្តារ​ យើងនឹង​ផ្សាយជូន​ បន្ទាប់ពី​​បានព័ត៌មាន​ពិត និងសូម​មហាជននៅ​ទីតាំង​កើតហេតុ​ជួយ​សហ​ការ​ផ្តល់​ព័ត៌មាន​ផង ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ