ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា មាន​គម្រោង​អភិវឌ្ឍន៍​នៅ​ខេត្ត​​5​បន្ថែម​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​មាន​គម្រោង​អភិវឌ្ឍន៍​កីឡា​ប៉េតង់​នៅ​បណ្ដា​ខេត្ត​ចំនួន​៥​បន្ថែម​ទៀត នេះ​បើ​តាម​ប្រសាសន៍​របស់​លោក សុខ សប្បាយ​ណា​អគ្គលេខាធិ​ការ​​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ដែល​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ស្ដី​ពី​វឌ្ឍនភាព​ការងារ​របស់​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០២០​។…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​មាន​គម្រោង​អភិវឌ្ឍន៍​កីឡា​ប៉េតង់​នៅ​បណ្ដា​ខេត្ត​ចំនួន​៥​បន្ថែម​ទៀត នេះ​បើ​តាម​ប្រសាសន៍​របស់​លោក សុខ សប្បាយ​ណា​អគ្គលេខាធិ​ការ​​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ដែល​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ស្ដី​ពី​វឌ្ឍនភាព​ការងារ​របស់​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០២០​។

កិច្ចប្រជុំ​នេះ​ស្ថិត​ក្រោម​អធិបតីភាព​លោក​ស សុខា រដ្ឋ​លេខា​ធិ​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​និង​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​គណៈ​កម្មការ​ប្រតិបត្តិ គ្រូបង្វឹក ព្រមទាំង​កីឡាករ​-​កីឡាការិនី​ជា​ច្រើន​រូប​ទៀត​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

លោក សុខ សប្បាយ​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា កិច្ចប្រជុំ​ស្ដី​ពី​វឌ្ឍនភាព​ការងារ​របស់​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា
ថ្ងៃនេះ គឺ​ដើម្បី​ស្វែងរក​បញ្ហា​ប្រឈម​ដែល​សេសសល់​នា​ពេល​កន្លង​មក និង​ទិស​ដៅ​ការងារ​បន្ត​ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរការ​បាន​ទៅ​រលូន​ល្អ​។

លោក​បាន​លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន​នេះ​សហព័ន្ធ​មាន​សមាគម​និង​ក្លិប​ចំណុះ​ចំនួន​៥២​នៅ​ទូ​ទាំង​២១​រាជធានី​-​ខេត្ត​ក្នុង​ចំណោម​បណ្ដា​ខេត្ត​ចំនួន​២៥​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។ លោក​អគ្គលេខាធិការ​សហព័ន្ធ​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ​សហព័ន្ធ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំឆ្នាំ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ចំនួន​១០០​លាន​រៀល និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ដៃគូ​ឯកជន​ចំនួន​១៥.០០០​ដុល្លារ​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​នៅ​ខេត្ត​ចំនួន​៥​ក្នុង​គម្រោង​នេះ​។
ជាមួយ​គ្នា​នេះ​ដែរ​លោក​ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​អំពី​ព្រឹត្តិ​កាណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ សហព័ន្ធ​មាន​គម្រោង​ដាក់​វិញ្ញាសា​ចំនួន​១១​ឱ្យ​ប្រកួត​។

លោក ស សុខា មាន​ប្រសាសន៍​ឱ្យ​ដឹងបន្ថែម​ថា កីឡាករ កីឡាការិនី​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​នូវ​ការ​បង្ការ​និង​ការពារ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចៀស​ផុត​ពី​ការ​ឆ្លង និង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ