ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ បាន​ជួយ​មហាសេដ្ឋី​ជនជាតិ​ចិន​រក​លុយ​បាន​រាប់​លាន​ដុល្លារ

3 ឆ្នាំ មុន

មហាសេដ្ឋី​វ័យក្មេង​ម្នាក់​បាន​ក្លាយជា​មហាសេដ្ឋី​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​ក្នុង​ប្រទេស​ចិន​ព្រោះតែ​ការ​ផ្ទុះ​ជម្ងឺ​កូ​វី​ដ ១៩ ។ លោក កូ​លី​ន ហ័​ង (Colin Huang) ដែល​មាន​អាយុ ៤០​ឆ្នាំ…

មហាសេដ្ឋី​វ័យក្មេង​ម្នាក់​បាន​ក្លាយជា​មហាសេដ្ឋី​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​ក្នុង​ប្រទេស​ចិន​ព្រោះតែ​ការ​ផ្ទុះ​ជម្ងឺ​កូ​វី​ដ ១៩ ។

លោក កូ​លី​ន ហ័​ង (Colin Huang) ដែល​មាន​អាយុ ៤០​ឆ្នាំ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត Pinduoduo ឬ PDD បាន​មើលឃើញ​ទ្រព្យសម្បត្តិ​ខ្លួន​កើនឡើង​បាន​លឿន​ជាងគេ​ក្នុង​ប្រទេស​ចិន​កាលពី​ប្រមាណ​២​ខែ​កន្លង​មកនេះ ។

លោក​បាន​រកបាន ១៨ ប៊ី​លាន​ដុល្លារ​បន្ថែម​ដែល​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​រួម​របស់​លោក​កើន​ដល់ ៣៥.៦​ប៊ី​លាន​ដុល្លារ​កាលពី​ស​ប្តា​ហ៍​មុន ។ ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​លោក​ក្លាយជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​លេខ​បី​ក្នុង​ប្រទេស​ចិន ។

មូលហេតុ​មួយ​ដែល​បាន​ជួយ​ឲ្យ​លោក​ទទួល​បាន​ចំណាត់ថ្នាក់​នេះ គឺ​មក​ពី​ការ​ឡើងថ្លៃ​នៃ​ភាគហ៊ុន​របស់ PDD ក្នុង​កំឡុង​ពេល​ដែល​អតិថិជន​បាន​ងាក​ទៅ​កាន់ការ​ទិញ​ទំនិញ​អន​ឡាញ​ព្រោះតែ​កូ​វី​ដ ១៩ ។

PDD ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៥ ក្នុង​កំឡុង​ពេល​ដែល​វិស័យ​នេះ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា Tmall និង JD.com ជាដើម​។ PDD មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ប្រជាជន​ដែល​រស់នៅ​ក្រុង​តូច​ៗ​ក្នុង​ប្រទេស​ចិន និង​ដោយ​ផ្តល់​បទ​ពិសោធន៍​ទិញ​ដ៏​ពិសេស​ផង​ដែរ ។

ចំណុច​ពិសេស​មួយ​របស់ PDD គឺ​វា​អនុញ្ញាត​ឲ្យ​មានការ​ទិញ​ជា​ក្រុម ដែល​មាន​ន័យ​ថា​អតិថិជន​អាច​ទិញ​ផលិតផល​ច្រើន​ក្នុង​តម្លៃ​ទាប​ពី​រោងចក្រ និង​ជំរុញ​ឲ្យ​មិត្តភក្តិ ក្រុម​គ្រួសារ ឬ​អ្នក​ប្រើប្រាស់​ដទៃ​ទិញ​ផលិតផល​ដូច​គ្នា​ដែរ​ដើម្បី​ចែករំលែក​ការ​ចំណាយ ។
ក្រៅពី​នេះ​ហើយ PDD មាន​រួម​បញ្ចូល​ហ្គេ​ម​ទៅ​ក្នុង​ការ​ទិញ​ទំនិញ​ថែម​ទៀត ។ ឧទាហរណ៍​ដូច​ជា​ប្រសិនបើ​អ្នក​ប្រើប្រាស់​ស្រោច​ដើម​ស្វាយ​ក្នុង​កម្មវិធី PDD ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា PDD នឹង​ផ្ញើ​ស្វាយ​មួយ​ប្រអប់​ដល់​អ្នក​ប្រើប្រាស់​ជាដើម ។

ក្នុង​កំឡុង​ពេល​ត្រីមាស​ដំបូង​នា​ឆ្នាំ​នេះ PDD បាន​ប្រាប់​ថា​ពួក​គេ​មាន​អ្នក​ប្រើប្រាស់​ចំនួន ៦២៨​លាន​នាក់​ទៅ​ហើយ ដែល​ចំនួន​នេះ​ស្មើ​តែ ៥៨៥​លាន​នាក់​ប៉ុណ្ណោះ​កាលពី​ត្រីមាស​ចុង​ក្រោយ​នា​ឆ្នាំ ២០១៩ ។

យ៉ាងណា​ក្តី ក្រុមហ៊ុន​នេះ​មិន​ទាន់​មាន​សមត្ថភាព​ក្នុង​ការ​ជ្រៀតចូល​ទីផ្សារ​ក្រុង​ធំ​ៗ​ក្នុង​ប្រទេស​ចិន​ដូច​បេ​កាំ​ង និង​សៀង​ហៃ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ