កាន់តែ​ឡូយ ! Instagram ចង់ឱ្យ​អ្នក​ប្រើប្រាស់​អាច​រក​លុយ​បាន


ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ Instagram នឹង​ចាប់ផ្តើម​ចែករំលែក​ប្រាក់​ចំណូល​របស់​ខ្លួន​ជាមួយ​អ្នក​តារា Instagram តាម​រយៈ​ការ​ផ្សាយពាណិជ្ជកម្ម​ក្នុង IGTV និង​ផ្តល់​និមិត្តសញ្ញា​ដែល​ទស្សនិកជន​អាច​ទិញ​តាម Instagram Live បាន ។ ក្រុមហ៊ុន​នេះ​បាន​បង្ហើប​ថា ការ​ផ្សាយពាណិជ្ជកម្ម​នឹង​មាន​លើ IGTV អស់​រយៈពេល​ច្រើន​ជាង ១​ឆ្នាំទៅ​ទៀត ។

ចាប់ពី​ស​ប្តា​ហ៍​ក្រោយ​ទៅ ការ​ផ្សាយពាណិជ្ជកម្ម​នឹង​ចាប់ផ្តើម​មាន​លើ IGTV ។ ការ​ផ្សាយពាណិជ្ជកម្ម​នឹង​មាន​តែ​សម្រាប់​មនុស្ស​ដែល​ចុង​លើ​វី​ដេ​អូ​របស់ IGTV ប៉ុណ្ណោះ ។ ក្រុមការងារ Instagram នឹង​ធ្វើការ​សាកល្បង​បទ​ពិសោធន៍​ផ្សេង​ៗ​ទាក់ទិន​នឹង​ការ​ផ្សាយពាណិជ្ជកម្ម​នេះ ។ ប៉ុន្តែ​ដើម្បី​ធានា​ថា​ការ​ផ្សាយពាណិជ្ជកម្ម​មាន​តែ​លើ​វី​ដេ​អូ​ដែល​មិន​មាន​បញ្ហា​ច្រើន អ្នក​បង្កើត​វី​ឌី​អូ​ត្រូវ​តែ​គោរព​តាម​គោលការណ៍​របស់ Instagram ។
ឧទាហរណ៍​ដូច​ជា អ្នក​ថត​វី​ដេ​អូ​អាច​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​បាន ប៉ុន្តែ​ពួក​គេ​មិន​អាច​រក​ចំណូល​បាន​ពី​វី​ដេ​អូ​នោះ​ឡើយ ។

ក្រៅពី​នេះ​ហើយ Instagram នឹង​ប្រើ​កម្លាំង​មនុស្ស​ដើម្បី​ត្រួតពិនិត្យ​វី​ដេ​អូ​ដែល​មាន​លើ IGTV ទាំងអស់​មុន​ពេល​អាច​ចាប់ផ្តើម​ដាក់​ការ​ផ្សាយពាណិជ្ជកម្ម​លើ​វា​បាន​ក្នុង​ដំណាក់កាល​ដំបូង​នេះ មុន​នឹង​ចាប់ផ្តើម​បង្រួម​ការ​ត្រួតពិនិត្យ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​នៅ​ពេល​ក្រោយ ។

វិធី​មួយទៀត​ដែល Instagram នឹង​ជួយ​រក​លុយ​ដល់​អ្នក​ប្រើប្រាស់ គឺ​ការ​អនុញ្ញាត​ឲ្យ​ពួក​គេ​លក់​និមិត្តសញ្ញា​ដែល​មាន​តម្លៃ ០.៩៩​ដុល្លារ ១.៩៩​ដុល្លារ និង ៤.៩៩​ដុល្លារ​ជាដើម ។ Instagram នឹង​ធ្វើការ​តេស្ត​សាកល្បង​ជាមួយ​អ្នក​ប្រើប្រាស់​មួយ​ក្រុម​តូច​សិន​មុន​នឹង​ពង្រីក​វា​ទៅ​ប្រទេស​មួយ​ចំនួន ។

អ្នក​ប្រើប្រាស់​ដែល​ទិញ​និមិត្តសញ្ញា​ទាំងនេះ​អាច​ដាក់​បង្ហាញ​វា​ជិត​ឈ្មោះ​របស់​ខ្លួន ហើយ​ឈ្មោះ​របស់​ខ្លួន​នឹង​លោត​ឡើង​ទៅ​លើ​គេ​រាល់ពេល​ដែល​ធ្វើការ Comment លើ​ការ Post របស់​ម្ចាស់​និមិត្តសញ្ញា​ដែល​ពួក​គេ​ទិញ ។ Instagram បាន​និយាយ​ថា​ពួក​គេ​នឹង​មិន​គិតថ្លៃ​ពី​ការ​លក់​នេះ​ទេ​ក្នុង​ដំណាក់កាល​ដំបូង ។

ជា​រួម​មក Instagram កំពុង​តែ​ព្យាយាម​ដើរតួ​កាន់តែ​សំខាន់​ក្នុង​ការ​រក​លុយ​លើ​ប្រព័ន្ធ​សង្គម​ខ្លួន​នេះ ។ ពី​មុន​មក Instagram ទុក​ឲ្យ​អ្នក​ប្រើប្រាស់​រក​វិធី​រក​លុយ​ដោយ​ខ្លួនឯង តែ​ពេល​នេះ​ពួក​គេ​កំពុង​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ភាព​កាន់តែ​ងាយស្រួល​ក្នុង​ការ​ប្រកប​អាជីវកម្ម​ខ្លួន ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ