ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​​ទេសចរណ៍​អាស៊ាននៅរាជ​ធានី​ភ្នំពេញ​​នឹងធ្វើយ៉ាង​​ណា​ឱ្យ​តំបន់អាស៊ាន​​​ក្លាយ​​ជា​​ពង់ស៊ីប​សំរាប់​ពិភពលោក

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្ងៃ​ស្អែក​ទី​១៥ មករា​ ២០១១ ​រាជធានីភ្នំពេញនឹង​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​បើក​កិច្ចប្រជុំរដ្ឋ​មន្ត្រី​​ទេសចរណ៍​​អាស៊ាន ​ដើម្បី​ជំរុញ​​វិស័យនេះ​ឱ្យក្លាយ​​ជា​កំលាំង​ចលករ​ដ៏ខ្លាំង​​ក្លាថែមទៀត ​ក្នុងការ​ស្វែង​រក​​ប្រាក់​ចំណូល​​សេដ្ឋ​កិច្ច​ និងអភិវឌ្ឍន៍​​​ប្រទេស​ជាតិ ។​ អគ្គ​នាយក​​ក្រសួង​​ទេសចរណ៍​​លោកទិត្យ ​ចន្ថា ​បាន​មាន​ប្រសាសន៍​​ឱ្យ​ដឹង​​កាលពីល្ងាច​ថ្ងៃ​ទី​​១៤ មករា ២០១១ នេះ​ថា កិច្ចប្រជុំ​​ថ្នាក់​​រដ្ឋ​មន្ត្រី​​​ក្រសួងទេសចរណ៍​​អាស៊ាន​នឹង​ចាប់​ផ្តើម​​ពីថ្ងៃទី​​១៥

រាជធានីភ្នំពេញ ៖ ថ្ងៃ​ស្អែក​ទី​១៥ មករា​ ២០១១ ​រាជធានីភ្នំពេញនឹង​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​បើក​កិច្ចប្រជុំរដ្ឋ​មន្ត្រី​​ទេសចរណ៍​​អាស៊ាន ​ដើម្បី​ជំរុញ​​វិស័យនេះ​ឱ្យក្លាយ​​ជា​កំលាំង​ចលករ​ដ៏ខ្លាំង​​ក្លាថែមទៀត ​ក្នុងការ​ស្វែង​រក​​ប្រាក់​ចំណូល​​សេដ្ឋ​កិច្ច​ និងអភិវឌ្ឍន៍​​​ប្រទេស​ជាតិ ។​ អគ្គ​នាយក​​ក្រសួង​​ទេសចរណ៍​​លោកទិត្យ ​ចន្ថា ​បាន​មាន​ប្រសាសន៍​​ឱ្យ​ដឹង​​កាលពីល្ងាច​ថ្ងៃ​ទី​​១៤ មករា ២០១១ នេះ​ថា កិច្ចប្រជុំ​​ថ្នាក់​​រដ្ឋ​មន្ត្រី​​​ក្រសួងទេសចរណ៍​​អាស៊ាន​នឹង​ចាប់​ផ្តើម​​ពីថ្ងៃទី​​១៥ ​ដល់​​​២១ មករា ​២០១១ ​នៅរាជធានីភ្នំពេញ​​​ដែល​នឹង​ជ្រើសរើស​​​យក​សណ្ឋាគារ​ជាច្រើន​​ ជា​ពិសេស​​​ទីក្រុងកោះពេជ្រ​​ធ្វើជា​ទីតាំង​ប្រជុំ ។ រដ្ឋ​មន្ត្រី​​​ទេសចរណ៍​​​អាស៊ាន​​នឹង​លើក​​​យក​ប្រធាន​​បទ​សំខាន់​​ៗ​ជា​ច្រើន​​ទាក់ទិន​នឹង​វិស័យ​​ទេសចរណ៍​​​គឺ​ធ្វើ​យ៉ាង​ណា​កែលំអ​ប្រព័ន្ធ​​​អេកូ​ទេសចរណ៍​​ក្នុង​បណ្តា​ប្រទេស​​អាស៊ានទាំងអស់​​ឱ្យ​មានការ​ទាក់​ទាញ និង​ស​ន្ទុះ​កាន់តែ​ខ្លាំង​ក្លា​​លើ​កំណើនទេស​ចរ​… ជាពិសេស​​ធ្វើយ៉ាង​ណា​ឱ្យអាស៊ាន​​ក្លាយ​​ជា​គោលដៅ​​ទេសចរណ៍​របស់ពិភពលោក មិន​​​ចាញ់អឺរ៉ុប​​ និង​ទ្វីប​ដទៃទៀត ។​

កិច្ចប្រជុំនេះ​​នឹង​លើកឡើង​​ផងដែរ ​ពីការ​ត​ភ្ជាប់​​​បណ្តាញ​​ធ្វើដំណើរ​​ទាំង​ផ្លូវគោក ​អាកាស និង​ទឹគ ពោលគឺ​​នឹងធ្វើ​ការតភ្ជាប់​​គ្រប់​​​មធ្យោ​បាយ​​ទាំងអស់ ដើម្បី​​ឱ្យ​វិស័យ​ទេស​ចរណ៍​អាស៊ាន​​​​ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥ ក្លាយ​​ជា​គោល​ដៅ​​ទេសចរណ៍ដ៏​​ពិសេស​​របស់​មនុស្ស​​​​ក្នុង​ពិភព​លោក ។ ​​ដល់ពេល​នោះ​ទេសចរណ៍​នឹង​ក្លាយ​​ជា​ចលករ​​ផ្តល់​​អត្ថ​ប្រយោជន៍​​ប្រាក់ចំណូល​​សេដ្ឋ​កិច្ច​​ដល់ប្រទេស​ជាតិ​ដ៏​សំខាន់​បំផុត កាត់បន្ថយ​​ភាព​ក្រី​​ក្រ​ ជំរុញ​​​ការអភិវឌ្ឍន៍​​ប្រទេស​ជាតិ​នីមួយៗ​ឱ្យ​​​កាន់តែ​មានភាពជឿនលឿន​​ទៅមុខ ។ សូម​​បញ្ជាក់​ថា នៅថ្ងៃទី​​១៨ មករា ​សម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន ​​នឹង​អញ្ជើញ​​​ចូល​រួម​ជា​អធិបតី​ក្នុងកិច្ចប្រជុំ​នោះ​ផងដែរ ​ដើម្បី​​ផ្តល់​​អនុ​សាសន៍​​លើវិស័យ​​ទេសចរណ៍​​សំរាប់​បណ្តា​​ប្រទេស​​អាស៊ាន​ទាំងអស់ ។ ​បច្ចុប្បន្ន​​វិស័យ​ទេសចរណ៍​​​ជា​វិស័យ​​សំខាន់មួយ​រកប្រាក់​​ចំណូល​​សំរាប់​​សេដ្ឋកិច្ច​​​ជាតិ​លំដាប់ទី​២ និង​ផ្តល់​​ការងារ​កំលាំង​​ពលកម្ម​​ប្រមាណ​​៤០​ម៉ឺន​នាក់ ៕​