ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច ស ខេ​ង ថា​ការ​ស្នើ​ពន្យារពេល​សងបំណុល​ធនាគារ​មិន​អាច​ទៅ​រួច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អតីតមន្ដ្រី​គណបក្សប្រឆាំង​នៅ​ក្រៅប្រទេស​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ផ្អាក​សងបំណុល​ធនាគារ រយៈពេល​៣​ខែ សម្រាប់​ប្រជាពលរដ្ឋ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ឆ្លើយ​តប​វិញ​ថា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អតីតមន្ដ្រី​គណបក្សប្រឆាំង​នៅ​ក្រៅប្រទេស​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ផ្អាក​សងបំណុល​ធនាគារ រយៈពេល​៣​ខែ សម្រាប់​ប្រជាពលរដ្ឋ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ឆ្លើយ​តប​វិញ​ថា ការ​ស្នើ​នេះ​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាល អភិបាលរង អភិបាលខេត្ត​កែប នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ថ្លែង​ថា សព្វថ្ងៃ​កម្ពុជា​កំពុង​កើត​ជំងឺ​កូ​វី​ដ​-១៩ ធ្វើ​ឲ្យ​អ្នកនយោបាយ​នៅ​ក្រៅប្រទេស​បាន​យក​ឱកាស​កូ​វី​ដ​-១៩ មក​វាយប្រហា​ល​រាជរដ្ឋាភិបាល​កម្ពុជា ។

សម្ដេច​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចាកចេញ​ទៅ​រក​ការងារ​នៅ​ក្រៅប្រទេស​ជា​ពិសេស​នៅ​ថៃ ហើយ​មាន​ប្រមាណ​ជិត​១០​ម៉ឺន​នាក់ ត្រឡប់​មក​កម្ពុជា​វិញ ដោយសារ​កូ​វី​ដ​-១៩ ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​គ្មាន​ការងារ ។ សម្ដេច​ថា បញ្ហា​ជីវភាព​រស់​របស់​ពលរដ្ឋ រាជរដ្ឋាភិបាល​បាន និង​គិតគូរ និង​ខិតខំ​យកចិត្តទុកដាក់ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ជា​បន្ដបន្ទាប់ ។

សម្ដេច​បន្ត​ថា «​ទន្ទឹម​នឹង​នេះ គេ​បំផុស​បញ្ហា​បំណុល​ការ​ជំពាក់​បំណុល ហើយ​រហូត​ដល់​ទាមទារ​មិន​ឲ្យ​សង ។ អានេះ​ជា​ការ​ឃោសនា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ព្រោះ​ការ​ណា ជំពាក់​គេ​ត្រូវ​តែ​សង​គ្រាន់តែ​ថា ឥឡូវ​ពន្យារពេល​ណាមួយ​សម​ស្រប ដើម្បី​គ្នា​មាន​លទ្ធភាព​សង​» ។

សម្ដេច​គូសបញ្ជាក់​ថា «​បើ​ខ្ចី​គេ​មិន​សង់ អាហ្នឹង​ទៅ​មិន​រួច​ទេ ហើយ​កន្លែង​ណា​ក៏​ទៅ​មិន​រួច​ដែល ហើយ​បញ្ហា​នេះ ខ្ញុំ​ចង់​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងឡាយ គឺ​ចាំបាច់​យើង​ត្រូវ​តាមដាន​គ្រប់គ្រង​ឲ្យ​ជាប់​ជា​ប្រចាំ ហើយ​ធ្វើ​បកស្រាយ​បំភ្លឺ​សាធារណៈ​មតិ​ជា​ពិសេស​ប្រជាពលរដ្ឋ​ឲ្យ​លោក​យល់​អំពី​បញ្ហា​នេះ (​បញ្ហា​ខ្ចី​លុយ​ធនាគារ​)» ។

សម្ដេច​បន្ថែម​ថា បើ​មិន​ពន្យល់​ប្រជាពលរដ្ឋ​ទេ ពួក​គាត់​នឹង​មានការ​យល់​ច្រ​លំ​ជាមួយ ធនាគារ ហើយ​ប៉ះពាល់​ជា​ស្ថេ​រ​ភាព​នយោបាយ​ផង​ដែរ ។ សម្ដេច​ថា សមត្ថកិច្ច​ត្រូវ​បន្ដ​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​មិន​ត្រូវ​មើល​ស្រាល​ឡើយ​ត្រូវ​រក​មូលហេតុ​ឲ្យ​បាន​ច្បាស់ និង​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ។

សម្ដេច​បញ្ជាក់​ថា បើ​មិន​ដោះស្រាយ​ត្រឹមត្រូវ​ទេ អ្នកប្រឆាំង​នឹង​វាយប្រហា​លម​កលើ​រាជ រដ្ឋាភិបាល ឬ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ។ ប៉ុន្ដែ​ការ​ដោះស្រាយ​ត្រូវ​ប្រកាន់​នូវ​គោលការណ៍ ដោះស្រាយ​សន្ដិវិធី​ដោយ​មិន​ប្រើប្រាស់​អំពី​ហិង្សា​ដែល​នាំ​ឲ្យ​មាន​បញ្ហា​វែង​ឆ្ងាយ​តទៅ ទៀត​ដែល​មិន​អាច​បញ្ចប់​បញ្ហា​បាន ។

សូម​ជម្រាប​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​វិទ្យុ​អាស៊ី​សេរី​បាន​ចេញផ្សាយ​ថា អតីតមន្ដ្រី​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​បាន​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ពន្យារពេល ឬ​ផ្អាក​ការ​សងបំណុល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រយៈពេល​យ៉ាងតិច​៣​ខែ ទៅ​មុខ​ទៀត ខណៈ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​កំពុង​ជួប​ទុក្ខ​លំបាក​ផ្នែក​ជីវភាព​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ