ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ដណ្ដឹង​បែប​នឹង​សោះ ទើប​កីឡាការិនី​ជើង​ឯក ស៊ន សៀវ​ម៉ី បង្ហោះ​ពេល​ណា​ក៏​​ស្អាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ជើងឯក​តៃ​ក្វា​ន់​ដូ​ប្រចាំ​ទ្វីប​អាស៊ី​កីឡាការិនី ស៊ន សៀវ​ម៉ី បាន​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​រួច​ហើយ​កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០​។ អ្វី​ដែល​មហាជន​ចង់​ដឹង​នៅ​ក្នុង​ពេល​នេះ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ជើងឯក​តៃ​ក្វា​ន់​ដូ​ប្រចាំ​ទ្វីប​អាស៊ី​កីឡាការិនី ស៊ន សៀវ​ម៉ី បាន​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​រួច​ហើយ​កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០​។ អ្វី​ដែល​មហាជន​ចង់​ដឹង​នៅ​ក្នុង​ពេល​នេះ គឺ​ចង់​ដឹ​ហ​ថា តើ​បុរស​ជា​គូ​អនាគត​របស់​នាង គឺជា​អ្នក​ណា ហើយ​ហេតុ​អ្វី​បានជា​ឈាន​ដល់​ការ​ភ្ជាប់​ចិត្ត​ជាមួយ​គ្នា?

អ្នកគាំទ្រ​មិន​តិច​ទេ បារម្ភ​ថា អាយ​ដល សន សៀ​ប​ម៉ី នឹង​ពិបាក​ស្វែងរក​គូស្នេហ៍ ដោយ​ភាគី​ខាង​សាមីខ្លួន ក៏​លើក​ឡើង​ពី​ការ​បារម្ភ​បែប​នេះ ដោយសារ​តែ​កញ្ញា​ធ្លាប់​អះអាង​ថា ខ្លួន​ខ្ពស់ និង​ពូកែ​ក្បាច់គុន គឺ​អាច​ពិបាក​រក​អ្នក​ស្រលាញ់​ពិតប្រាកដ ស្រប​ពេល​ដែល​នាង និង​បុរស​ជា​មន្ត្រីរាជការ​មួយ​រូប ដែល​អះអាង​ថា កំពុង​តែ​មើលចិត្ត​គ្នា ស្រាប់តែ​ក្រោយមក​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ ហើយ​មាន​ដំណឹង​ថា​បែក​គ្នា ដោយសារ​តែ​ហេតុផល សៀវ​ម៉ី ប្រាប់​ថា មិន​ទាន់​ចង់​រៀប​ការ ហើយ​ភាគី​ខាង​ប្រុស​មិន​ចង់​ចាំ​។

អ៊ីចឹង​ហើយ ទើប​ម្នាក់​ៗ​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​នាង​ស្ងាត់​ៗ ឈប់​បង្ហាញ​ពី​ចំណង​ស្នេហ៍​មួយ​រយៈ ក៏​បង្ហាញ​ពិធី​ភ្ជាប់ពាក្យ​តែ​ម្ដង ដោយ​គូស្នេហ៍​របស់​នាង​ក៏​កាលី​ប ព្រោះ​ជា​ជាង​ថតរូប​អាជីព ដែល​មាន​ជំនាញ និង​ក្រេ​ឌី​ត​។ អនាគត​ស្វាមី​របស់​នាង ក៏​ជា​ថៅកែ​វ័យក្មេង និង​មាន​សមត្ថភាព​រក​ចំណូល​បាន​ច្រើន​នោះ​ផង​។ គូ​ដណ្ដឹង​របស់​នាង គឺ លោក កែវ ដេ​វីត ម្ចាស់​ហាង​ថតរូប អា​ស្វា ( Ah Sva ) ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នកមាន​ឯកទេស​ខាង​ផ្នែក​ថតរូប​ដ៏​ចំណាន​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​គឺជា​បុរស​តែ​ម្នាក់ ដែល​មាន​សមត្ថភាព​ឆក់​យក​បេះដូង​កីឡាការិនី ស៊ន សៀវ​ម៉ី រហូត​ឈាន​ដល់​មាន​ពិធី​ភ្ជាប់ពាក្យ ដោយ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ គឺ​ផ្ដើម​ចេញ ពី​លោក កែវ ដេ​វីត បាន​រួមការ​ងារ​ចុះ​ថតរូប​ឱ្យ​នាង ហើយ​ក្រោយមក​ក៏​មាន​ទំនាក់ទំនង​ជាមួយ​នាង ដោយ​ជួយ​ថតរូប​ឱ្យ​នាង​ក្នុង​អាជីព​អន​ឡាញ​។ ដ្បិត ថា​ភាគី​ខ្ពស់​បន្តិច​មែន ប៉ុន្តែ​គូស្នេហ៍​មួយគូ​នេះ នៅ​តែ​ទទួល​ការ​ចាប់អារម្មណ៍ និង​ត្រូវ​បាន​គេ​សរសើរ​ថា សម​គ្នា​។

ទស្សនិកជន​បាន​លើក​ពាក្យ​សរសើរ​ផង និង​ចំអន់​ផង ដល់​កីឡាការិនី​រូប​នេះ​ថា កុំ​ឆ្ងល់​ហេតុ​អ្វី​ទើប​រូបភាព​របស់ ស៊ន សៀវ​ម៉ី ស្រស់​ស្អាត​ត្រជាក់​ភ្នែក ការ​ពិត​នាង​មាន​ម្ចាស់​បេះដូង​ជា​ជាង​ថតរូប​សោះ​។ ទាំងនេះ​ហើយ គឺ​សុទ្ធតែ​ជា​ហេតុផល ដែល​ធ្វើ​ឱ្យ​គូស្នេហ៍​របស់​នាង​មាន​ភាព​ទាក់ទាញ​ខ្លាំង​។

ម្យ៉ាង​មក​ពី​បុរស​ជា​គូស្នេហ៍​របស់​នាង ក៏​មើលទៅ​សង្ហារ​មិនធម្មតា​ផង ទើប​រឹតតែ​ធ្វើ​ឱ្យ​អ្នកខ្លះ មិនមែន​ចំអន់​ទេ តែ​ទៅ​ជា​ច្រណែន​ទៅ​វិញ ដែល​នាង​ស្ថិត​នៅ​ក្នុង​អាជីព​ដែល​បុរស​ភាគច្រើន​មិនសូវ​ហ៊ាន​ក្បែរ តែ​បែរជា​អាច​រកបាន​បុរស​យ៉ាង​ល្អ​ទាំង​អាជីព និង រូបសម្បត្តិ​។

មក​ទល់​ពេល​នេះ កុំ​ថា​ឡើង​គម្រោង​រៀប​ការ​ពេល​ណា សូ​ម្បី​តែ​រូបថត​ពី​ពិធី​ភ្ជាប់ពាក្យ ក៏​មិន​ទាន់​ឃើញ​នាង និង​គូស្នេហ៍​បង្ហោះ​អួត​នោះ​ដែរ ដែល​ម្នាក់​ៗ​កំពុង​ចោទ​គ្នា​ថា តើ​រហូត​ដល់​ពេល​ណា ទើបបាន​រូបថត​ស្អាត​ៗ ពី​គូស្នេហ៍​របស់​នាង​មើល?

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​វី​ដេ​អូ​ពិធី​ភ្ជាប់ពាក្យ​ត្រូវ​បាន​បង្ហោះ​ឡើង​ធ្វើ​ឱ្យ​ផ្ទះ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ពិធី​ការិនី​រូប​នេះ​ហាក់​មិន​ដែល​សម្ញែង​នូវ​ចំណងស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ពី​មុន​ឡើយ ។ អ្នកគាំទ្រ​ជា​ច្រើន​បញ្ចេញ​អារម្មណ៍​សាទរ​អបអរ និង​ជូនពរ​ឱ្យ​អ្នក​ទាំង​ពីរ​ឆាប់​ចូល​រោង​ជ័យ​។

យ៉ាងណាមិញ អ្នក​ទាំង​ពីរ​ហាក់​មាន​សភាព​ស្ងៀមស្ងាត់ ពុំ​ទាន់​បាន​ធ្វើការ​បង្ហោះ​រូបភាព​ក្នុង​ពិធី​ភ្ជាប់ពាក្យ​នៅ​លើ​បណ្ដា​ញា​ង្គ​ម​នៅឡើយ​ទេ ។ មិនតែប៉ុណ្ណោះ​អ្នក​ទាំង​ពីរ​ក៏​មិន​ទាន់​បញ្ជាក់​ថា នឹង​រៀប​អាពាហ៍ពិពាហ៍​នៅ​ពេល​ណា​ឱ្យ​ប្រាកដ​នោះ​ដែរ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ