ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ស្រី​ត្រូវ​ចាំ​ដំបូន្មាន​ទាំងនេះ​ឱ្យ​ប្រាកដ​ជាក់

3 ឆ្នាំ មុន

កូន​ទាំងឡាយ​ត្រូវ​ចាំ​ទុក​ក្នុង​ចិត្តជា​និច្ច​ថា មាតាបិតា​ជា​ព្រះព្រហ្ម​របស់​បុត្រ​ធីតា ការ​ដែល​ធ្វើ​ឱ្យ​មាតាបិតា​លំបាក​ចិត្ត តឹង​ណែន​ក្នុង​ទ្រូង យំ​បង្ហូរទឹកភ្នែក គឺជា​បាបកម្ម​ដ៏​ធ្ងន់​ណា​ស់​កូន ។ កូនប្រុស​ស្រី​ត្រូវ​ចង​ចាំ​ដំបូន្មាន​ទាំង​៦​នេះ​ជា​និច្ច​៖ ១-​ការ​ជឿ​ស្តាប់​ដំបូន្មាន​ល្អ​របស់​មាតាបិតា កូន​រមែង​មិន​មានការ​សាបសូន្យ​ឡើយ…

កូន​ទាំងឡាយ​ត្រូវ​ចាំ​ទុក​ក្នុង​ចិត្តជា​និច្ច​ថា មាតាបិតា​ជា​ព្រះព្រហ្ម​របស់​បុត្រ​ធីតា ការ​ដែល​ធ្វើ​ឱ្យ​មាតាបិតា​លំបាក​ចិត្ត តឹង​ណែន​ក្នុង​ទ្រូង យំ​បង្ហូរទឹកភ្នែក គឺជា​បាបកម្ម​ដ៏​ធ្ងន់​ណា​ស់​កូន ។ កូនប្រុស​ស្រី​ត្រូវ​ចង​ចាំ​ដំបូន្មាន​ទាំង​៦​នេះ​ជា​និច្ច​៖

១-​ការ​ជឿ​ស្តាប់​ដំបូន្មាន​ល្អ​របស់​មាតាបិតា កូន​រមែង​មិន​មានការ​សាបសូន្យ​ឡើយ ពោល​គឺ​មិន​ចចេស​រឹងរូស​តែ​ម្យ៉ាង កូន​នឹង​បាន​ល្អ​គ្រប់យ៉ាង​ហើយ ។

២-​ការ​តបស្នង​ព្រះ​គុណ​ដល់​អ្នក​មានគុណ គឺ​តាំង​តែ​ពី​អ្នក​មានគុណ​នៅ​មានជីវិត​រហូត​ដល់​ចែក​ឋាន ។

៣-​ការ​បំពេញ​តួនាទី​ជា​កូន​ល្អ គឺជា​ការ​បដិបត្តិ​ធម៌ កូន​ល្អ​ត្រូវ​ភ្ញាក់ខ្លួន ត្រូវ​រហ័សរហួន​រវៀសរវៃ ត្រូវ​ឈាន​ទៅ​មុខ ត្រូវធ្វើ​ការងារ​ប្រជែង​ជាមួយ​ពេលវេលា ដើម្បី​កសាង​ខ្លួន និង​ដើម្បី​ការ​រីក​ចម្រើន​ដល់​សង្គម​ជាតិ ។

៤-​អបាយមុខ គ្រឿងញៀន ជា​ផ្លូវ​នៃ​សេចក្តី​វិនាស​សម្រាប់​ជីវិត​កូន​ត្រូវ​ចេះ​ពិចារណា​ដោយ​ខ្លួនឯង ដាស់តឿន​ខ្លួនឯង កុំ​ឡេះឡោះ​កុំ​ទម្រន់ ត្រូវ​ឆ្ងាយ​ពី​អបាយមុខ ស្រី ស្រា ល្បែង និង​បាបមិត្ត ត្រូវ​ដើរ​នៅ​ក្នុង​ផ្លូវធម៌​ជា​និច្ច ។

៥-​កូន​កុំ​ប្រមាទ​ក្នុង​ជីវិត ផ្លូវ​នេះ​នៅ​ជិត​ក្បែរ​មាត់ជ្រោះ ចិញ្ចឹមជីវិត​ឱ្យ​បាន​រស់ កូន​ត្រូវ​ស្គាល់​គ្រោះ​ឱ្យ​ជាក់លាក់ ។

៦-​បាបមិត្ត​ស្រី​ស្រា​និង​ល្បែងភ្នាល់ ព្រមទាំង​មិន​ខ្វល់​នឹង​ធុរៈ ជា​ជ្រោះ​គ្រោះថ្នាក់​ប្រាកដ​ជាក់ ជ្រោះ​ជ្រៅ​មិន​រាក់​ធ្លាក់​បាក់​ក​ណា​កូន ។

ដំបូន្មាន​ទាំង​៦​ប្រការ​នេះ​ជា​ទិស​ដៅ​យ៉ាង​សំខាន់​ដឹកនាំ​ជីវិត​កូនប្រុស​ស្រី​ឱ្យ​បាន​រុងរឿង ចៀស​ផុត​ពី​គ្រោះថ្នាក់​ក្នុង​ដំណើរ​ជីវិត​នៅ​ក្នុង​សង្គម ។ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ