មូលហេតុអ្វីបានជាកម្ពុជាគ្រោងផ្អាកទទួលយកក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារអាមេរិក?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កំឡុងពេលដែល កម្ពុជាកំពុងប្រឆាំង ឬទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ទូទាំងប្រទេសនេះ គេសង្កេតឃើញថា ធនាគារ ជាតិនៃកម្ពុជា ប្រកាសគ្រោងផ្អាកការទទួលយកក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និងក្រដាសប្រាក់ ៥ដុល្លារអាមេរិក ហើយការផ្អាករបស់ធនាគារជាតិបានធ្វើឱ្យប្រជាពលរដ្ឋ អ្នកជំនាញខាងសេដ្ឋកិច្ចពុំទាន់យល់ច្បាស់ពីគោលបំណងជាក់លាក់នោះទេ ។

ពាក់ព័ន្ធនឹងការផ្អាកការទទួលយកប្រាក់ដុល្លារទាំងបីប្រភេទនេះ ធនាគារ ជាតិនៃកម្ពុជា បានអញ្ចើញអគ្គនាយក ឬហេរញ្ញិ ១រូប នៃគ្រប់ធនាគារពាណិជ្ជ ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដើម្បីចូលរួមកម្មវិធីប្រជុំស្តីពី ការផ្អាកការទទួលយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារអាមេរិកនៅថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០២០នេះ ។

បើតាមធនាគារ ជាតិនៃកម្ពុជា បានជម្រាបលោក លោកស្រី អគ្គនាយក អគ្គនាយិកា នាយក នាយិកា ឱ្យបានជ្រាបថា ធនាគារជាតិនៃកម្ពុជា នឹងរៀបចំកិច្ចប្រជុំស្តីពី «ការផ្អាកការទទួលយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារនិង ៥ដុល្លារអាមេរិក ថ្ងៃទី ២៨ ឧសភា ២០២០នៅសាលប្រជុំស្ទឹងបរិបូរណ៍ ធនាគារជាតិនៃកម្ពុជាអគារសែនសុខ» ។

លោក ច័ន សុផល ដែលគេស្គាល់ថាជាអ្នកជំនាងខាងសេដ្ឋកិច្ចបានបង្ហាញការយល់ឃើញរបស់ខ្លួននៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកជាភាសាអង់គ្លេសហើយយើងសូមប្រែក្រៅផ្លូវការថា «ខ្ញុំមិនដឹងមូលហេតុច្បាស់ទេ ប៉ុន្តែខ្ញុំអាចយល់ថា វាជាផ្នែកមួយនៃគោលដៅកាត់ផ្តាច់ ។ ការប្រើប្រាស់ដុល្លារវាជាផ្នែកមួយដែលទទួលបានអត្ថប្រយោជន៍ ។ ប៉ុន្តែអ្វីដែលត្រូវប្រើប្រាស់ប្រាក់ដុល្លារ គឺតែក្នុងការចំណាយនៃគោលនយោបាយរូបិយវត្ថុប៉ុណ្ណោះ ហើយយើងសង្កេតឃើញថា វាអាចប្រើដោយមានប្រសិទ្ធភាព នៅពេលមានវិបត្តិដូចពេលនេះ» ។
លោកបន្តថា «ក្រដាសប្រាក់ដុល្លារមានបញ្ហាកាន់តែខ្លាំង នៅពេលដែលមនុស្សជាច្រើនបដិសេធចំពោះអ្វីដែលមិនស្អាត និងរហែកបន្តិចបន្តួច (ខ្ញុំស្ទើរតែបាត់បន្តិចនៅពេលដែលខ្ញុំមិនប្រុងប្រយ័ត្នក្នុងការយកក្រដាសប្រាក់ដុល្លារមួយចំនួនពីធនាគារ) ។ បើចាប់ផ្តើមបដិសេធក្រដាសប្រាក់ដុល្លារអាមេរិក វាប្រាកដជាល្អ ។ គំនិតរបស់ខ្ញុំ» ។
បើតាមលោកច័ន សុផល នៅពេលដែលសេដ្ឋកិច្ចកម្ពុជា កាន់តែធំ ការខាតបង់ រូបិយវត្ថុដើម្បីជះឥទ្ធិពលដល់សេដ្ឋកិច្ច ក្លាយជាការចំណាយកាន់តែខ្លាំង ។ ការមិនគួរយកពេលតែមួយយប់មកធ្វើការងារនេះទេ ដោយសារតែគោលនយោបាយរូបិយវត្ថុស្វយ័ត ត្រូវតែផ្គូផ្គងនឹងសមត្ថភាពរបស់ធនាគារកណ្តាល ប៉ុន្តែគួរតែត្រូវចាប់ផ្តើមដោយជំហានអនុវត្តិ មួយចំនួនសិន ។
លោក កាន់ គន្ធី អគ្គនាយករងនៃក្រុមហ៊ុនអេមរុរាយស៍បានបង្ហាញការយល់ឃើញថា បើជ្រុលអត់យកលុយដុល្លារ អត់យកទាំងអស់ទៅ ។ អត់យក ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារអាមេរិក លុយប្រភេទនេះសុទ្ធតែលុយដែលពួករោងចក្រគាត់ជាអ្នកប្រើច្រើន សម្រាប់អ្នកមានៗគេមិនសូវប្រើលុយអ៊ីចឹងណា ។ លោកបន្តថា «ការផ្អាកអត់យកក្រដាសលុយតូចៗនេះយើងអត់ដឹងថាគេជំរុញការប្រើប្រាស់លុយរៀលឬទាក់ទងនិងរឿងថ្មីៗនេះ ខាងEU និងអាមេរិកគេចោទប្រទេសយើងជាប្រទេសលាងលុយលាងអីយើងអត់ដឹង»។
តាមលោកកាន់គន្ធី«ការអត់យកលុយឬផ្អាកយកលុយ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារអាមេរិកនេះ ខ្ញុំយល់ថាវាខាតបង់ច្រើន ព្រោះប្រភេទក្រដាស់ប្រាក់ទាំងបីប្រភេទនេះ ភាគច្រើនអ្នករត់តុកៗនិងអ្នកធ្វើការរោងចក្រជាអ្នកប្រើក្នុងទិញនេះ ទិញនោះ ហើយលុយធំៗសម្រាប់អ្នកមានប្រើ» ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា «ស្តីពីកិច្ចប្រជុំពិភាក្សាអំពី បញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារនិង ៥ដុល្លារនៅកម្ពុជា ។ អង្គប្រជុំបានពិភាក្សា និងឯកភាពលើបញ្ហាប្រឈមមួយចំនួន ៖
លើទិដ្ឋភាពគោលនយោបាយ៖
ចែករំលែកព័តមាននេះ