ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដក​លក្ខន្តិកៈ​ពិសេស​របស់​ហុងកុង​ តបត​ចំពោះ​ច្បាប់​ចិន

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ សហរដ្ឋអាមេរិកបាន​ធ្វើការ​សន្និដ្ឋាន​ជា​ផ្លូវការ​នា​ថៃ្ង​ទី ២៧ ឧសភា​ថា ហុងកុង​លែង​មាន​ស្វ័យភាព​ដូច​ការ​សន្យា​របស់​ចិន​ទៀត​ហើយ ដែល​នោះ​ជា​ការ​បើកផ្លូវ​ទៅ​​រក​លទ្ធភាព​នៃ​ការ​សងសឹក​ខាង​ពាណិជ្ជកម្ម ក្នុង​ការ​តបត​ដំបូង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ចំពោះ​ច្បាប់​សន្តិ​សុខ​ដ៏​ចម្រូងចម្រាស់​ដែល​ចិន​ចង់បាន ។…

សហរដ្ឋអាមេរិក​-​ចិន ៖ សហរដ្ឋអាមេរិកបាន​ធ្វើការ​សន្និដ្ឋាន​ជា​ផ្លូវការ​នា​ថៃ្ង​ទី ២៧ ឧសភា​ថា ហុងកុង​លែង​មាន​ស្វ័យភាព​ដូច​ការ​សន្យា​របស់​ចិន​ទៀត​ហើយ ដែល​នោះ​ជា​ការ​បើកផ្លូវ​ទៅ​​រក​លទ្ធភាព​នៃ​ការ​សងសឹក​ខាង​ពាណិជ្ជកម្ម ក្នុង​ការ​តបត​ដំបូង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ចំពោះ​ច្បាប់​សន្តិ​សុខ​ដ៏​ចម្រូងចម្រាស់​ដែល​ចិន​ចង់បាន ។ ការសន្និដ្ឋាន​បែប​នេះ​មាន​ន័យ​ថា​ជា​កា​រដក​លក្ខន្តិកៈ​ហុងកុង​ជាទី​តាំង​ហិរញ្ញវត្ថុ​អន្តរជាតិ ។

ជា​សញ្ញា​នៃ​ការ​តានតឹង​ថ្មី​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ ប៉ូលិស​បាន​ដាក់​ពង្រាយ​កម្លាំង​ដ៏​ច្រើន​នៅ​ជុំវិញ​សភា​ហុងកុង ហើយ​ចាប់ខ្លួន​មនុស្ស​ច្រើន​រយ​នាក់ ដើម្បី​បំបាក់ស្មារតី​ពួក​សកម្មជន​ស្និទ្ធ​ប្រជាធិបតេយ្យ មិន​ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ពិនិត្យ​គម្រោង​ច្បាប់​មួយទៀត ដែល​ដាក់ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការ​មិន​គោរព​ទង់ជាតិ​ចិន​នៅ​ហុងកុង ។

គម្រោង​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ​នៅ​ហុងកុង សំដៅ​ជា​ផ្លូវការ​រារាំង​ភេរវកម្ម ការ​បំបែក​ខ្លួន​និយម ការ​ធ្វើ​វិទ្ធង្សនា​និង​ការ​ជ្រៀតជ្រែក​របស់​បរទេស​ដោយ​ចំហ​នៅ​ហុងកុង ។

ចិន​អះអាង​ថា​គម្រោង​ច្បាប់​នោះ​សម្រាប់​អនុវត្ត​នៅ​ហុងកុង គឺ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ ដែល​នោះ​ជា​វិធានការ​ចាំបាច់​សម្រាប់​បំពេញ​កន្លែង​ច្រ​ឡោះ​ប្រហោង​នៅ​ហុងកុង ខាង​ផ្នែក​ថែ​រក្សា​សន្តិសុខ​ជាតិ ចាប់តាំងពី​ការ​ប្រគល់​ដែនដី​នោះ​មក​ឲ្យ​ចិន​វិញ ។ ទន្ទឹម​នឹង​នេះ​ចិន​ថា​នោះ​ជា​វិធានការ​ដ៏​សំខាន់​ពី​គិត​ពី​ការ​ថែរក្សា និង​កែ​លម្អ​ប្រព័ន្ធ​ស្ថាប័ន​របស់​ប្រទេស​មួយ​មាន​ប្រព័ន្ធ​២ ។

ចិន​បន្ត​ថា​ជិត​២៣​ឆ្នាំ​ហើយ​ក្រោយ​ការ​វិល​ត្រឡប់​របស់​ហុងកុង​មក​ក្នុង​មាតុភូមិ​វិញ ច្បាប់​ទាក់ទិន​នឹង​មាត្រា​ទី​២៣​របស់​រដ្ឋធម្មនុញ្ញ នៅ​មិន​ទាន់​ពេញលេញ ដែល​បណ្ដាល​ឲ្យ​ហុងកុង​ក្លាយជា
ចំណុចខ្សោយ​មួយ​នៃ​សន្តិសុខ​ជាតិ និង​ជា​ការ​ងាយស្រួល​សម្រាប់​កងកម្លាំង​បរទេស​ដែល
ប្រទូស្ត​​រ៉ា​យ​បង្ក​ភាព​ចលាចល​ប៉ះពាល់​ដល់​របៀបរៀបរយ​សាធារណៈ ហើយ​បំផ្លាញ​បណ្ដា​ផល​ប្រយោជន៍​សង្គម និង​សេដ្ឋកិច្ច ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ