ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ថា ម៉ាស់​គឺ​គ្រោះថ្នាក់​ណាស់​សម្រាប់​ក្មេង​ក្រោម​២​ឆ្នាំ

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា យោង​តាម​សមាគម​គ្រូពេទ្យ​កុមារ​ជប៉ុន​បានឱ្យ​ដឹង​ថា ការ​ពាក់​ម៉ាស​បាន​ក្លាយជា​រឿង​ធម្មតា​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​រាលដាល ប៉ុន្តែ​ម៉ាស់​ទាំងនេះ មិន​គួរ​ត្រូវ​បាន​ប្រើ​ទៅ​លើ​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​នោះ​ទេ​។ សេចក្តីណែនាំ​នៅ​ក្នុង​ខិត្តប័ណ្ណ​បាន​និយាយ​ថា…

ប្រទេស​ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា យោង​តាម​សមាគម​គ្រូពេទ្យ​កុមារ​ជប៉ុន​បានឱ្យ​ដឹង​ថា ការ​ពាក់​ម៉ាស​បាន​ក្លាយជា​រឿង​ធម្មតា​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​រាលដាល ប៉ុន្តែ​ម៉ាស់​ទាំងនេះ មិន​គួរ​ត្រូវ​បាន​ប្រើ​ទៅ​លើ​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​នោះ​ទេ​។

សេចក្តីណែនាំ​នៅ​ក្នុង​ខិត្តប័ណ្ណ​បាន​និយាយ​ថា គោលការណ៍​ណែនាំ​អំពី​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​ជប៉ុន បាន​លើកទឹកចិត្ត​ឱ្យ​មនុស្ស​ពាក់​ម៉ាស់ ប៉ុន្តែ​ស្ថាប័ន​វេជ្ជសាស្ត្រ​បាន​ព្រមាន​ឪពុក​ម្តាយ​មិន​ឱ្យ​ក្មេង​ក្រោម​២​ឆ្នាំ​ពាក់​ទេ ព្រោះ​វា​ពិបាក​ក្នុង​ការ​តាមដាន​ការ​ប្រែប្រួល​ពណ៌​លើ​ស្បែក​មុខ (​ឡើង​ស្វាយ ឬ​នៅ​ក្រហម​) បម្រែបម្រួល​ទឹកមុខ និង​ការ​ដកដង្ហើម​។

ខិត្តប័ណ្ណ​សរសេរ​ថា​៖ «​វា​អាច​ធ្វើ​ឱ្យ​កុមារ​ក្រោម​២​ឆ្នាំ​ពិបាក​ដកដង្ហើម និង​អាច​ប្រឈម​នឹង​ជំ​អឺ​ស្ត្រូ​ក​ដោយសារ​តែ​កម្តៅ​»​។

ក្មេង​ៗ​ក្រោម​២​ឆ្នាំ មាន​ផ្លូវដង្ហើម​តូច​ចង្អៀត ហើយ​ម៉ាស់​អាច​ធ្វើ​ឱ្យ​កាន់តែ​ពិបាក​ដកដង្ហើម​។ វា​ក៏​មានការ​កើនឡើង​ហានិភ័យ​នៃ​ការ​ថប់ដង្ហើម ជា​ពិសេស​ប្រសិនបើ​កុមារ​តូច​ក្អួត (​ក្អែរ​) ពេល​កំពុង​ពាក់​ម៉ាស់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ