ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ភោជនីយដ្ឋាន​មួយកន្លែង​ស្ម័គ្រចិត្ត​រុះរើ​ចេញពីមុខ​តំបន់អង្គរ​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នេះ​ជា​លើក​ទី​២​ហើយ ដែល​ម្ចាស់​ភោជនីយដ្ឋានយីហោ​ «​ផ្ទះបាយ​តានី​ខ្មែរ​អង្គរ​» បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ភោ​ជ​នី​យ​ដ្ឋា​ន​មួយ​ខ្នង​បន្ថែម​ទៀត ដែល​ជា​អតីត​ភោជនីយដ្ឋាន «​ភ្នំ​ស្រី​» ដើម្បី​សម្រួល​ដល់​ការ​សាងសង់​ទីលាន​ប​ដិ​ស​ណ្ឋា​រ​កិច្ច​មុខ​ប្រាសាទអង្គរវត្ត នៅ​ថ្ងៃ​ទី​២៧…

ខេត្ត​សៀម​រា​ប ៖ នេះ​ជា​លើក​ទី​២​ហើយ ដែល​ម្ចាស់​ភោជនីយដ្ឋានយីហោ​ «​ផ្ទះបាយ​តានី​ខ្មែរ​អង្គរ​» បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ភោ​ជ​នី​យ​ដ្ឋា​ន​មួយ​ខ្នង​បន្ថែម​ទៀត ដែល​ជា​អតីត​ភោជនីយដ្ឋាន «​ភ្នំ​ស្រី​» ដើម្បី​សម្រួល​ដល់​ការ​សាងសង់​ទីលាន​ប​ដិ​ស​ណ្ឋា​រ​កិច្ច​មុខ​ប្រាសាទអង្គរវត្ត នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០​នេះ​។

លោក ជ្រុ​ន គឹ​ម​សេង ​ជា​ម្ចាស់​​ភោ​ជ​នី​យ​ដ្ឋា​ន «​ផ្ទះបាយ​តានី​ខ្មែរ​អង្គរ​» ដែល​បាន​ជួល​ទីតាំង​ប្រកប​របរ​ជិត​៣​ឆ្នាំ​មក​ហើយ​បាន​លើក​ឡើង​ថា ការ​រុះរើ​សំណង់​ភោជនីយដ្ឋាន​នេះ គឺជា​ការ​ស្ម័គ្រចិត្ត​ដោយ​មានការ​សម្របសម្រួល​យ៉ាង​ល្អ​ពី​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ផ្លាស់​ប្តូរ​ទៅ​កាន់​ទីតាំង​ថ្មី​ដែល​ល្អ​ប្រសើរ​ជាង​មុន ហើយ​គាត់​សប្បាយ​ចិត្តនឹង​ការ​ចូលរួម​ចំណែក​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​ឱ្យ​មាន​សណ្តាប់ធ្នាប់​ល្អ បរិស្ថាន​ស្អាត និង​អភិវឌ្ឍន៍​តាម​តម្រូវការ​ទេសចរណ៍ ដើម្បី​បម្រើ​ជា​សាធារណៈ និង​ជា​ឱកាស​ផ្សព្វ​ផ្សាយ​វប្បធម៌​ជាតិ​ទៅ​កាន់​ពិភពលោក ​ឱ្យមកទស្សនា​កម្សាន្តផងដែរ ។

លោក យិ​ត ចាន់​ដា​រដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​មាន​សំណង់​ភោជនីយដ្ឋាន​ចំនួន​៥ខ្នង​ហើយ​ដែល​បាន​រុះរើ​ដោយ​ស្ម័គ្រចិត្ត គឺ​ភោជនីយដ្ឋាន chez sophea ចំនួន​៣​ខ្នង និង​ផ្ទះបាយ​តានី​ខ្មែរ ចំនួន​២​ខ្នង​។ លោក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ជ្រុ​ន គឹ​ម​សេង ដែល​បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ប្រគល់​ទីតាំង​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​និង​សម្បទា​ន​ទេសចរណ៍​ជា​លើក​ទី​២ ដើម្បី​កែប្រែ​បរិវេណ​មុខ​ប្រាសាទ​អង្គរ​វត្ត​ផ្នែក​ខាងលិច​ឱ្យ​មាន​ព្រៃឈើ សួនច្បារ កន្លែង​លំហែ​កាយ កន្លែង​ផ្តល់​សេវាកម្ម និង​ជា​កន្លែង​បដិសណ្ឋារកិច្ច​ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ​ប្រកបដោយ​គុណភាព​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ចុងខែ​សីហា ឆ្នាំ​២០២០ ខាង​មុខ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បញ្ចប់​ការ​សាងសង់​អគារ និង​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​មួយ​ផ្នែក​សម្រាប់​ឱ្យ​អាជីវករ​លក់ដូរ​ដែល​ផ្លាស់​ប្តូរ​ពី​ទីតាំង​មុខ​ប្រាសាទអង្គរវត្ត ឱ្យ​ចូល​មក​ទីតាំង​ថ្មី​ដោយ​ឥត​បង់ថ្លៃ​។ ដំណាក់កាល​បន្ទាប់ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ស្វែងរក​ដំណោះស្រាយ​ល្អ​ៗ​ដល់​អាជីវករ អនុវត្ត​គម្រោង​រុះរើ​សំណង់​គ្មាន​សណ្តាប់ធ្នាប់​ផ្សេង​ៗ ហើយ​អគារ​ថ្មី​ដែល​កំពុង​សាងសង់​នឹង​រួចរាល់​ទាំងស្រុង​នា​ចុងឆ្នាំ​២០២០​នេះ ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាជន​ខ្មែរ​និង​ប្រទេស​ជាតិ​ទាំងមូល​ផង​ដែរ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ