ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្នចំពោះ​ក្មេងៗ​ ក្រោយ​ស្រះ​ទឹក​ឆក់​​យកជីវិតក្មេងស្រីម្នាក់

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កុមារី​ម្នាក់​ត្រូវ​បាន​គេ​ស្រង​់ចេញពី​ក្នុង​ទឹកស្រះ​ក្រោយ ក្រោយ​បាត់​ច្រើន​ម៉ោង​កាលពី​វេ លា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា​២០២០​ស្ថិត​នៅ​ភូមិ​រិ​ទ្ធី​សែន​ជ័យ​១ ឃុំ​អូរ​ស្វាយ ស្រុក​បូ​រី អូរ​ស្វាយ​សែន​ជ័យ​។ យោង​តាម​ប្រភព​ព័ត៌មាន​អោយ…

ខេត្តស្ទឹងត្រែង ៖ កុមារី​ម្នាក់​ត្រូវ​បាន​គេ​ស្រង​់ចេញពី​ក្នុង​ទឹកស្រះ​ក្រោយ ក្រោយ​បាត់​ច្រើន​ម៉ោង​កាលពី​វេ លា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា​២០២០​ស្ថិត​នៅ​ភូមិ​រិ​ទ្ធី​សែន​ជ័យ​១ ឃុំ​អូរ​ស្វាយ ស្រុក​បូ​រី អូរ​ស្វាយ​សែន​ជ័យ​។

យោង​តាម​ប្រភព​ព័ត៌មាន​អោយ ថា​កុមារី​រង​គ្រោះ​បាន​បាត់​ពី​ផ្ទះ​ច្រើន​ម៉ោង​ ហើយ​ម្តាយ​ឪពុក​តាម​រក​ត្រ ឡប់​មក​ផ្ទះ​ដើម្បី​ញាំ​បាយ​តែ​រក​ក្បែៗ​ផ្ទះតែ​មិនឃើញ​ទើប​សង្ស័យ​និង​សួរ នាំ​ក្មេង​ៗ​ឯទៀត​ដឹង​ថា​ នាង​ទៅ​ស្រះ​ក្រោយ​ផ្ទះ​ហើយក៏​ឃើញ​ដាន​ចុះ​រាវរក​ប្រទះ​ឃើញ​ក្នុង​ស្រះ​ទឹក​។

មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ​អោយដឹង​ថា ក្មេង​រង​គ្រោះ​ឈ្មោះ យ៉ា​ហ្វី​នី ភេទ​ស្រី​អាយុ​៨​ឆ្នាំ​ ជនជាតិ​ខ្មែ​-ឥ​ស្លា​ម ​រស់នៅ​ក្នុង​បន្ទុក​ឪពុក​ឈ្មោះ ប៉ា​រី អាយុ​៣៣​ឆ្នាំ​ជ​ មុខរបរ​ជាង​ដំ​ដែក ម្តាយ​ឈ្មោះ ម៉ែ ធី​ចាស់​អាយុ​៣៣ ឆ្នាំ​ជនជាតិ​ខ្មែរឥស្លាម ស្នាក់​ជួល​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាង​។​

លោក​បន្ត​ថា ​តាម​ការ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ជន​រង​គ្រោះ​រអិល​ជើង​ទៅ​កន្លែង​ជ្រៅ ​ទើប​បណ្តាល​អោយលង់​ ​។ បច្ចុប្បន្ន​ក្រោយ​ប្រទះ​ឃើញសព​គ្រួ​សារបាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​តាម​សាសនា
​ឥ​ស្លា​ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ