ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​សហរដ្ឋអាមេរិក ទើប​ធ្វើ​ឱ្យ​លោក Elon Musk ជោគជ័យ​ដូច​សព្វថ្ងៃ !

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) បាន​អាន​សៀវភៅ​ជា​ច្រើន ប៉ុន្តែ​លោក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​អាន​ពី​រឿងប្រឌិត​បែប​វិទ្យាសាស្ត្រ ។ សៀវភៅ​ទាំងនេះ​បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​លោក​ព្យាយាម​បង្កើត​បច្ចេកវិទ្យា​ថ្មី​ៗ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​បង្កើត​កាំជ្រួច​ដែល​អាច​នាំ​មនុស្ស​ចេញពី​ភព​ផែនដី​ទៅ​កាន់តែ​ឆ្ងាយ…

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) បាន​អាន​សៀវភៅ​ជា​ច្រើន ប៉ុន្តែ​លោក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​អាន​ពី​រឿងប្រឌិត​បែប​វិទ្យាសាស្ត្រ ។ សៀវភៅ​ទាំងនេះ​បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​លោក​ព្យាយាម​បង្កើត​បច្ចេកវិទ្យា​ថ្មី​ៗ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​បង្កើត​កាំជ្រួច​ដែល​អាច​នាំ​មនុស្ស​ចេញពី​ភព​ផែនដី​ទៅ​កាន់តែ​ឆ្ងាយ ។

ជា​លទ្ធផល លោក​បាន​ចាប់ផ្តើម​ក្រុមហ៊ុន SpaceX នៅ​ឆ្នាំ ២០០២ និង Tesla នៅ​ឆ្នាំ ២០០៣ ប៉ុន្តែ​លោក​បាន​និយាយ​ថា លោក​សម្រេច​បាន​ភាព​ជោគជ័យ​ដូច​សព្វ​ថ្ងៃនេះ​មួយ​ផ្នែក គឺ​មក​ពី​លោក​បាន​ធ្វើ​អន្តោប្រវេសន៍​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ ១៩៩២ ។លោក​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយនឹង Bloomberg ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​ថា សហរដ្ឋអាមេរិក​នៅ​តែ​ជា​ទឹកដី​ពោរពេញ​ដោយ​ឱកាស​ច្រើន​ជាង​កន្លែង​ណា​ទាំងអស់ ។

លោក ម៉ាស បាន​ចាប់កំណើត​នៅ​អាហ្វ្រិក​ខា​ត្បូង​តែ​តែងតែ​ចង់ទៅ​រស់នៅ​សហរដ្ឋអាមេរិក ព្រោះ​ឲ្យ​តែ​មាន​បច្ចេកវិទ្យា​ថ្មី​ៗ គឺ​តែងតែមាន​ក្នុង​សហរដ្ឋអាមេរិក​មុនគេ ។ នៅ​អាយុ ១៧​ឆ្នាំ លោក​បាន​ទៅ​អា​មេ​រិ​ក​ខាងជើង​ដោយ​មាន​តែ ២​ពាន់​ដុល្លារ កាបូបស្ពាយ​មួយ និង​កាបូបយួរ​ពោរពេញ​ដោយ​សៀវភៅ ។

លោក​បាន​ចែករំលែក​ទៀត​ថា លោក​បាន​បង់ថ្លៃ​ការ​សិក្សា​ថ្នាក់ខ្ពស់​ដោយ​ខ្លួនឯង​តាម​រយៈ​កម្ចី អាហារ​រូបករណ៍ និង​ធ្វើការ​ក្រៅ​ម៉ោង​ជាដើម តែ​លោក​នៅ​តែ​ជាប់បំណុល ១០​ម៉ឺន​ដុល្លារ​ដដែល ។ លោក​បាន​ចាប់ផ្តើម​ក្រុមហ៊ុន Zip2 ដោយ​មាន​ប្រាប់​តែ ២,៥០០​ដុល្លារ កុំព្យូទ័រ​មួយ និង​រថយន្ត​មួយ​គ្រឿង​ប៉ុណ្ណោះ ។

នៅ​ឆ្នាំ ១៩៩៩ លោក​បាន​លក់ Zip2 ឲ្យ​ទៅ Campaq ក្នុង​តម្លៃ​ប្រមាណ ៣០០​លាន​ដុល្លារ ។ លោក​បាន​យក​លុយ​នោះ​ទៅ​បង្កើត​ក្រុមហ៊ុន X.com ដែល​ត្រូវ​បាន​បង្រួម​ចូល​ជាមួយ Confinity នៅ​ឆ្នាំ ២០០០ និង​បាន​ក្លាយជា PayPal ។ នៅ​ឆ្នាំ ២០០២ ក្រុមហ៊ុន eBay បាន​ទិញ PayPal ក្នុង​តម្លៃ ១.៥​ប៊ី​លាន​ដុល្លារ ។

ការ​ជោគជ័យ​ទាំងនេះ​បាន​នាំ​ឲ្យ​លោក​ចាប់ផ្តើម​ក្រុមហ៊ុន SpaceX និង Tesla និង​រួម​ទាំង Neuralink នៅ​ឆ្នាំ ២០១៦ និង The Boring Company នៅ​ឆ្នាំ ២០១៧​ផង​ដែរ ។ លោក​បាន​បន្ត​ថា គ្មាន​ប្រទេស​ណា​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​បានការ​ជោគជ័យ​ទាំងនេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ